ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

លោក ស៊ុន ចាន់ថុល កែសម្រួលភារកិច្ចក្រុមការងារបក្ស ចុះមូលដ្ឋានស្រុកកោះធំ និងជំរុញក្រុមការងារចុះតាមខ្នងផ្ទះពលរដ្

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាល)៖ លោក ស៊ុន ចាន់ថុល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារបក្សចុះមូលដ្ឋានស្រុកកោះធំ បានសម្រេចកែសម្រួលភារកិច្ច និងតែងតាំងសមាសភាពក្រុមការងារបន្ថែម ដើម្បីបង្កើននូវប្រសិទ្ធភាពការងារចុះជួយមូលដ្ឋានស្រុកកោះធំ និងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅខែមិថុនា ឆ្នាំ២០២២។

ក្រៅតែពីការកែសម្រួលភារកិច្ច និងតែងតាំងសមាសភាពថ្មីបន្ថែមហើយនោះ នៅក្នុងពិធីនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ លោក ស៊ុន ចាន់ថុល បានស្នើឱ្យសមាជិក សមាជិកាបក្សក្នុងស្រុកកោះធំ ក៏ដូចជាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ បង្កើនសកម្មភាពចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីសុខទុក្ខ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

លោក ស៊ុន ចាន់ថុល ក៏បានណែនាំឱ្យមានការរៀបចំកម្មវិធីការងារឱ្យបានច្បាស់លាស់ជាមួយឃុំទាំងអស់នៅក្នុងស្រុកកោះធំ ដើម្បីចាប់ផ្ដើមសកម្មភាពការងារគណបក្សឱ្យបានផុលផុស ជាពិសេសត្រូវបោះពុម្ពរូបភាពគម្រោងប្លង់សាងសង់មន្ទីពេទ្យតេជោ សែនកោះធំ ចុះចែកតាមខ្នងផ្ទះប្រជាពលរដ្ឋ បញ្ជាក់ពីសមិទ្ធផលសម្រេចបានដ៏ធំធេងរបស់ស្រុកកោះធំ រួមជាមួយសមិទ្ធផលផ្សេងៗទៀតទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍស្រុកកោះឱ្យរីកចម្រើន។

លោក ស៊ុន ចាន់ថុល ក៏បានរំលេចនូវសមិទ្ធផល និងគម្រោងសំខាន់ៗ ដែលក្រុមការងារបានកសាង និងត្រៀមកសាងសម្រាប់ជាប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងស្រុកកោះធំ មានដូចជាគម្រោងជួសជុលកែលម្អមណ្ឌល សុខភាពនានានៅក្នុងស្រុកកោះធំ ដើម្បីផ្តល់សេវាថែទាំសុខភាពជូនអ្នកស្រុកកោះធំឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ជាពិសេសមណ្ឌលសុខភាពដែលនៅឆ្ងាយពីមន្ទីរពេទ្យតេជោ សែនស្រុកកោះធំ គម្រោងដាក់អំពូលភ្លើងសូឡាបំភ្លឺផ្លូវដែលបានសាងសង់រួច ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

បន្ថែមពីលើនេះ លោក ស៊ុន ចាន់ថុល បានណែនាំក្រុមការងារជម្រាបពលរដ្ឋពីភាពជោគជ័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ លើការយកឈ្នះចំពោះការរាតត្បាតជំងឺកូវីដ១៩ តាមរយៈយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។ ក្រៅពីនោះត្រូវលើកបង្ហាញពីសារសំខាន់នៃសុខសន្តិភាព ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន និងគម្រោងដែលត្រូវអនុវត្តជាច្រើនទៀត។

លោក ស៊ុន ចាន់ថុល ក៏បានណែនាំក្រុមការងារ ពន្យល់ប្រជាពលរដ្ឋអំពីការកើនឡើងនៃជីវិតសង្ឃឹមរស់ (Life Expectancy) រយៈពេល ១៤ឆ្នាំបន្ថែមទៀតរបស់ប្រជាជនកម្ពុជាប្រៀបធៀបទៅនឹងរយៈពេល ២០ឆ្នាំកន្លងទៅ ដោយសារកម្ពុជាមានការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ ជាពិសេសមធ្យោបោយ និងផ្លូវធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យ ដើម្បីស្វែងរកសេវាថែទាំនិងព្យាបាលសុខភាព រួមជាមួយនឹងបរិស្ថានរស់នៅស្អាត អាហារបរិភោគគ្រប់គ្រាន់ និងទឹកស្អាតជាដើម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.