ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

មកដឹងតម្លៃអយស្ទ័រ ដែលដាក់លក់ជាប្រចាំនៅក្នុងសង្កាត់កោះតូច ក្រុងបូកគោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មកដឹងតម្លៃអយស្ទ័រ ដែលដាក់លក់ជាប្រចាំនៅក្នុងសង្កាត់កោះតូច ក្រុងបូកគោ

(ខេត្តកំពត)៖ អយស្ទ័រជាអាហារគ្រឿងសមុទ្រមួយប្រភេទ ដែលគេនិយមចូលចិត្តបរិភោគ ពិសេសយកធ្វើជាគ្រឿងក្លែម។អយស្ទ័រមានរសជាតិឆ្ងាញ់មិនចាញ់គ្រឿងសមុទ្រឯទៀត ដោយសារការផ្សំគ្រឿងអយស្ទ័រដូចជា ការបុកទឹកត្រីមានរសជាតិហឹរ ខ្ទឹមបំពងឈ្ងុយ ផ្សំនឹងបន្លែស្លឹក,ត្រួយ ក្ទម្ព(ឬកន្ធំថេត) ធ្វើឱ្យអយស្ទ័រមានរសជាតិឆ្ងាញ់មិនធម្មតាឡើយ។

បានជួបជាមួយអ្នកយកព័ត៌មាននៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ចែ លីម ជាអ្នកលក់អយស្ទ័រ នៅភូមិគីឡូ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត បានប្រាប់ឱ្យដឹងថា អយស្ទ័រដែលគាត់ដាក់តាំងលក់នៅតាមដងផ្លូវជាតិលេខ៣ កំពត-វាលរេញ មានអនាម័យល្អ ដោយបានសម្រិតសម្រាំងជាបីប្រភេទ គឺលេខ១ លេខ២ និងលេខ៣។ចំពោះអយស្ទ័រប្រភេទលេខ១ ក្នុង១គ្រាប់មានតម្លៃ៦០០រៀល ចំណែកប្រភេទលេខ២ ក្នុង១គ្រាប់ តម្លៃ៤០០រៀល។ដោយឡែកអយស្ទ័រប្រភេទលេខ៣ ក្នុង១គ្រាប់តម្លៃត្រឹម៣០០រៀលប៉ុណ្ណោះ។

អ្នកលក់អយស្ទ័រខាងលើបានបញ្ជាក់ទៀតថា ការនេសាទអយស្ទ័រពិតជាមានការលំបាកណាស់ ដោយបងប្អូនអ្នកនេសាទត្រូវមុជទឹកវាយបំបែកចេញពីក្រហែងថ្មយកដាក់លើទូក រួចដឹកមកច្រាំង ទើបដឹកជញ្ជូនបន្តមកកន្លែងលក់ ហើយនាំគ្នាវាយបំបែកយកសំបកម្ខាងចេញ បន្ទាប់មកជញ្ជូនតម្រៀបក្នុងកេះស្នោដើម្បីក្លាស្សេសម្រាប់លក់ជូនអតិថិជនដែលនិយមចូលចិត្ត ពិសេសអ្នកដំណើរទេសចរ ដែលមកពីគ្រប់បណ្តាខេត្ត។រូឯសំបកអយស្ទ័រក៏មានប្រយោជន៍ដែរ គឺយើងបានជញ្ជូនទុកមួយកន្លែងសម្រាប់លក់ឱ្យឈ្មួញ។

ចែ លីម បានបន្តថា ការលក់អយស្ទ័រគ្រប់ប្រភេទ គឺអ្នកលក់នឹងហ្វ្រីជូនទឹកត្រី និងខ្ទឹមបំពង ចំណែកត្រួយកន្ធំថេត អតិថិជនអាចជួយទិញថែមបាន ព្រោះទីតាំងលក់អយស្ទ័រគ្រប់កន្លែងសុទ្ធតែមានលក់ស្លឹកកន្ធំថេត និងគ្រឿងសមុទ្រមួយចំនួនទៀតផងដែរ។

ក្នុងខណៈនេះ ចែលីម ជាអាជីវករលក់អយស្ទ័រនៅសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត សូមអំពាវនាវដល់ អតិថិជន មហាជន និងអ្នកទេសចរដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវជាតិលេខ៣ កំពត-វាលរេញ សូមជួយទិញអយស្ទ័ររបស់គាត់យកទៅពិសារពិតជាមិនខកបំណងឡើយ ព្រោះអយស្ទ័រដែលដាក់លក់នៅទីនោះសុទ្ធតែស្រស់ៗល្អ គ្មានប្រើសារធាតុគីមី ថែមទាំងមិនក្លែងបន្លំនូវគុណភាពដើម្បីកេងយកចំណេញពីអតិថិជននោះឡើយ៕

សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.