ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់

មន្ត្រី​បរិ​ស្ថាន​ខេត្ត​ប៉ៃលិន បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ខណៈ​កាប់បំផ្លាញ​ព្រៃឈើ​តំបន់​អភិរក្ស ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មន្ត្រី​បរិស្ថាន​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ឃើញ ប្រជាពលរដ្ឋ និង​មន្ត្រីនគរបាល​ការពារ​ព្រំដែន​មួយចំនួន បាន​ឃុបឃិត​គ្នា​លួច​កាប់​បំផ្លាញ​ព្រៃឈើ​តំបន់​អភិរក្ស ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន ខណៈ​កំពុង​តែ​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃ​អស់​ជា ច្រើន​ហិកតា ក៏​ធ្វើ​ការចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​តែម្តង ។ ចំណែក​ជនសង្ស័យ ដែល​ជាប់​ពាក់ព័ន្ធ  បាន​នាំគ្នា​ដាក់​មេ​ប្រូច រត់​គេចខ្លួន​ចូល​ក្នុង​ព្រៃ​បាត់ស្រមោល ។

​ហេតុការណ៍​ចុះបង្ក្រាប ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​កាប់​បំផ្លាញ​ព្រៃឈើ​តំបន់​អភិរក្ស​នេះ បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២៣ ខែ​កុម្ភៈ ស្ថិតនៅ​ក្បែរ​បន្ទាយ​ការពារ វរៈ​ព្រំដែន​លេខ​៨២១ ស្ថិត​នៅ​ភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ាខា ក្រុងប៉ៃលិន ហើយ​បាន​រៀ ប​ចំ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ។

​ប្រភព​ព័ត៌មាន​ពី​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ជនសង្ស័យ​ដែល​ចាប់​ឃាត់ខ្លួន មានឈ្មោះ វ៉ៅ លឿន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​កិ​សករ ប្រពន្ធ ឈ្មោះ ឆាន់ ថុល អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិប​ហ៊ុយ​ជើង សង្កាត់​ប​យ៉ាខា ក្រុងប៉ៃលិន ។ លោក​បាន​បន្តទៀតថា មុន​នឹង​ធ្វើការ​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ មាន​ប្រជា​ពល រដ្ឋ​ជាច្រើន បាន​រាយការណ៍​ប្រាប់​យ៉ាងច្បាស់​ថា រូប​គេ​ធ្លាប់​លួច​កាប់​ព្រៃ​តំបន់​ការពារ​បាន​ចំនួន​ជាង​២​ហិកតា ក្រោយមក​ខាង​បរិស្ថាន​បាន​ចុះ​ធ្វើ​ការហាមឃាត់ និង​ធ្វើ​កិច្ចសន្យា​មិនឱ្យ​បន្ត​កាប់​បន្ត​ម្តង​រួចទៅហើយ ។

​ប៉ុន្តែ​កាលពី​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ជនសង្ស័យ​ខាងលើ​បា ន​ធ្វើ​ការកាប់​ព្រៃ​តំបន់​អភិរក្ស​នោះ​ថែម​ទៀត​សរុប​ទៅ​បាន​ជាង​៣​ហិកតា ដោយ​អះអាង​ថា មាន​នគរបាល​ម្នាក់ ឈ្មោះ រ៉ា និង​នគរបាល​វរៈ​ព្រំដែន​លេខ​៨២១​មួយចំនួនទៀត បាន​នាំ​គ្នា​កាប់​នៅក្បែរៗ នោះដែរ ទើប​ជនសង្ស័យ​ហ៊ាន​កាប់​បន្តទៀត ក៏​ត្រូវ​ខាង​លោក​ចុះ​ចាប់​ឃាត់ខ្លួន​តែម្តង ។ លោក​នឹង​បញ្ជូន​ជនសង្ស័យ​ជា​ប្តី​ទៅ​តុលាការ ចំណែក​ប្រពន្ធ​ដោះលែង​ឱ្យ​ត្រឡប់​ទៅផ្ទះ​វិញ ហើយ​បន្ត​តាម​ជនសង្ស័យ​ដទៃទៀត យក​មក​ផ្តន្ទាទោស​តាមច្បាប់ ។

​ចំណែក ជនសង្ស័យ ឈ្មោះ វ៉ៅ លឿន អាយុ​៤៩​ឆ្នាំ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន នាំ​ប្រពន្ធ​ទៅ​កាប់​ព្រៃឈើ​តំបន់​អភិរក្ស​ក្នុងភូមិ​ខាងលើ​មែន តែ​បាន​សុំ​អនុញ្ញាត​ពី​មេ​បញ្ជា ការ​នគរបាល​វរៈ​ព្រំដែន​រួចរាល់​អស់ហើយ ។ ម្យ៉ាងវិញទៀត ខាង​នគរបាល​ក៏​បាន​នាំគ្នា​កា ប់​ព្រៃឈើ​តំបន់​ការពារ​នោះ​អស់​ជាច្រើន​ហិកតា​ផងដែរ តែ​អត់​មាន​ខាង​ណា​ចុះ​ទៅ​ធ្វើការ ហាមឃាត់​នោះឡើយ ។ លោក​បន្ត​ទៀត​ថា កាលពីមុន ខាង​លោក​បាន​ឈប់​ផ្អាក​ម្តង​ហើ យ​ដែរ ប៉ុន្តែ​ពេល​ឃើញ​គេ​កាប់​ក្បែរៗ​ដី​របស់​ខ្លួន ដែល​បាន​កាប់​ពីមុន ទើប​នាំ​ប្តី​ប្រពន្ធ​កាប់​បន្ត ហើយ​ក៏​ត្រូវ​ខាង​មន្ត្រី​បរិស្ថាន​ចាប់​ឃាត់ខ្លួន​តែម្តង ។

​លោក​ក៏​សុំ​ឱ្យ​ខាង​មន្ទីរ​បរិស្ថាន​ខេ ត្ត​ធ្វើការ​ចាប់​ឃាត់ខ្លួន​ក្រុម​នគរបាល​វរ​ព្រំដែន ដែល​ល្មើស​នឹង​ច្បាប់​ផង​ដែរ កុំ​ឱ្យ​ចាប់​តែ​រូប គាត់​ម្នាក់​នោះ​ឡើយ ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក អ៊ុំ ណូន មេបញ្ជាការ​វរៈ​ព្រំដែន​លេខ​៨២១ បានឱ្យដឹង តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ​នេះ ថា ខាង​លោក​អត់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ កាប់បំផ្លាញ​ព្រៃឈើ​តំបន់​អភិរក្ស ដូច​ការអះអាង​របស់​ជនសង្ស័យ​ខាងលើ​នោះឡើយ ៕ ដោយ ៖ នីយ៉ា​

 

IMG-20170227ch1 (1) IMG-20170227ch1 (2) IMG-20170227ch1 (3) IMG-20170227ch1 (4) IMG-20170227ch1 (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.