ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំលើកទី១ អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុម ការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៉ីប៉ាស៉ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌និងជាប្រធានអនុគណៈកម្មកា ចំពោះកិច្ចអនុវត្តផែនកា សកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេស អាស៉ីប៉ាស៉ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការ សកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ( អ.អ.ផ.)។

កិច្ចប្រជុំដែលបានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា គឺដើម្បីពិនិត្យ និងពិភាក្សាដោយផ្តោតជាសំខាន់ទៅលើរបាយការណ៍ស្តីពីសកម្មភាពការងារ និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក៏ដូចជាលើកទិសដៅការងារ និងការរៀបចំយន្តការការងារ ដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាពការងារដែលត្រូវបានដាក់ចេញដោយក្រុមការងារត្រួតពិនិត្យរួមនៃក្រុមអាស៉ីប៉ាស៉ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRC-JG)។ កិច្ចប្រជុំនេះ មានការចូលរួមពីអនុប្រធាន និងសមាជិកនៃ អ.អ.ផ. ដែលសុទ្ធតែជាឥស្សរជនជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ, រដ្ឋមន្រ្តី កើត រិទ្ធ បានដាក់ចេញនូវផែនការ និងទិសដៅការងារមួយចំនួន ព្រមទាំងបានបែងចែកតួនាទី និងភារកិច្ចជូនអនុប្រធាន និងសមាជិកនៃ អ.អ.ផ. ក្នុងគោលដៅពង្រឹងការអនុវត្តផែនការសកម្មភាពការងារ ដែលត្រូវបានដាក់ចេញដោយ ICRC-JG សំដៅធានាឱ្យកម្ពុជាទទួលបានការវាយតម្លៃល្អក្នុងការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ តាមរយៈការវាយតម្លៃរបស់ ICRC-JG ដែលនឹងប្រព្រឹត្តទៅនៅក្នុងមហាសន្និបាតរបស់ក្រុមការងារ ហិរញ្ញវត្ថុ ( Financial Action Task Force – FATF) នាខែកុម្ភៈខាងមុខនេះ។

ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យសមាជិក ខិតខំបំពេញការងារប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ក៏ដូចជា ពង្រឹងកិច្ចសហការប្រតិបត្តិការរវាងគ្នានិងគ្នាឱ្យកាន់តែល្អបន្តទៀត។

សូមបញ្ជាក់ផងដែរថា អ.អ.ផ. ត្រូវបានបង្កើតឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ របស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

អ.អ.ផ. មានតួនាទី និងភារកិច្ចចម្បងៗ ក្នុងការតាមដាន ត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពការងាររបស់ ICRC-JG រហូតដល់ប្រទេសកម្ពុជាត្រូវបានដកចេញ ពីបញ្ជីប្រផេះ, សិក្សាស្រាវជ្រាវលើប្រភពបញ្ហាដែលបង្កការរាំងស្ទះ និងយឺតយ៉ាវដល់ការអនុវត្តផែនការសកម្មភាពនេះ, រៀបចំប្រតិបត្តិការស្តង់ដា សម្រាប់មន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធនឹងការងារសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងដឹកនាំនិងត្រួតពិនិត្យការអនុវត្តរបស់ក្រសួង-ស្ថាប័ន ដែលទទួលខុសត្រូវក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.