ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

កំពង់ផែទេសចរណ៍កោះទន្សាយត្រៀមលក្ខណៈសម្រាប់ការប្រើប្រាស់សាធារណៈ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ផែទេសចរណ៍កោះទន្សាយត្រៀមលក្ខណៈសម្រាប់ការប្រើប្រាស់សាធារណៈ

(ខេត្តកែប)៖ កំពង់ផែទេសចរណ៍កោះទន្សាយ នឹងត្រៀមលក្ខណៈ ដើម្បីបម្រើការប្រើប្រាស់ជាលក្ខណៈសាធារណៈ ខណៈផែមួយនេះបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅជាងពាក់កណ្តាល នៃខែមករា ឆ្នាំ២០២២ កន្លងមក។

ទោះជាបែបណា ក្រោយពីដាក់សម្ពោធឱ្យដំណើរការ កំពុងផែទេសចរណ៍ កោះទន្សាយ ក្នុងខេត្តកែប ពុំទាន់បានរៀបចំអ្វីជាដុំកំភួននៅឡើយ ប៉ុន្តែដំណើរការនិងសកម្មភាពទូកទេសចរណ៍នៅតែបើកចរាចរធម្មតា ដោយមានដាក់តារាងតម្លៃសេវាជាក់លាក់នៅកន្លែងលក់សំបុត្រជូនភ្ញៀវ ដែលជួលទូកទេសចរណ៍ជិះទៅសម្រាក លម្ហែ កម្សាន្ត នៅតាមបណ្តាកោះនានា ពិសេសកោះទន្សាយ។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍បានឱ្យដឹងថា បើទោះជាកំពង់ផែទេសចរណ៍កោះទន្សាយត្រូវបានសម្ពោធដាក់ឱ្យដំណើរការ តែមិនទាន់រៀបចំផ្នែកបម្រើសេវាឱ្យបានគ្រប់ជ្រុងនៅឡើយ ខណៈផែទេសចរណ៍នេះពុំទាន់មានការដេញថ្លៃ។

ដោយឡែក លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកែប បានបញ្ជាក់ដែរថា តាមពិតកំពង់ផែទេសចរណ៍ខេត្តកែប មិនត្រូវធ្វើការដេញថ្លៃនោះទេ ព្រោះកំពុងផែទេសចរណ៍កោះទន្សាយ ជាផែរបស់រដ្ឋគ្រប់គ្រង សម្រាប់បម្រើសេវាជូនសាធារណជនទូទៅ ពិសេសសម្រាប់បម្រើលើវិស័យទេសចរណ៍។

ថ្វីដ្បិតកំពង់ផែទេសចរណ៍កោះទន្សាយ ត្រូវស្ថាបនារួចរាល់ជាស្ថាពរ រហូតដល់សម្ពោធដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១៩ ខែមករា​ ឆ្នាំ២០២២ គេកត់សម្គាល់ឃើញក្នុងបរិវេណកំពង់ផែទេសចរណ៍ហាក់ពុំទាន់មានភាពអ៊ូរអនៅឡើយទេ ប៉ុន្តែភ្ញៀវទេសចរណ៍នៅតែសម្រុកមកទិញសំបុត្រជួលទូក ដើម្បីជិះទៅ លម្ហែ តាមបណ្តាកោះនានាជារៀងរាល់ថ្ងៃ ពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕

សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.