ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ពេញមួយសប្តាហ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការមមាញឹករៀបចំកិច្ចប្រជុំ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ នៅលើអនុវិស័យធំៗចំនួន៥គឺ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

ព័ត៌មានជាតិ

ពេញមួយសប្តាហ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការមមាញឹករៀបចំកិច្ចប្រជុំ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ នៅលើអនុវិស័យធំៗចំនួន៥គឺ

(ភ្នំពេញ) :ពេញមួយសប្តាហ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការមមាញឹករៀបចំកិច្ចប្រជុំ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ នៅលើអនុវិស័យធំៗចំនួន ៥ គឺអនុវិស័យព្រៃឈើ; ជលផល; កសិកម្ម(ដំណាំ); សុខភាពសត្វ និងផលិតកម្មសត្វ និងអនុវិស័យកៅស៊ូ ជាបន្តបន្ទាប់ដើម្បីត្រៀមរៀបចំមហាសន្និបាទកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពេលដ៏ខ្លីខាងមុខ។ ដោយឡែកសម្រាប់ថ្ងៃសុក្រ ទី២៨ ខែមករានេះ អគ្គនាយកដ្ឋានកៅស៊ូ បានរៀបចំបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើក ទិសដៅអនុវត្តបន្តឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានផ្តល់កិត្តិយសអញ្ជើញជាអធិបតី និងមានវត្តមានឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវទីប្រឹក្សាក្រសួង ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ លោកប្រធានអង្គភាព លោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករកៅស៊ូ និងមន្រ្តីក្រោមឱវាទក្រសួង-អគ្គនាយកដ្ឋានកៅស៊ូយ៉ាងច្រើនកុះករ។

មិនខុសពីអនុវិស័យធំៗចំនួន៤ ដែលទើបបានបញ្ចប់កិច្ចប្រជុំរបស់ខ្លួន ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរ និងវាយតម្លៃខ្ពស់លើសមិទ្ធផលដែលអគ្គនាយកដ្ឋានកៅស៊ូសម្រេចបាន។ ភាពជោគជ័យនេះ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា វាកើតចេញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ក្រោមឱវាទ ដោយយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនទៅតាមចំណេះ ជំនាញ និងបទពិសោធន៍ ឈរលើមាគាររួមមួយគឺការអភិវឌ្ឍឧស្សាហ កម្មកៅស៊ូធម្មជាតិឱ្យកាន់តែរីកចម្រើន មានសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែង ធានាបានគុណភាព និងតម្លៃ តាមរយៈការដាក់បញ្ចូលផែនការអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូធម្មជាតិ ទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ឱ្យសម្រេចជោគជ័យតាមគោលដៅ។ ពិតណាស់ សមិទ្ធផលដែលអគ្គនាយកដ្ឋានកៅស៊ូសម្រេចបាន គឺដោយមានការ ចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករកៅស៊ូ។ល។ ដោយឡែក កិច្ចប្រជុំ ២ថ្ងៃកន្លង មកថ្នាក់ដឹកនាំ មន្រ្តីជំនាញ តួអង្គពាក់ព័ន្ធបានជួបពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ ពិនិត្យលើបញ្ហាប្រឈម ចំណុចខ្លាំង-ខ្សោយ និងរិះរកវិធានការដំណោះស្រាយ ផ្តល់ទស្សនទានថ្មីៗ ថែមទៀតដើម្បីអភិវឌ្ឍវិស័យកៅស៊ូឱ្យទទួលបានជោគជ័យ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ២០៣០។

ជាមួយនឹងសមិទ្ធផលសម្រេចបាន វិស័យឧស្សាហកម្មកៅស៊ូនៅមានបញ្ហាប្រឈម ដែលចាំ បាច់ និងចាប់ផ្តើមបន្ទាន់ធ្វើការកែលម្អ និងដោះស្រាយ ដោយមានការយកចិត្តទុកដាក់ និងការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល។ ដូច្នេះអគ្គនាយកដ្ឋានកៅស៊ូត្រូវខិតខំរិះរកមធ្យោបាយ វិធានការច្បាស់លាស់ និងបត់បែន ដើម្បីចូលរួមដោះស្រាយបញ្ហាសំខាន់ៗ ដោយត្រូវពង្រឹងកិច្ចសហការថែមទៀតជាមួយអន្តរស្ថាប័នពាក់ព័ន្ធតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ប្រកបដោយភាពម្ចាស់ការ និងឈរលើផលប្រយោជន៍រួម។ ជាមួយឆន្ទ:ប្តេជ្ញាចិត្ត តស៊ូពុះពារអនុវត្តការងារបន្តទៅតាមផែនការរបស់អគ្គនាយកដ្ឋានកៅស៊ូ ឯកឧត្តមរដ្ឋមន្ត្រីបានយកឱកាសនេះក្រើនរំលឹកបន្ថែមនូវអនុសាសន៍ដែលបានដាក់ចុះកន្លងមក និងផ្តល់ជូនទស្សនៈ និងវិធានការ សំខាន់ៗមួយចំនួនទៀត ដែលជាធាតុចូលសម្រាប់ជាមូលដ្ឋានគ្រឹះអនុវត្តបន្តឲ្យទទួលបានជោគជ័យ ក្នុងនោះមានដូចជា ៖ ១) ពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុន វិនិយោគ និងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដាំកៅស៊ូ រួមទាំងគ្រួសារ។ ២) យកចិត្តទុកដាក់ទីផ្សារនាំចេញផលិតផលកៅស៊ូ។ ៣) ពង្រឹងការងារគ្រប់គ្រងស្ថានីយ មជ្ឈមណ្ឌលស្រាវជ្រាវពូជ ជំងឺ សត្វ ល្អិតចង្រៃ និងការ កែច្នៃ ដោយត្រូវសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍។ ៤) ជំរុញចងក្រង និងពង្រឹងសហគមន៍កសិករកៅស៊ូគ្រួសារ។ ៥) ជំរុញការអភិវឌ្ឍឧស្សាហកម្មកែឆ្នៃកៅស៊ូធម្មជាតិនៅកម្ពុជា។ ៦) ត្រូវបន្តកៀរគរ និងស្វែងរកប្រភពហិរញ្ញប្បទាន ឬបច្ចេកវិទ្យាថ្មីៗពីដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដើម្បីទទួលបានការរីកចម្រើនថ្មីៗទៀតក្នុងអនុវិស័យនេះ។

យោងលើរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបង្ហាញឲ្យឃើញថា៖
 គិតត្រឹមឆ្នាំ២០២១ មានផ្ទៃដីកៅស៊ូសរុបជាង ៤០៤ ០៤៤ហ.ត (កៅស៊ូឧស្សាហកម្ម ២៤០ ៣៤៦ហ.ត កៅស៊ូគ្រួសារ ១៦៣ ៦៩៣ហ.ត) ផៃ្ទដីកៅស៊ូចៀរជ័រ ៣១០ ១៩៣ ហ.ត។
 ផលិតផលកៅស៊ូស្ងួតសម្រេចបានចំនួនជាង ៣៦៨,០០០តោន (១ ១៨៦ គ.ក្រ/ហ.ត)។
 ចំណូលសរុបចំនួនប្រមាណ ៦១២,៣លានដុល្លារ (១ ៦៦៦ដុល្លារ/តោន)។
 កម្ពុជាមានរោងចក្រ-សិប្បកម្មកែច្នៃកៅស៊ូចំនួន ១៦៨ ស្ថិតក្នុងខេត្តចំនួន១១។
 នាំចេញផលិតផលកៅស៊ូប្រមាណជាង ៣៧ម៉ឺនតោន ទទួលចំណូលជាថវិកាបានប្រមាណជាង ៦១០លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូបានជាង ១,៥លានដុល្លារ។

       

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.