ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ល្ងាចនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង ៣០ម៉ឺនដូស ជាជំនួយរដ្ឋាភិបាលប៉ូឡូញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ នឹងអញ្ជើញទទួលវ៉ាក់បង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា ចំនួន ៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ។

វ៉ាក់សាំងនេះគ្រោងដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៥ ខែមករា តែដោយសារបញ្ហាអាកាសធាតុយន្តហោះមិនអាចហោះបាន ទើបពន្យារមកដល់ថ្ងៃនេះ។

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺឱបករណ៍ដ៏ចាំបាច់មួយបន្ថែមពីលើវិធានសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩ និងការពាអាយុជីវិតប្រជាពលរដ្ឋ ពីជំងឺឆ្លងសកលក្នុងសតវត្សរ៍ទី២១នេះ។ សម្តេចតេជោ ហ៊ុន សែន អគ្គមេបញ្ជាការកំពូលលើសមរភូមិជំងឺកូវីដ១៩ បានសម្រេចយកការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាកិច្ចការដ៏ចាំបាច់បំផុតសម្រាប់ការយកឈ្នះលើសត្រូវឥតស្រមោលកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋ។

ផ្អែកលើស្មារតីនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគ្រប់មធ្យោបាយដើម្បីស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទាំងការបញ្ចេញថវិកាជាតិទៅទិញ និងស្នើសុំជំនួយពីប្រទេសជាមិត្ត។ មកដល់ពេលបច្ចុប្បន្នកម្ពុជា រកបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជាង ៤៣លានដូស។ ក្រៅតែពីការបញ្ជាទិញ មានប្រទេសជាច្រើនបានផ្តល់ជំនួយមកកម្ពុជាទាំងតាមយន្តការទ្វេភាគី និងតាមយន្តការរបស់មជ្ឈមណ្ឌលកូវ៉ាក់។ ប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជានោះ មានដូចជា ចិន, ជប៉ុន, អាមេរិក, អង់គ្លេស, អូស្ត្រាលី និងហូឡង់ជាដើម។

វត្តមានវ៉ាក់សាំងដ៏ច្រើនសន្ធឹកនេះ បានធ្វើឱ្យកម្ពុជាសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័សមុនផែនការកំណត់។ របាយការណ៍បានបង្ហាញថា គិតត្រឹមថ្ងៃទី២៨ ខែមករា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងសរុបជាង ១៤លាននាក់។ ក្នុងនោះអ្នកចាក់បានពីរដូសមានចំនួនជិត ១៤លាននាក់, អ្នកចាក់៣ដូស បានជាង ៥លាននាក់ និងអ្នកចាក់បាន ៤ដូស មានចំនួនជាង ៤២ម៉ឺននាក់។

តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿនរហ័សនេះ ធ្វើឱ្យសង្គមកម្ពុជាបង្កើតភាពសុាំ បូករួមនឹងការបន្តប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការសុខាភិបាលផងនោះ កម្ពុជា កាត់បន្ថយបានការឆ្លងរាតត្បាតមេរោគប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយបានបើកសកម្មភាពសង្គមគ្រប់វិស័យឡើងវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១។

ការចាក់វ៉ាក់សាំងបានលឿន ការយកឈ្នះលើជំងឺកូវីដ១៩ និងឈានទៅបើកសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា បានធ្វើឱ្យមានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំ ចាត់ចែងរបស់រាជរដ្ឋាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់អង្គការសុខភាពពិភពលោក អង្គការដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត។

លោកស្រី លី អាយឡែន ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ធ្លាប់បានលើកសរសើរពីការសម្រេចចិត្តមួយដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជាទិញ និងធ្វើឱ្យមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ លោកស្រី ក៏បានសរសើរដល់ពលរដ្ឋកម្ពុជា ដែលមានស្មារតីខ្ពស់ការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសស្មារតីទៅទទួលវ៉ាក់សាំងតាមការកំណត់របស់រាជរដ្ឋាភិបាល។

ប្រធានអង្គការ UNICEF ប្រចាំនៅកម្ពុជា លោកស្រី ហ្វូរូហ្គ៍ ហ្វូយ៉ូហ្សាត ក៏ធ្លាប់បានថ្លែងកោតសរសើរលើជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ។ លោកស្រី បានបញ្ជាក់យ៉ាងដូច្នេះ «ឃើញថារាជរដ្ឋាភិបាលបានដឹកនាំជាមួយ កិច្ចប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ គឺមានលក្ខណៈគួរឱ្យកោតសរសើរមែនទែន។ រាជរដ្ឋាភិបាលកម្ពុជា គឺស្ថិតនៅក្នុងកម្រិតមួយខ្ពស់ក្នុងចំណោមប្រទេសដែលធ្វើបែបនេះបាន ដោយបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជូនប្រជាពលរដ្ឋគោលដៅដោយប្រើពេលត្រឹម៨ខែ»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.