ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦)

កិច្ចប្រជុំ​ស្តីពី​លទ្ធផល សមិទ្ធផល និង​សក្តានុពល​របស់​រដ្ឋបាល​ខេត្ត​កែប ជាមួយ​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភាជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប​៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ ក្នុង​សាលាខេត្ត​កែប បាន​ធ្វើ​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី​លទ្ធផល សមិទ្ធផល​និង​សក្តានុពល​របស់​រដ្ឋបាល​ខេត្ត​កែប​ជាមួយ​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភាជាតិៗ​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ក៏​មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម ប៉ុល ហំ​ម ប្រធាន​គណៈកម្មការ​ផែនការ​វិនិយោគ​កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន​និង​ធនធានទឹក ហែរ​ហម​ដោយ​ប្រតិភូ​អមដំណើរ​និង​ឯកឧត្តម ទេព យុទ្ធី អភិបាល​ស្តីទី​នៃ​គណៈ​អភិបាលខេត្ត​កែប រួម​ទាំង​អភិបាលរង​ខេត្ត​ជាច្រើន​រូប ក៏ដូចជា​មន្ទីរ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ​។​

​យោងតាម​របាយការណ៍​ដែល​ទាក់ទង​នឹង​លទ្ធផល​ការងារ​ក៏​ដូច​ជា​សមិទ្ធផល​ដែល​រដ្ឋបាល​ខេត្ត​កែប​ទទួលបាន​នា​ពេល​កន្លង​មក​ព្រម​ជាមួយនឹង​សក្តានុពល​ដែល​ផ្តោត​ភាព​សំខាន់​លើ​វិស័យ​ទេសចរណ៍​ជា​អទិភាព​នោះ ពិត​ជា​មោទនភាព​មួយ​ធ្វើឱ្យ​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា​យល់ស្រប​និង​ទទួលយក​បាន​ទាំងស្រុង ។ ក្នុងនោះដែរ ឯកឧត្តម ប៉ុល ហំ​ម ដែល​មាន​ងា​ជា​ប្រធាន​គណៈកម្មការ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ក៏បាន​លើកលើង​ខ្លះៗ​ពី​បញ្ហា​ព្រំដែន​ទឹក ប៉ុន្តែ​ទោះជា​យ៉ាងណា​ការឆ្លើយតប​ហាក់​មាន​ភាព​សីុចង្វាក់ ព្រោះ​ការផ្ទៀងផ្ទាត់​វា​ពិតជា​មាន​ភាពត្រឹមត្រូវ​ដែល​អាច​ទទួលយកបាន​ទាំងស្រុង ដោយ​ចាត់ទុកថា កិច្ចប្រជុំ​នេះ​ពិតជា​ទទួលបាន​ផល​វិជ្ជមាន​ផងដែរ ។​

​ទាក់ទង​នឹង​កិច្ចប្រជុំ​ដដែល​នេះ  គេ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ទោះ​ជា​ថ្នាក់ដឹកនាំ​មកពី​គណបក្ស​បក្សនយោបាយ​ណាក៏ដោយ សំខាន់​គឺ​ការបំពេញ​ភារកិច្ច​ជូន​រាជរដ្ឋាភិបាល​និង​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​និង​សង្គមជាតិ​ឱ្យមាន​ភាព​រីកចម្រើន​ស្របតាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សូមបញ្ជាក់​ថា គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​លោក​ប៉ុល ហំ​ម ត្រូវ​ចុះ​បំពេញបេកកម្ម​ចំនួន​៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២០​រហូត​ដល់​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ ឆ្នាំ​២០១៧​ដែល​មាន​ចំនួន​៣​ខេត្ត រួមមាន ខេត្ត​កោះកុង ព្រះសីហនុ និង​កែប​។​

​ដោយឡែក នៅ​រសៀល​ថ្ងៃ​ដដែល​នេះ រដ្ឋបាល​ខេត្ត​កែប ដឹកនាំ​ដោយ ឯកឧត្តម ទេព យុទ្ធី អភិបាលរង​ខេត្ត បាន​ចូលរួម​ផ្សព្វផ្សាយ ទិវា​ទីក្រុង​ស្អាត ដោយ​លើក​ជា​ប្រធានបទ រួម​គ្នា​អនាម័យ ដើម្បី​ឱ្យ​មាន​ផាសុខភាព ។​

​ក្នុង​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្នុង​តំបន់ មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស  ព្រមទាំង​ក្រុម​អាជីវករ​ផងដែរ​៕
​ណា​រិទ្ធ​

 

IMg-20170225a (1) IMg-20170225a (2) IMg-20170225a (3) IMg-20170225a (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.