ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឲ្យ​ឧ​ត្ត​ម​សេនីយ៍​ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ការពារជាតិ បំភ្លឺ​រឿង​មិន​ប្រក្រតី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឲ្យ​ឧ​ត្ត​ម​សេនីយ៍​ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ការពារជាតិ បំភ្លឺ​រឿង​មិន​ប្រក្រតី​

 ​ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើពុករលួយ(អ.ប.ព.)​បាន​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យ​ការពារជាតិ ធ្វើការ​បំភ្លឺ​ពាក់ព័ន្ធ​ភាពមិនប្រក្រតី​មួយចំនួន​ដូចជា កឹ​ប​កេង​លុយ​ម៉ោង​បង្រៀន​របស់ យោធា​ចា​រ្យ ១០៧​នាក់ ជាង ១.៦០០​លាន​រៀល , កិបកេង​ប្រាក់​អន្តរាគមន៍​របស់​ក្រសួង រួមទាំង​ប្រាក់​ហ្វឹកហ្វឺន​ជាង ១៣០​លាន​រៀល និង​ការប្រព្រឹត្ត​អំពើពុករលួយ​ជាច្រើន​ទៀត​។ ការ​ឲ្យ​បំភ្លឺ​នេះ​គឺ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានទទួល​ពាក្យបណ្តឹង​ដែល​បាន​ប្តឹង​ចូលទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​
លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ(រូបថតឯកសារ)​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ បានធ្វើ​លិខិត​ទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យ​ការពារជាតិ សុំ​ធ្វើការ​បំភ្លឺ​ករណី​លើកឡើង​ពី​ភាពមិនប្រក្រតី​មួយ​វំ​នួន​ពាក់ព័ន្ធ​នឹង​សកម្មភាព​បំពេញ​តួនាទី​ភារកិច្ច ដោយយោង​ពាក្យបណ្តឹង​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទទួលបាន​កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២​។​​ប្រធាន​អ.ប.ព.បាន​ជម្រាប​ទៅ​ឧ​ត្ត​ម​សេនីយ៍​ឯក ច័ន្ទ ពន្លឹក ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បានទទួល និង​ពិនិត្យ​លើ​ពាក្យ​ប្តឹង​ដែល​បានលើកឡើង​ពី​ភាពមិនប្រក្រតី​មួយចំនួន ពាក់ព័ន្ធ​នឹង​សកម្មភាព​បំពេញ​តួនាទី​ភារកិច្ច ដូចខាងក្រោម​៖
-​តម្រូវ​ឲ្យ​បុគ្គលិក​តាម​ការិយាល័យ និង​មហាវិទ្យាល័យ បង់ប្រាក់​ប្រចាំ​សប្តាហ៍ និង​ប្រចាំខែ ចាប់ពី ១​លាន​រៀល ដល់ ២​លាន​រៀល​។ នាយទាហាន​ដែល​បញ្ចប់​ការសិក្សា ចង់​បម្រើ​ការងារ​នៅ​សាកលវិទ្យាល័យ​ការពារជាតិ ត្រូវ​បង់ប្រាក់​ចាប់ពី ៣.០០០​ដុល្លារ ដល់ ៤.០០០​ដុល្លារ ក្នុង ០១​ខែៗ​។
-​បង្ខំ​ឲ្យ​និស្សិត​បង់ប្រាក់ ០១​វគ្គ ចំនួន ២​លាន​រៀល​។​
-​តម្រូវ​ឲ្យ​អ្នក​ព្យួរ​ឈ្មោះ បង់ប្រាក់ ០១​ឆ្នាំ ៥០០​ដុល្លារ​។​
-​តម្រូវ​ឲ្យ​អ្នក​សុំចូល​រៀន​បន្ត បង់ប្រាក់​ចាប់ពី ៣០០​ដុល្លារ ដល់ ៥០០​ដុល្លារ​។
-​តម្រូវ​ឲ្យ​អ្នករៀន​ចប់​ហើយ ចង់​ផ្ទេរ​ទៅ​អង្គភាព​វិញ បង់ប្រាក់​ចាប់ពី ២០០​ដុល្លារ ដល់ ៣០០​ដុល្លារ​។
-​តម្រូវ​ឲ្យ​អ្នក​ចង់បាន​តំណែង​ជា​សាកលវិទ្យាធិការរង បង់ប្រាក់​ចាប់ពី ១០.០០០​ដុល្លារ ដល់ ១៥.០០០ ដុល្លារ​។​
-​តម្រូវ​ឲ្យ​អ្នក​ចង់បាន​តំណែង​ជា​នាយ​មុខវិជ្ជា បង់ប្រាក់​ចាប់ពី ៥.០០០​ដុល្លារ ដល់ ៨.០០០​ដុល្លារ​។​
-​យកប្រាក់​ពី​អ្នក​ឡើង​ស័ក្តិ ចាប់ពី ៣០០​ដុល្លារ ដល់ ៥០០​ដុល្លារ​។​
-​ករណី​យោធា​ចា​រ្យ បង្រៀន​មួយ​ម៉ោង​ទទួល ៥.០០០​រៀល សរុប ១០៧​នាក់ ក្នុង​មួយ​ត្រីមាស សរុប ប្រា​ក់ជាង ៤០០​លាន​រៀល គុណ​នឹង​បួន​ត្រីមាស សរុប​ជាង ១.៦០០​លាន​រៀល ប្រាក់​នេះ​ក្រសួង​ផ្តល់ ឲ្យ​ការឡើង​ថ្នាក់​របស់​យោធា​ចា​រ្យ ប៉ុន្តែ​ឪពុក និង​កូន​ទាំងបី​របស់​ឯកឧត្តម​បាន​កិប​កង​បាត់​តាំងពី​ខែមេសា ឆ្នាំ​២០២១ រហូតមកដល់​បច្ចុប្បន្ន​។​
-​កិបកេង​ប្រាក់​អន្តរាគមន៍​របស់​ក្រសួង ក្នុង ០១​ខែ ៣០​លាន​រៀល បាត់​ឈឹង​រយៈពេល ៣​ឆ្នាំ​មកហើយ និង​ប្រាក់​ហ្វឹកហ្វឺន ០១​ខែ ១០០​លាន​រៀល ដោយ​មហាវិទ្យាល័យ​ទាំង​០៥ និង​០៣ មជ្ឈមណ្ឌល មិនបាន​ទទួល ហើយ​ត្រូវ​ចំណាយ​ខ្លួនឯង​។
-​ករណី​និស្សិត ចាប់ពី​មាន​ជំងឺ​កូ​វីដ​ផ្ទុះឡើង នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ ២០២១ គឺ​សាកលវិទ្យាល័យ​ការពារជាតិ មិន​ឲ្យ​និស្សិត​ចូលរៀន​ផ្ទាល់ ដោយ​បង្រៀន​តាម​អន​ឡាញ ចាប់ពី​ខែមីនា ឆ្នាំ​២០២១​និស្សិត​ជាង ៨០០​នាក់ មិន​បើក​អង្ករ​ឲ្យ​ទេ ដោយ​ក្នុង​ម្នាក់​ទទួលបាន​ចំនួន ២២.៥​គីឡូក្រាម និង​ប្រាក់​ហូប ចំនួន ១២.០០០​រៀល រហូតដល់​ខែសីហា ឆ្នាំ​២០២១ បាត់​សូន្យ​តែម្តង​។
-​និស្សិត​ខ្លះ​ចូលរៀន​បាន ០៣​ឆ្នាំ ទទួលបាន​សញ្ញាបត្រ​០៣ ទាំង​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ មិន​មក​រៀន​ក៏​ទទួលបាន​សញ្ញាបត្រ​ដែរ ឲ្យ​តែ​បង់ប្រាក់​ពី ៣.០០០​ដុល្លារ ដល់ ៥.០០០​ដុល្លារ ជាការ​ស្រេច​។
-​ឃុបឃិត​គ្នា​លក់​រថយន្ត​រួម​ក្នុង​សាកលវិទ្យាល័យ​ការពារជាតិ ចំនួន ០៤​គ្រឿង និង​សម្ភារៈ​ចាស់ៗ​ក្នុង ឃ្លាំង​មួយចំនួនធំ​មក​ទុកជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។​​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យ​ការពារជាតិ បំភ្លឺ​ករណីនេះ និង​ផ្ដល់​ឯកសារ​ពាក់ព័ន្ធ​ខាងលើ មក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឲ្យ​បាន​ទាន់ពេល ហើយ​ការបំភ្លឺ​នេះ គឺជា​មូលដ្ឋាន​សម្រាប់​អ​អ្គ​ភាព​ប្រឆាំង​អំពើពុករលួយ​ពិចារណា​ថា​ត្រូវ​សម្រេច​បញ្ចប់​នីតិវិធី ឬ​ត្រូវ​បន្ត​លើ​ពាក្យ​ប្ដឹង​នេះ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យ​ការពារជាតិ(រូបថតឯកសារ)

​ទាក់ទង​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យ​ការពារជាតិ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២៩​ខែមករា​នេះ​ថា​ចំពោះ​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​ឲ្យ​លោក​បំភ្លឺ គឺ​លោក​បានទទួល​រួចហើយ​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២២​។ លោក​កំពុងតែធ្វើការ​បំភ្លឺ​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុ​រលួយ​ដែល​គ្រោង​នឹង​យកទៅដាក់​នៅ​ដើម​សប្តាហ៍​ក្រោយនេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ច័ន្ទ ពន្លឹក បាន​បញ្ជាក់ថា “​តួនាទី​ខ្ញុំ​ជា​សាកលវិទ្យាធិការរង​ទេ អីចឹង​សិទ្ធិ​សម្រេច​ទាំងអស់​នឹង​ខ្ញុំ​មាន​សិទ្ធិ​ឯណា​ទៅដល់​រឿង​ធំៗ​អស់​នឹង​ហើយ​ការចោទប្រកាន់​នឹង​ក៏​វា​មិន​ត្រឹមត្រូវ​ទៅទៀត ។​បើ​និយាយ​ពី​សិទ្ធិ​នឹង​តួនាទី​ខ្ញុំ​ដូចជា​មិន​ដល់​នឹង​ទេ ហើយ​ការសម្រេច​អស់​នឹង​កម្រិត​ខ្ញុំ​អត់​មាន​។ បើ​និយាយ​ពី​សិទ្ធិអំណាច​នឹង​តួនាទី​ខ្ញុំ​។ ការចោទប្រកាន់​នឹង​វា​ដូច​ធ្ងន់ធ្ងរ​ពេក វា​មិនមែន​រឿង​ខ្ញុំ​ផង​នឹង​។ ហើយ​ការចោទប្រកាន់​នឹង​វា​អយុត្តិធម៌​សម្រាប់​អង្គភាព​”៕ សរន​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.