ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

អភិបាលខេត្តកណ្ដាល កោតសរសើរពីលទ្ធផលចំពោះសិក្ខាកាមចំនួន១៥៩នាក់ សិក្សាវគ្គបណ្តុះបណ្តាល អប់រំផ្សព្វផ្សាយ ការយល់ដឹងអំពីសំណល់ជាតិផ្ទុះពីសង្គ្រាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងកោតសរសើរសិក្ខាកាមជានគរបាលនៅខេត្តកណ្ដាលចំនួន១៥៩រូប ដែលបានបញ្ចប់ការសិក្សាវគ្គបណ្តុះបណ្តាល អប់រំផ្សព្វផ្សាយ ការយល់ដឹង អំពីសំណល់ជាតិផ្ទុះពីសង្គ្រាមបានជោគជ័យ។

លោកអភិបាលខេត្តថ្លែងកោតសរសើរយ៉ាងដូច្នេះ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល អប់រំផ្សព្វផ្សាយ ការយល់ដឹង អំពីសំណល់ជាតិផ្ទុះពីសង្គ្រាមនៅស្នងការនគរបាលខេត្តកណ្ដាល នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ដែលមានវត្តមានចូលរួមផងដែរពីសំណាក់ឧត្តមសេនីយ៍ទោ ជា សណ្តាប់ ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ព្រមទាំងមន្រ្តី នគរបាលជាច្រើននាក់ទៀត។

លោកអភិបាលខេត្តថ្លែងថា ដើម្បីឆ្លើយតប និងមានប្រសិទ្ធភាពក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តកាត់បន្ថយអត្រាគ្រោះ ថ្នាក់ដោយសារមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម របស់កងកម្លាំងនគរបាលជាតិ ក្រសួងមហាផ្ទៃ មន្ត្រី ដែលកំពុងបំពេញតួនាទីតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង ស្រុក និង ឃុំ សង្កាត់ ត្រូវតែមានជំនាញវិជ្ជាជីវៈពិតប្រាកដ ដើម្បីឆ្លើយតបតាមសំណើរសុំជួយអន្តរាគមន៍ពីប្រជាពលរដ្ឋ នៅពេលគាត់ រាយការណ៍អំពី មីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយមន្ត្រីរបស់យើងក៍ត្រូវគិតគូរអំពីសុវត្ថិភាព ផ្ទាល់ខ្លួនផងដែរ។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើឱ្យប្រទេសជាតិទាំងមូល មានសន្តិភាព ឯកភាពជាតិ ដែលប្រទេសកម្ពុជាមិនធ្លាប់មានជាង៥០០ឆ្នាំកន្លងមកហើយ ព្រមទាំងមានការវិវត្តន៍រីកចម្រើន និងសម្រេចបានការងារធំៗជាច្រើនលើគ្រប់វិស័យ ជាពិសេសការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវបទបញ្ជានានា និងគោលនយោបាយគាំទ្រដល់ប្រជាពលរដ្ឋ ដែលរងទទួលផលប៉ះពាល់ពីជំងឺកូវីដ១៩ ព្រមទាំងបានដាក់ចេញនូវវិធានការ «៣ការពារ និង៣កុំ» ជាយ័ន្តដ៏ស័ក្ដិសិទ្ធិ ក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ជា សណ្តាប់ បានឲ្យដឹងថា គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺចង់ឱ្យសិក្ខាកាមទាំងអស់ស្វែងយល់អំពី ច្បាប់ស្ដីពីអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ អត្តសញ្ញាណ និងការវិភាគ និងវិធានការការពារគ្រឿងផ្ទុះ អំពីការរាយការណ៍ និងការទាក់ទងប្រតិបត្តិករកំចាត់មីន ព្រមទាំងការវាយតម្លៃលើភាពគ្រោះថ្នាក់ និងមិនគ្រោះថ្នាក់ពីសំណល់គ្រឿងផ្ទុះ ជាពិសេសបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់របស់មន្ត្រីនគរបាលជាតិ របស់ស្នងការដ្ឋានរាជធានី-ខេត្ត ក្នុងការចូលរួមឱ្យកាន់តែស៊ីជម្រៅលើកិច្ចការពារសំណល់ជាតិផ្ទុះដែលសល់ពីសង្គ្រាម ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមគ្គទេសក៍ដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ ។

លោកឧត្តមសេនីយ៍ទោបន្តថា ដើម្បីដោះស្រាយ និងកិច្ចអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុ ដោយសារសំណល់ជាតិផ្ទុះគ្រប់ប្រភេទ កងកម្លាំងនគរបាល និងប្រជាពលរដ្ឋ ត្រូវធ្វើការទំនាក់ទំនងដល់ប្រតិបត្តិករសំអាតមីន កំចាត់មីនជាបន្ទាន់ សូមកុំប៉ះពាល់ឬព្យាយាមយកចំណេះដឹង របស់យើងទៅសាកល្បងគ្រឿងផ្ទុះទាំងនោះជាដាច់ខាត ខណៈពេលដែលយើងមិនទាន់មានអ្នកជំនាញ។

លោកឧត្តមសេនីយ៍ បានលើកទឹកចិត្ត និងសំណូមពរដល់សិក្ខាកាមទាំងអស់ ដែលបានក្រេបយកចំណេះដឹង និងចំណេះធ្វើ នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ យកទៅអនុវត្តការងារឱ្យមានប្រសិទ្ធភាព ត្រូវស្ម័គ្រចិត្តធ្វើជាមន្ត្រីបង្គោល ក្នុងការផ្សព្វផ្សាយ និងចែករំលែកបន្តនូវចំណេះដឹង ព្រមទាំងការអនុវត្ត ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ជូនដល់មន្ត្រីជំនាញជំនាន់ក្រោយៗ ឬអ្នកដែលមិនទាន់បានឆ្លងកាត់វគ្គសិក្សា សូមជួយពន្យល់ និងផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំដៅយល់ដឹងអំពីសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម បន្តចូលរួមអនុវត្តការងារសំណល់ជាតិផ្ទុះអំពីសង្គ្រាម ឱ្យកាន់តែល្អប្រសើរ និងបន្តពង្រឹងសមត្ថភាពអំពីសំណល់ជាតិផ្ទុះនៅសល់ពីសង្គ្រាម និងស្វែងយល់សិក្សាបន្ថែមផងដែរ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.