ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក

អ្នកសារព័ត៌មានត្រូវបង្កើនទំនាក់ទំនងល្អជាមួយអាជ្ញាធរ មន្ត្រីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អ្នកសារព័ត៌មានត្រូវបង្កើនទំនាក់ទំនងល្អជាមួយអាជ្ញាធរ មន្ត្រីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ

(ខេត្តកំពត)៖ ថ្នាក់ដឹកនាំខេត្តកំពតបានលើកឡើងថា អ្នកសារព័ត៌មានគឺជាអ្នកនាំពាក្យពីប្រជាពលរដ្ឋ ទៅកាន់រាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលមកកាន់ប្រជាពលរដ្ឋវិញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា។ ហើយដើម្បីឲ្យការចុះផ្សាយព័ត៌មាន មានលក្ខណៈច្បាស់លាស់ មានតម្លាភាព ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ និងសម្បូរបែប អ្នកសារព័ត៌មានត្រូវបង្កើនទំនាក់ទំនងល្អជាមួយអាជ្ញាធរ និងមន្ត្រីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធឲ្យបានល្អ។

ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សារវាងអង្គភាពពាក់ព័ន្ធស្ដីពីការអនុវត្តច្បាប់របបសារព័ត៌មាន នៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តកំពត លោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពត បានលើកឡើងថា ការអនុវត្តច្បាប់របបអ្នកសារព័ត៌មាននៅក្នុងខេត្តកំពតនៅពេលកន្លងមក មានលក្ខណៈល្អប្រសើរ ។ អ្នកសារព័ត៌មានបានដើរតួយ៉ាងសំខាន់ក្នុងជួយកែលម្អចំណុចឆកល្វែងមួយចំនួន ទាក់ទង់នឹងការអនុវត្តភារកិច្ច តួនាទី របស់មន្ត្រីក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ដែរថា អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីប្រជាពលរដ្ឋ ទៅកាន់រាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលមកកាន់ប្រជាពលរដ្ឋវិញ តាមរយៈព័ត៌មានវិទ្យុ ទូរទស្សន៍ ទស្សនាវដី សារអេឡិចត្រូនិច និងបណ្តាញសង្គម ។ល។ អ្នកសារព័ត៌មាន ប្រាប់ព័ត៌មាន ឬហេតុការណ៍ផ្សេងៗដែលកើតមានឡើងក្នុងសង្គម ឱ្យប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលបានដឹង ដើម្បីរកវិធីដោះស្រាយ និងធ្វើអន្តរាគមន៍បានទាន់ពេលវេលា។ ដូច្នេះដើម្បីឲ្យការបញ្ចេញព័ត៌មាន មានលក្ខណៈច្បាស់លាស់ មានតម្លាភាព ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ និងកាន់តែមានភាពសម្បូរបែប អ្នកសារព័ត៌មានត្រូវចេះបង្កើតទំនាក់ទំនងល្អ ជាមួយអាជ្ញាធរ មន្ត្រីជំនាញ នៅតាមន្ទីរ អង្គភាពផ្សេងៗឲ្យបានប្រសើរ ។

លោក រុន សារ៉ាយ នាយកប្រតិបត្តិអង្គការ(LAC) បានឲ្យដឹងថា អង្គការ(LAC)បម្រើសកម្មភាពមិន
ប្រកាន់និន្នាការនយោបាយ មិនស្វែងរកប្រាក់កម្រៃ។ អង្គការនេះទទួលជំនួយឧបត្ថម្ភរបស់ប្រទេសអង់គ្លេស សំដៅជួយទៅលើសេវាផ្នែកច្បាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រក្នុងប្រទេសកម្ពុជា ។

ដោយឡែកពាក់ព័ន្ធសាប្រជុំការបណ្ដុះបណ្ដាល ស្ដីពីច្បាប់របបសារព័ត៌មាននេះ អង្គការ(LAC) បានអនុវត្តនៅតាមបណ្ដារាជធានីនិងខេត្តចំនួន៣ដងរួចមកហើយ គឺនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបងនិងខេត្តសៀមរាប ក្នុងគោលបំណងផ្ដោតទៅលើចំណុចសំខាន់ៗចំនួន៣ ទី១. ដើម្បីពង្រឹងសមត្ថភាព ដល់អ្នកសារព័ត៌មាន ឲ្យមានការគោរពច្បាប់ និង ក្រមសីលធម៌វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន ។ ទី២.លើកកំពស់វិស័យ សារព័ត៌មានឲ្យមានភាពសុក្រិតយុត្តិធម៌ និង ត្រឹមត្រូវរាល់ពេលចុះផ្សាយព័ត៌មាន និងទី៣.បណ្តុះបណ្តាលអ្នកព័ត៌មានឲ្យបានយល់ដឹងអំពីច្បាប់ ស្តីពី របបសារព័ត៌មាន៕

សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.