ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

អភិបាលខេត្តកពត៖ យុវជនដើម្បីឲ្យក្លាយជាសសរទ្រូងប្រទេសជាតិពិតប្រាកដ ក្រៅពីការខិតខំសិក្សារៀនសូត្រ ត្រូវបណ្ដុះផ្នត់គំនិតស្រលាញ់វប្បធម៌ជាតិនិយមនិងវប្បធម៌កតញ្ញូ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តកពត៖ យុវជនដើម្បីឲ្យក្លាយជាសសរទ្រូងប្រទេសជាតិពិតប្រាកដ ក្រៅពីការខិតខំសិក្សារៀនសូត្រ ត្រូវបណ្ដុះផ្នត់គំនិតស្រលាញ់វប្បធម៌ជាតិនិយមនិងវប្បធម៌កតញ្ញូ

(ខេត្តកំពត)៖ អភិបាលខេត្តកំពតបានផ្តល់អនុសាសន៍ទូន្មានដល់យុវជនថា ក្រៅពីខិតខំសិក្សារៀនសូត្រឲ្យមានចំណេះជំនាញហើយនោះ យុវជនត្រូវមានបំណិតជីវិតនៅក្នុងសង្គមបន្ថែមទៀត ហើយដើម្បីក្លាយជាសសរទ្រូងពិតប្រាកដរបស់ប្រទេសជាតិ យុវជនត្រូវមានផ្នត់គំនិតស្រឡាញ់វប្បធម៌ជាតិនិយម និងវប្បធម៌កត្តញ្ញូ ពិសេសត្រូវចាំថាតើខ្លួនត្រូវដឹងអ្វី ចាំអ្វី និងត្រូវធ្វើអ្វីដើម្បីតបស្នងសង់គុណទឹកដីកំណើត និងគុណតម្លៃនៃសន្តិភាព។

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសមាជិកស មាជិកាសម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពត នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា យុវជនជំនាន់នេះ មានឱកាសគ្រប់បែបយ៉ាងក្នុងការអភិវឌ្ឍន៍ខ្លួន អភិវឌ្ឍន៍សមត្ថភាពដើម្បីចូលរួមចំណែកក្នុងកិច្ចការងារអភិវឌ្ឍដឹកនាំប្រទេសជាតិ ក្រោមដំបូលនៃសន្តិភាព។

ឯកឧត្តមបានផ្តល់នូវការទូន្មានយុវជនជំនាន់ក្រោយថា ទទ្ទឹមនឹងយុវជនបានរស់រានមានជីវិតប្រសើរ និងមានឱកាសគ្រប់បែបយ៉ាងដូចសព្វថ្ងៃហើយ យុវជនត្រូវមានរឿងត្រូវដឹង ត្រូវចាំ និងធ្វើដើម្បីជាកិច្ចតបស្នងសងគុណដល់ទឹកដីកំណើត និងគុណតម្លៃនៃសន្តិភាពវិញ។

ឯកឧត្តមបានបញ្ជាក់ទៀតថា នៅក្នុងកាលៈទេសៈនេះ យុវជនមានតួនាទីសំខាន់ណាស់ ដូច្នេះយុវជនត្រូវមានការប្រកួតប្រជែងគ្នា ដើម្បីបម្រើប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិ មិនមែនដើម្បីដណ្តើមតំណែង និងផ្តល់ប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ពិសេសត្រូវហ៊ានធ្វើ ហ៊ានថែរក្សាការពារសច្ចធម៌ សច្ចភាព និងសមិទ្ធផលរបស់ប្រទេសជាតិយើង ហើយត្រូវឆ្លើយតបជាបន្ទាន់ចំពោះក្រុមអមិត្តដែលចង់បំផ្លាញសន្តិភាព និងការរីកចម្រើនរុងរឿងរបស់ប្រទេសជាតិយើង។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព បានលើកបញ្ជាក់ថា សម្ពន្ធយុវជនស្រលាញ់សន្តិភាព គឺបច្ចុប្បន្នមិនតែ រួមចំណែកកម្មភាពសង្គម ជួយដល់ប្រជាជននិងអភិវឌ្ឍន៍មូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកក្នុងការថែរក្សាសមទ្ធិផលសង្គមនិងសន្តិភាពពេញផ្ទៃប្រទេសមានដូចសព្វថ្ងៃ ដែលសន្តិភាពនេះ បានរកមកដោយលំបាកក្រោមស្ថាបនិកនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោហ៊ុនសែនដើម្បីអភិវឌ្ឍធ្វើឲ្យសុខដុមរមនាប្រទេសជាតិនិងប្រជាជន។

ឯកឧត្តម នូរ ច័ន្ទដា សមាជិកក្រុមលេខាធិការសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី និងជាប្រធានសម្ពន្ធយុវជន ស្រលាញ់សន្តិភាពភូមិភាគនិរតី(ខេត្តជាប់សមុទ្រ) បានប្រាប់ឲ្យដឹងថា សម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពតបានធ្វើសកម្មភាពការងារសង្គមជាច្រើននៅតាមបណ្ដាភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ដោយស្ម័គ្រចិត្ត ចំណាយធនធាន ស្មារតីសម្ភារៈ ថវិកាជាច្រើនសន្ធឹកសន្ធាប់ ដើម្បីរួមចំណែកអភិវឌ្ឍមូលដ្ឋាន ពិសេសការទប់ស្កាត់ចលនារបស់ពួកអមិត្តនិងបក្សប្រឆាំងដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលនិងបំផ្លាញសន្តិភាព៕

សេង ណារិទ្ធ

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.