ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួន ជនសង្ស័យ ពីរនាក់ ករណី ប្ល.ន់ ម៉ូតូ ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ក្រុងប៉ោយប៉ែត) ÷ ដោយមានការ យកចិត្ត ទុកដាក់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុង ប៉ោយប៉ែត បានដឹកនាំ កម្លាំង ជំនាញ ចុះឃាត់ខ្លួនជនសង្ស័យ បានចំនួន ០២នាក់ភ្លាមៗ ករណី (ប្លន់ម៉ូតូ) ប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា នៅថ្ងៃសៅរ៍ ១២ រោច ខែ បុស្ស ឆ្នាំ ឆ្លូវត្រីស័ក ព ស ២៥៦៥ ត្រូវនិងថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២២ ម៉ោង២០ : ២០នាទីយប់ មាន ករណី លួច មានស្ថាន ទម្ងន់ទោស (ប្លន់ម៉ូតូ)កើតឡើង ត្រង់ចំនុចផ្លូវ ខាងកើត វត្តប្រជា ធម្មត្រ័យ ស្ថិតនៅក្នុងភូមិ ផ្សារកណ្តាលសង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ ហង្ស កក្កដា ភេទ ប្រុស អាយុ ៤១ ឆ្នាំ រស់នៅ ភូមិ ក្បាលស្ពាន០១ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។..មុខរបររត់ម៉ូតូឌុប។ម៉ូតូម៉ាកសង់ពណ៏ ខ្មៅ ស៊េរីឆ្នាំ២០១៦ ផ្លាកលេខ បន្ទាយមានជ័យ 1P-5436។ ជនសង្ស័យ មានគ្នា ០២នាក់ (ក្តាប់អត្តសញ្ញាណមិនបាន) ។

អំពីរឿងហេតុ : មុនកើតហេតុ ជនល្មើសទាំ០២នាក់ បានអោយ ដឹកខ្លួន ចេញពី ផ្លូវដើម ពុទ្រា មក ដីថ្មី លុះ ជនរងគ្រោះ ដឹកដល់ កន្លែង កើតហេតុ ក៍ធ្វើសកម្មភាព បានយកខ្សែ មក រិត ក ជនរងគ្រោះ រីឯម្នាក់ ទៀតធ្វើ សកម្មភាព ដាល់ ទៅ លើ ជនរងគ្រោះ បណ្តាល អោយ និង ជាំភ្នែកម្ខាង ហើយភ្លាមៗនោះ ជនរង គ្រោះ ក៍ប្រតាយ ប្រតប់គ្នា ទាញ បាន អាវក្រៅ ជនល្មើស បាន មួយ ក្នុង ពេលនោះ ដែរ ជនល្មើស ក៍ឡើង បើកម៉ូតូ របស់ ជនរងគ្រោះ ចេញពី កន្លែង កើតហេតុបាត់ទៅ រីជនរងគ្រោះ ខំរត់ តាមស្រែកថា ចោរៗ ដើម្បីអោយ គេជួយ ហើយ អ្នក ជិត ខាង នាំ គ្នា តាមដែរ តែតាម មិនទាន់ បន្ទាប់មកជន រងគ្រោះ បានប្តឹង រាយការណ៍ ដល់ សមត្ថកិច្ចរៀបរាប់ ប្រាប់ រឿង ហេតុ តែម្ដង។ ក្រោយកើតហេតុ ជនរងគ្រោះ ទៅព្យាបាល របួសនៅ មន្ទី ពេទ្យបង្អែក ប៉ោយប៉ែត។

បន្ទាប់ពីបាន ទទួលបណ្ដឹងពី ជនរងគ្រោះហើយ កម្លាំងជំនាញ បានសហការណ៍ ជាមួយ កម្លាំងប៉ុស្តិ៍ នគរបាល ផ្សារកណ្ដាល និង កម្លាំង ប៉ុស្តិ៍នគរបាល ប៉ោយប៉ែត ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ស្វែងរក ជនសង្ស័យ រហូតដល់ម៉ោង២២និង០០នាទីយប់ ឃាត់បានជនសង្ស័យ ទាំង ពីរនាក់ និងបាន ដក ហូត ម៉ូតូ របស់ ជនរងគ្រោះ បានមកវិញ នៅ ចំនុចការ៉ាអូខេ អគារ ថ្មី ស្ថិតក្នុងភូមិ អូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ មានចំនួន ២នាក់មាន ទី១ : ឈ្មោះ សុក សុវណ្ណ ហៅមិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទី២ ឈ្មោះ ឡៅ ចិនឡុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ គេទាំងពីរនាក់ស្នាក់នៅភូមិនិមិត្ត ៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ និងបានឆ្លើយសារភាពថា ពិតជាបាន រិត.ក ដើម្បីយកម៉ូតូ របស់ ជនរងគ្រោះ ពិតមែន ដោយបានរៀប ចំ គម្រោង ទុកជាមុន ពិតប្រាកដ។

កម្លាំងជំនាញ ស្នើសុំឃាត់ ខ្លួន ជន សង្ស័យទាំង ២នាក់ ខាងលើ ដើម្បី កសាង សំណុំរឿងបញ្ជួនតាម នីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.