ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ប្រតិភូរា​ជរដ្ឋាភិបាល​កម្ពុជាបានអ​ញ្ជើញពិនិត្យដំណាំ​ទុរ៉េនរបស់សុខ​ឡេងនៅភូមិក្រសាំ​​ង ឃុំទឹកជ្រៅ​ ស្រុកតំបែ​រខេត្តត្បូងឃ្មុំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រតិភូរា​ជរដ្ឋាភិបាល​កម្ពុជាបានអ​ញ្ជើញពិនិត្យដំណាំ​ទុរ៉េនរបស់សុខ​ឡេងនៅភូមិក្រសាំ​​ង ឃុំទឹកជ្រៅ​ ស្រុកតំបែ​រខេត្តត្បូងឃ្មុំ

ចប់កម្មវិធីនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មំឯកឧត្តមរដ្ឋមន្រ្តីវេងសាខុនរួមដំណើរដោយឯកឧត្តមងិនឆាយប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោក ហេង ពិសិដ្ឋប្រធានមន្រ្តីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំបានអញ្ជើញពិនិត្យដំណាំទុរ៉េនរបស់ សុខ ឡេង នៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
អញ្ជើញពិនិត្យដើមទុរ៉េនផ្ទាល់ លោកសុខ ឡេង បានរៀបរាបជូន ឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា លោកបានដាំទុរ៉េនមករយៈពេល ២៣ឆ្នាំមក ដោយចាប់ផ្តើមដាំលើផ្ទៃដី ៣ហ.ត ជាបណ្តើរៗ លោកបានពង្រីកផ្ទៃដីដាំដុះរហូតបាន ២០ហ.ត។ បច្ចុប្បន្ន ផ្ទៃដីប្រមូលផលបានចំនួន ១៣ហ.ត ដោយទទួលបានទិន្នផលចំនួន ១០០តោន។ លោកបានបន្តថា ដាំណាំទុរ៉េនមានទីផ្សារល្អ ទាំងក្នុងតំបន់ និងនាំទៅទីផ្សាររាជធានីភ្នំពេញ លក់ក្នុងតម្លែ ២០០០០រៀល/គ.ក្រ។ នៅទូទាំងស្រុកតំបែរ មានកសិករចំនួន ១៦គ្រួសារ មានផ្ទៃដីដាំដុះសរុប ១០៦ហ.ត ហើយទើបតែប្រមូលផលបានប្រមាណ ១៥ហ.ត ប៉ុណ្ណោះ សល់ពីនេះនឹងផ្តល់ផលជាបន្តបន្ទាប់នៅពេលខាងមុខ។ ដោយឡែក នៅទូទាំងខេត្តត្បូងឃ្មុំមានផ្ដីដាំដុះទុរ៉េនសរុបចំនួន ៦១០ហ.ត (មានក្នុងស្រុកមេមុត ពញាក្រែក តំបែរ និងស្រុកអូររាំងឪ) ក្នុងនោះផ្ទៃដីប្រមូលផលបានប្រមាណ ៣០០ហ.ត ទទួលបានទិន្នផល ៤ ៥៤៨តោន ជាមធ្យម (តួលេខរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ)។
ឆ្លៀតយកពេលសំណេះសំណាល ជាមួយម្ចាស់ចម្ការ និងបុគ្គលិក កម្មករធ្វើការក្នុងចម្ការ ក្រោម ម្លប់ដើមទុរ៉េន លោករដ្ឋមន្រ្តីបានចូលរួមអបអរសាទរជាមួយម្ចាស់ចម្ការ ដែលទុរ៉េនកំពុងចាប់ផ្តើមចេញផ្កា ផ្តល់ផលនៅពេលអំឡុងខែឧសភាខាងមុខ។ លោកបានលើកឡើងថា ដំណាំ ទុរ៉េនគឺជាដំណាំដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់ ដែលទាមទារបច្ចេកទេសដាំ តាក់តែងមែក ការកំណត់ចំនួនផ្លែក្នុងដើមនីមួយៗទៅតាមអាយុកាល ការផ្តល់ជី និងទឹក និងការមើលថែរក្សា ការពារជំងឺ និងសត្វល្អិតចង្រៃ ដោយត្រូវយកចិត្តទុកដាក់ប្រាកដប្រជា ទើបទទួលបានទិន្នផលខ្ពស់។ លោកបន្តថា ផ្លែទុរ៉េនមានរសជាតិឆ្ងាញ់ មានតម្លៃលើឬីផ្សារខ្ពស់ ដែលម្ចាស់ចម្ការទទួលបានចំណូលខ្ពស់ប្រចាំឆ្នាំ ប៉ុន្តែដើម្បីទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ថែមទៀត និងជាពិសេសយើងចង់ឲ្យផលិតផលនេះមានទីផ្សារនៅលើឆាកអន្តរជាតិ ពិសេសទីផ្សារប្រទេសចិន លោករដ្ឋមន្រ្តីបានលើកឡើង ៣ចំណុចសំខាន់ ៖
ទី១- ចំពោះម្ចាស់ចម្ការត្រូវចងក្រងបណ្តុំផលិត ឬសហគមន៍ទុរ៉េននៅតាមតំបន់នីមួយៗដែល មានសក្តានុពល។ កត្តានេះ វានឹងធ្វើឲ្យឈ្មួញ ឬទីផ្សារក្រៅប្រទេសក្តាប់បាននូវផ្ទៃដីដាំដុះ ផ្ទៃដីប្រមូលផល និងបរិមាណផលដែលមានលទ្ធភាពផ្គត់ផ្គង់ឲ្យទីផ្សារ។ យកសិទ្ធិ និងអំណាចរបស់បណ្តុំ ឬសហគមន៍តវ៉ា ចរចាតម្លៃជាមួយដៃគូ ចុះកុងត្រា ឬធ្វើកិច្ចសន្យាផលិត សំខាន់ជាងនេះ គឺអាចទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងលទ្ធភាពទទួលបានឥណទានពីប្រភព ផ្សេងៗ។ល។
ទី២- មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ជួរៀបចំសម្របសម្រួលការងារលើចំណុចទី១ ខាងលើឲ្យបានរលូន និងឆាប់តាមដែលអាចធ្វើទៅបាន។
ទី៣- មានវត្តមានឯកឧត្តមប្រតិភូ ងិន ឆាយ លោករដ្ឋមន្រ្តីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្មសិក្សាពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ទីផ្សារចិន ធ្វើទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយចិនសិក្សាពីបែបបទ និងឯកសារតម្រូវទាំងបច្ចេកទេស និងច្បាប់។ គួរសហការជាមួយក្រុមហ៊ុននាំចេញស្វាយ ឬចែកអំបូងលឿង ដើម្បីស្វែងយល់បន្ថែមអំពីលទ្ធភាពនាំចេញទុរ៉េន កម្ពុជាទៅកាន់ទីផ្សារចិន នាពេលអនាគតដ៏ខ្លី។ មួយវិញទៀត អគ្គនាយកដ្ឋានកសិកម្មត្រូវធ្វើ បច្ចុប្បន្នភាពផ្ទៃដីដាំដុះទុរ៉េន និងទិន្នផលនៅទូទាំងប្រទេស ព្រមជាមួយគ្នាក៏ត្រូវយកចិត្តទុកដាក់ សិក្សាស្រាវជ្រាវអំពីបច្ចេកទេសដាំដុះ ជំងឺ សត្វល្អិត និងបច្ចេកទេសកែច្នៃ ទុកដាក់សមស្របតាម ស្តង់ដារCamGAPជាពិសេសស្តង់ដារទីផ្សារនាំចេញ៕សហការី

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.