ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

អាជ្ញាធរ​ខេត្ត​កែប ចុះសួរសុខទុក្ខ​នាយរង​សេនាធិការ​កងរាជអាវុធហត្ថ​ម្នាក់​ដែល​កំពុង​មាន​ជំងឺ​ធ្ងន់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កែប​៖  ជានិច្ច​ល​កាល​គេ​សង្កេតឃើញថា អាជ្ញាធរ​ក្នុង​តំបន់​ខេត្ត​កែប តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន និង​រួមសុខ​រួមទុក្ខ​គ្រប់ពេល ខណៈ​ពលរដ្ឋ​ក្នុង​តំបន់​ជួប​ការលំបាក ។​

​ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧​គេ​ឃើញ​វត្តមាន ឯកឧត្តម កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​កែប ហែរ​ហម​ដោយ​លោក លោកស្រី​ជា​សមាជិក​សាខា អនុសាខា បាន​ចុះ​សួរសុខទុក្ខ​ដល់​លោក​វរៈសេនីយ៍ទោ មាស សារិទ្ធិ នាយរង​សេនាធិការ​នៃ​បញ្ជា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​កែប​ម្នាក់​ដែល​កំពុង​ឈឺ​ធ្ងន់​ដែល​បាន​សំរាក​ព្យាបាល​នៅឯ​លំនៅដ្ឋាន​របស់​លោក​ផ្ទាល់ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប​។​

​ក្រៅ​ពី​បាន​សួរសុខទុក្ខ ឯកឧត្តម​អភិបាលខេត្ត បាន​ពាំនាំ​នូវ​គ្រឿងឧបភោគ បរិភោគ មួយចំនួន​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា រួមមាន​៖ ទឹក​សុទ្ធ​មួយ​កេះ ទឹក​ត្រី​មួយ​យួរ មី​មួយ​កេះ ត្រីខកំប៉ុង​ពីរ​យួរ  ទឹកដោះគោឆៅ​ពី​រឡូ ទឹក​ផ្លែឈើ​មួយ​កេះ​និង​ថវិកា​ចំនួន​៥០​មឺ​ុ​នរៀល​។​ដោយឡែក​ក្នុង​ពេល​ដដែល​នេះ​ឯកឧត្តម កែ​ន សត្ថា រួម​និង​ស​ការី ក៏​បាន​ទៅ​សួរសុខទុក្ខ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នសក់​ទៀត​ដែល​កំពុង​មាន​បញ្ហា​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ដោយ​បាន​ជួយ​ឧបត្ថម្ភ​នូវ​សម្ភារៈ​មួយចំនួន​និង​ថវិកា​ចំនួន​២០​ម៉ឺន​ផងដែរ​៕
​ណា​រិទ្ធ​

IMG-20170226chk2 (2) IMG-20170226chk2 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.