ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ក្រុមការងារខេត្តក្រចេះ ជួបសំណេះសំណាលលើកទឹកចិត្តសិស្សានុសិស្ស ប្រឡងជាប់បាក់ឌុប និទ្ទេស A និង B ចំនួន១៧៥នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ និងសហការី បានចូលរួមកម្មវិធីជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងខេត្តក្រចេះ ដែលបានប្រឡងជាប់និទ្ទេស A ចំនួន ៤៥នាក់ និង និទ្ទេស B ចំនួន ១៣០នាក់ ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ។

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ នៅសាលមហោស្រពខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់អ្នកតំណាងរាស្រ្ត និង អស់លោក លោកស្រី ជាប្រធាន អនុប្រធាន ក្រុមប្រឹក្សា ខេត្ត អភិបាលខេត្ត មន្រ្តី ក្រុមការងារក្រុង ស្រុក-ឃុំ សង្កាត់ មន្ទីរអង្គភាពជុំវិញខេត្ត នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សជ័យលាភីនិទេ្ទស A និងនិទ្ទេស B ទូទាំងខេត្ត ព្រមទាំងមាតាបិតាសិស្ស សរុប មាន អ្នកចូលរួមប្រមាណជាង ៣០០នាក់។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្ត ពីស្ថានភាពនៃការអប់រំ និង លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តក្រចេះ និងមតិចាប់អារម្មណ៍ប្តេជ្ញាចិត្តរ បស់តំណាងសិស្សានុសិស្សជ័យលាភីរួចមក លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងនូវការកោតសរសើរអបអរសាទរចំពោះលទ្ធផលល្អប្រសើរគួរជា ទីមោទនៈ ដែលក្មួយៗសិស្សានុសិស្សទាំងអស់សំរេចបាននូវករណីកិច្ចក្នុងនាមជាសិស្សានុសិស្សចំពោះមាតិបិតានិង គ្រួសារចំពោះលោកគ្រូ អ្នកគ្រូ សាលារៀន និងសហគមន៍ ក៏ដូចជាចំពោះសង្គមជាតិទាំងមូល។

ដើម្បីជាការលើកទឹកចិត្តចំពោះជោគជ័យដ៏ត្រចះត្រចង់នេះ ក្រុមការងារបានប្រកាសផ្តល់ជូនអាហារូបករណ៍ ១០០ភាគរយ ដល់ជ័យលាភី និទេ្ទស A និង និទ្ទេស B ទាំង១៧៥នាក់ សំរាប់ការសិក្សាថ្នាក់ឧត្តម សិក្សាបន្តទៀត ទៅតាមការជ្រើសរើសរបស់សាមីខ្លួន ដែលអាហារូបករណ៍ទាំងអស់នេះ ទទួលបានពីការជួយឧបត្ថម្ភរបស់គ្រឹះស្ថានឧត្តមសិក្សាដូចខាងក្រោម៖

១. សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ (BELTIE International University) ចំនួន ៥០កន្លែង

២. សាកលវិទ្យាល័យកម្ពុជា (The University of Cambodia) ចំនួន ២០កន្លែង

៣. សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (University of Indrawichea) ចំនួន ១០កន្លែង

៤. សាកលវិទ្យាល័យវេស្ទើន (Western University) ចំនួន ៥កន្លែង

៥. សាកលវិទ្យាល័យអាស៊ីអឺរ៉ុប (Asia Euro University) ចំនួន ៥កន្លែង

៦. សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (Cambodian University of Specialties) ចំនួន ៥កន្លែង

៧. សាកលវិទ្យាល័យជាតិគ្រប់គ្រង (National University of Management) ចំនួន ៣កន្លែង

៨. វិទ្យាស្ថានក្រុងអង្គរ (Angkor City Institue) ចំនួន ៥៧កន្លែង

៩. វិទ្យាស្ថានជាតិពហុបចេ្ចកទេសអង្គរ (National Polytechnic Institute of Angkor) ចំនួន ២០កន្លែង

សរុបទាំងអស់មានចំនួន ១៧៥កន្លែង សម្រាប់ការសិក្សាបរិញ្ញាប័ត្ររយៈពេល៤ឆ្នាំ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវបន្តរៀនសូត្រថ្នាក់ឧត្តមសិក្សា ដើម្បីទទួលបានពុទ្ធិ និងចំណេះពិតប្រាកដទាំងចំណេះដឹង និង ចំណេះធ្វើ ទាំងជំនាញរឹង និង ជំនាញទន់ ក្លាយជាទំពាំងក្នុងថ្នាលធនធានមនុស្សប្រកបដោយសីលធម៌ គុណធម៌ ផូរផង់ និងសក្តានុពលធំធេងសំរាប់អនាគតរុងរឿងរបស់ខ្លួន និងមាតុភូមិ។

ជាទីបញ្ចប់ លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានក្រើនរំលឹក និងអំពាវនាវដល់អ្នកចូលរួមទាំងអស់ រួមទាំងសិស្សានុសិស្សនិងអាណាព្យាបាល ត្រូវបន្តចូលរួមក្នុងចលនាជាតិប្រយុទ្ធទប់ស្កាត់ និងគ្រប់គ្រងកូវីដ១៩ ជំរុញសន្ទុះបើកសេដ្ឋកិច្ច និងសង្គជាតិឡើងវិញ ឱ្យឈានទៅមុខយ៉ាងរឹងមាំជាលំដាប់ក្រោមមគ្គុទេសក៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វហេតុដ៏រឹងមាំនៃសុខសន្តិភាព វឌ្ឍនភាព វិបុលភាពរបស់មាតុភូមិ និងប្រជាជនយើងជាដរាបតរៀងទៅ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.