ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ស​ម្ដេចក្រ​ឡាហោ​មស​​ខេង​អនុប្រធា​ន​គណ​បក្សប្រជា​​ជនកម្ពុជា​និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែងនិងបាត់ដំបងបានអញ្ជើញជាអធិបតីពិធីបិទសន្និបាត​បូ​កសរុប​លទ្ធផល​កា​រងារឆ្នាំ២០២​​១លើកទិ​ស​ដៅឆ្នាំ២០២​២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព័ត៌មានជាតិ

ស​ម្ដេចក្រ​ឡាហោ​មស​​ខេង​អនុប្រធា​ន​គណ​បក្សប្រជា​​ជនកម្ពុជា​និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែងនិងបាត់ដំបងបានអញ្ជើញជាអធិបតីពិធីបិទសន្និបាត​បូ​កសរុប​លទ្ធផល​កា​រងារឆ្នាំ២០២​​១លើកទិ​ស​ដៅឆ្នាំ២០២​២

នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេងអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ លើកទិសដៅឆ្នាំ២០២២ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ប្រារព្ធនៅមន្ទីរគណបក្សខេត្តព្រៃវែង។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ជា សុមេធី សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គសន្និបាត អំពីការប្រព្រឹត្តទៅនៃសន្និបាទរយៈពេលពេញមួយថ្ងៃទី២៩ ខែមករាម្សិលមិញ ក្នុងនោះរួមទាំងសេចក្ដីសម្រេចរបស់អង្គសន្និបាត ព្រមទាំងលទ្ធផលការងារឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង សម្រាប់កិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងការកសាងកម្លាំងយុវជនគណបក្ស និងការរួមចំណែកដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ ដែលជាការចូលរួមធ្វើឱ្យសម្រេចបាននូវកិច្ចការបំរើជាតិ និងប្រជាជន របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។សម្ដេចអនុប្រធានគណបក្សក៏បានមានប្រសាសន៍បញ្ជាក់ទៅកាន់អង្គសន្និបាតអំពីសារៈសំខាន់នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ពិសេសការធ្វើឱ្យថ្នាក់មូលដ្ឋានមានឱកាស និងសិទ្ធិក្នុងការដឹកនាំ និងសម្រេចកិច្ចការមូលដ្ឋានរបស់ខ្លួន។ ភ្ជាប់ជាមួយគ្នានេះ សម្ដេចបានបន្តបញ្ជាក់អំពីការរៀបចំរួលរាល់នូវបេក្ខជនឈរឈ្មោះ និងបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃជ័យជំនះសម្រាប់ការបោះឆ្នោតខាងមុខ។
ពាក់ព័ន្ធនឹងការងារយុវជន សម្ដេចក្រឡាហោមបានមានប្រសាសន៍អំពីតួនាទីស្នូលរបស់យុវជន។ សម្ដេចបន្តថាការលើកកម្ពស់ឧត្តមគិតិស្នេហាជាតិដ៏បរិសុទ្ធគឺជាចំណុចសំខាន់បំផុតរបស់យុវជន ក្នុងនោះក៏រួមទាំងការតម្កល់ផលប្រយោជន៍ជាតិជាធំ។ សម្ដេចបន្ថែមថាក្នុងនាមជាយុវជនគណបក្ស គឺត្រូវគោរពប្រតិបត្តិឱ្យបានល្អតាមរដ្ឋធម្មនុញ្ញ គោរពអនុវត្តឱ្យបាននូវគោលនយោបាយគណបក្ស ជាមួយគ្នានេះត្រូវចេះក្ដាប់ឱ្យបាននូវស្ថានការណ៍ប្រែប្រួលទាំងឡាយដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួន។សម្ដេចបន្តថាយុវជនត្រូវតែមានការហាត់ពត់លត់ដំទាំងចំណេះដឹង និងសីលធម៌។ សម្ដេចបន្តថាការរៀនសូត្រក្នុងន័យសម្រាប់ក្រុមយុវជនគណបក្ស គឺការរៀនសូត្រអំពីជីវភាពប្រជាពលរដ្ឋ ដើម្បីដូសខាត់សមត្ថភាពឱ្យចេះដោះស្រាយបញ្ហាប្រឈមទាំងឡាយ រួមទាំងការហ៊ានជំនះឧបសគ្គដើម្បីមានឱកាសទទួលបានបទពិសោធន៍។ សម្ដេចបន្ថែមថាការសិក្សារៀនសត្រដែលលទ្ធផលចុងក្រោយបញ្ជាក់អំពីកម្រិតតាមរយៈសញ្ញាបត្រគឺជារឿងល្អប្រសើរមួយហើយ ក៏ប៉ុន្តែការប្រតិបត្តិជាក់ស្ដែងគឺជាកិច្ចការចំចាប់ដែលត្រូវតែដើរទន្ទឹមគ្នា។
សម្ដេចក៏បានណែនាំឱ្យក្រុមការងារយុវជនគណបក្សបន្តខិតខំរក្សាសាមគ្គីភាព កុំមើលបំណាំ និងច្រណែនគ្នាផ្ទុយទៅវិញត្រូវចេះជួយត្រេកអរ និងកែលម្អរគ្នា។ សម្ដេចក៏បានផ្ដល់ទស្សនៈទានអំពីពាក្យ បញ្ចូល បញ្ចេះ បញ្ជា បញ្ជោ និងបញ្ចប់។ បញ្ចូលគឺអាចសំដៅដល់ការរៀបចំឱ្យចូលមកបំពេញភារកិច្ច បន្ទាប់មកបញ្ចេះគឺបង្រៀនអ្នកដែលចូលមកនោះឱ្យចេះបំពេញភារកិច្ច ចំណែកបញ្ជាគឺណែនាំឱ្យបំពេញភារកិច្ច ហើយបញ្ជោគឺការលើកទឹកចិត្ត ខណៈបញ្ចប់ គឺសំដៅដល់ការរៀបចំឱ្យចូលនិវត្តន៍ ឬដាក់វិន័យ បន្ទាប់ពីបញ្ចប់ភារកិច្ច ឬប្រសិនបើមានកំហុស។
មុននឹងបញ្ចប់ សម្ដេចក្រឡាហោមបានសម្ដែងក្ដីសង្ឃឹមជឿជាក់ថាក្រុមការងារយុវជនគណបក្សខេត្ត នឹងខិតខំធ្វើឱ្យសម្រេចបាននូវវឌ្ឍនភាពការងារថ្មីៗបន្ថែមទៀតពាក់ព័ន្ធនឹងការងារបំរើជាតិ និងប្រជាជន ដែលសន្និបាតបានដាក់ចេញ។បន្ទាប់មកសម្ដេចក៏បានអញ្ជើញប្រគល់ថវិកាជូនក្រុមការងារយុវជនគណបក្សខេត្ត និងផ្ដល់ជូនបណ្ណសរសើរដល់ថ្នាក់ដឹកនាំក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង៕សហការី

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.