ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

 សម្តេចតេជោ ហ៊ុន សែន ទូរស័ព្ទអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ទៅកាន់អគ្គលេខាធិការរបស់គណបក្សកុម្មុយនិស្តវៀតណាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានសន្ទនាតាមទូរស័ព្ទ ដើម្បីជូនពរ និងអបអរសាទរដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃសៅរ៍នេះ។

នៅក្នុងជំនួបសន្ទនាជាមួយ លោក ង្វៀន ភូត្រុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម សម្តេចតេជោ ប្រធានគណបក្ស បានសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រ ចំពោះសមិទ្ធផលដ៏អស្ចារ្យ ដែលគណបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម សម្រេចបាន នាពេលកន្លងមក ជាពិសេសលទ្ធផលសំខាន់ៗ ដែលទទួលបានពីការអនុវត្តសេចក្តីសម្រេច នៃសមាជបក្សលើកទី១៣ ក៏ដូចជាការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩ ក្នុងកំឡុងពេលនៃការបន្តឱ្យមាននិរន្តរភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងបរិបថ «គន្លងថ្មី»។

សម្តេចតេជោ ប្រធានគណបក្ស បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ច្បាស់លាស់ និងត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោក ង្វៀន ភូក្រុង ប្រជាជនវៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធផលកាន់តែធំធេងជាបន្តបន្ទាប់ ទាំងក្នុងវិស័យការពារជាតិ ការកសាង និងការធ្វើកំណែទម្រង់ជាតិ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានជូនពរលោក ង្វៀន ភូត្រុង រួមទាំងថ្នាក់ដឹកនាំបក្ស ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋាភិបាល និងប្រជាជនវៀតណាម ឱ្យទទួលបាននូវសុខភាពល្អ សុភមង្គលវិបុលភាព និងជោគជ័យគ្រប់ភារកិច្ច។

លោក ង្វៀន ភូត្រុង បានសម្តែងនូវក្តីសោមន្សរីករាយ និងថ្លែងអំណរគុណចំពោះ សម្តេចតេជោ ប្រធានគណបក្ស ដែលបានអបអរសាទរ និងជូនពរយ៉ាងកក់ក្តៅដល់គណបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម និងខួបលើកទី៩២ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម ដែលការអបអរសាទរ និងជូនពរនេះជាសក្ខីភាពនៃទំនាក់ទំនងក្នុងភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាពដ៏ស្និទ្ធស្នាលជាប្រពៃណី កិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព និងយូរអង្វែងរវាងវៀតណាម និងកម្ពុជា។

លោក ង្វៀន ភូត្រុង បានសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផលសំខាន់ៗ របស់កម្ពុជា ដែលសម្រេចបាននាពេលកន្លងមកនេះ ជាពិសេសការឆ្លើយតបប្រកបដោយប្រសិទ្ធិភាពក្នុងការប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាការបង្កើតបុរេលក្ខខណ្ឌសម្រាប់ការបើកសេដ្ឋកិច្ចពេញលេញជាប្រក្រតីឡើងវិញផងដែរ។

អគ្គលេខាធិការ មានជំនឿថា ក្រោមម្លប់នៃការដឹកនាំដ៏ឈ្លាសវៃរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ការដឹកនាំរបស់ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃរាជរដ្ឋាភិបាល ដែលមានគណបក្សប្រជាជនកម្ពុជាដើរតួនាទី ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេស និងប្រជាជនកម្ពុជានឹងបន្តទទួលបាននូវសមិទ្ធផលកាន់តែអស្ចារ្យក្នុងការកសាង និងការអភិវឌ្ឍន៍ប្រទេសរួមទាំងការរៀបចំប្រកបដោយ ជោគជ័យនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតសកលនៅឆ្នាំ២០២៣ ខាងមុខ ពិសេសភាពម្ចាស់ការក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ នេះផងដែរ។

ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ដោយពេញចិត្តថា ទំនាក់ទំនងរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរបាននឹងកំពុងពង្រឹង និងធ្វើឱ្យមានភាពស៊ីជម្រៅបន្ថែមទៀត ដោយមាននូវសមិទ្ធផលសំខាន់ៗជាច្រើនលើវិស័យនានា ដើម្បីចូលរួមចំណែកថែរក្សាស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមរបស់ប្រទេសទាំងពីរ ក៏ដូចជាការនាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

កាលពីឆ្នាំកន្លងទៅនេះ បើទោះបីជាប្រទេសទាំងពីរបានជួបប្រទះនូវការលំបាកដោយសារតែជំងឺកូវីដ១៩ក៏ដោយ ភាគីទាំងពីរនៅតែបន្តរក្សាទំនាក់ទំនង និងអន្តរកម្មជាន់ខ្ពស់ជាមួយគ្នាយ៉ាងញឹកញាប់ រួមទាំងការផ្លាស់ប្តូរគ្នានៅក្នុងទម្រង់នានាជាច្រើន ដូចជាការរៀបចំដ៏ជោគជ័យនៃកិច្ចប្រជុំត្រីភាគីរវាងប្រមុខដឹកនាំបក្សទាំងបីនៃប្រទេសវៀតណាម កម្ពុជា និងឡាវ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាជំនួបតាមប្រព័ន្ធអនឡាញនានា រវាងថ្នាក់ដឹកនាំនៃគណបក្ស និងប្រទេសទាំងពីរផងដែរ។

អគ្គលេខាធិការបក្ស និងសម្តេចតេជោ បានឯកភាពថាគណបក្ស និងប្រទេសទាំងពីរចាំបាច់ត្រូវរក្សានិរន្តរភាព និងប្រើប្រាស់នូវយន្តការទ្វេភាគីដែលមានស្រាប់ប្រកបដោយស័ក្តិសិទ្ធភាព។

គណបក្សទាំងពីរនឹងបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ផ្តល់អាទិភាព ដល់ការអនុវត្តប្រកបដោយភាពស័ក្តិសិទ្ធនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាពេលកន្លងមក ដើម្បីពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែស៊ីជម្រៅ បន្តពង្រឹងសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងសន្តិសុខ លើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចរវាងគ្នាដើម្បី ជំរុញការអភិវឌ្ឍន៍រួមជំរុញការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាទាំងក្នុងតំបន់ និងអន្តរជាតិ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.