ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក

សម្តេចក្រឡាហោម ស ខេង អញ្ជើញក្នុងពិធីប្រកាសចូលកាន់មុខតំណែងជានាយក នាយករង និងប្រធាននាយកដ្ឋាននៃសាលាជាតិរដ្ឋបាលមូលដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចក្រឡាហោម ស ខេង អញ្ជើញក្នុងពិធីប្រកាសចូលកាន់មុខតំណែងជានាយក នាយករង និងប្រធាននាយកដ្ឋាននៃសាលាជាតិរដ្ឋបាលមូលដ្ឋាន

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជានាយកសាលា នាយករងសាលា និងប្រធាននាយកដ្ឋាននៃសាលាជាតិរដ្ឋបាលមូលដ្ឋាន «ស.ជ.រ.ម» ​​​ដែលមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

នាឱកាសនោះឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍ ជូនសម្តេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលស្តីពីប្រវត្តិនៃការរៀបចំយន្តការអភិវឌ្ឍន៍សមត្ថភាពរបស់មន្ត្រីរាជការស៊ីវិលនៅទីស្តីការក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានោះដែរ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន «ស.ជ.រ.ម»នៃក្រសួងមហាផ្ទៃ តំណាងមន្ត្រីរាជការទើបទទួលការតែងតាំងថ្មី ដោយឯកឧត្តមបានសម្តែងនូវគារវកិច្ចប្រកបដោយការដឹងគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងការផ្តល់សេចក្តីទុកចិត្ត និងឱកាសដ៏ថ្លៃថ្លាក្នុងការរួមចំណែកបំពេញបេសកកម្ម និងតួនាទី ភារកិច្ចនេះ ឯកឧត្តម សូមបេ្តជ្ញាគោរព និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានារបស់រដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ព្រមទាំងបេ្តជ្ញាខិតខំបំពេញបេសកកម្មរបស់ក្រសួង និងសាលាជាតិរដ្ឋបាលមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រកដោយវិជ្ជាជីវៈ តម្លាភាព និងគណនេយ្យភាព ក្រោមការគាំទ្រ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម និងថ្នាក់ដឹកនាំដទៃទៀត។

ជាចុងបញ្ចប់សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើ ដោយសម្តេចក្រឡាហោម បានសម្តែងនូវការអបអរសាទរដល់នាយក នាយករង និងប្រធាននាយកដ្ឋាននៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលទើបតែងតាំងនៅពេលនេះ សម្តេច មានជំនឿយ៉ាងមុតមាំថានាយក នាយករង និងប្រធាននាយកដ្ឋាននៃសាលាជាតិរដ្ឋបាលមូលដ្ឋាន នឹងបន្តខិតខំប្រឹងប្រែងពង្រឹងភារកិច្ចរបស់ខ្លួនក្នុងការចូលរួមដឹកនាំ ព្រមទាំងសម្របសម្រួលការអនុវត្តការងាររបស់ក្រសួងមហាផ្ទៃ ឱ្យទទួលបានជោគជ័យបន្ថែមទៀត។

លើសពីនេះទៀត សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍ណែនាំដល់នាយក នាយករង និងប្រធាននាយកដ្ឋាននៃសាលាជាតិរដ្ឋបាលមូលដ្ឋានឱ្យខិតខំធ្វើយ៉ាងណា បំពេញ និងលើកកម្ពស់បេសកកម្មរបស់ខ្លួន ធ្វើឱ្យសាលាជាតិរដ្ឋបាលមូលដ្ឋានក្លាយជាសាលាមានលក្ខណៈទំនើប វិជ្ជាជីវៈ និងប្រកបដោយគុណភាពខ្ពស់ ដើម្បីបម្រើដល់ផលប្រយោជន៍ជូនសង្គមជាតិ ក្នុងការបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យទទួលបានចំណេះជំនាញយ៉ាងពិតប្រាកដ ប្រកបដោយសមត្ថភាពខ្ពស់។

សូមជម្រាបជូនផងដែរថា នាយក នាយករង និងប្រធាននាយកដ្ឋាននៃសាលាជាតិរដ្ឋបាលមូលដ្ឋាន«ស.ជ.រ.ម»ដែលត្រូវបានតែងតាំងនៅថ្ងៃនេះរួមមាន ឯកឧត្តម សូ មុនីរក្សា ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ២ ជានាយកសាលាជាតិរដ្ឋបាល«ស.ជ.រ.ម» នៃក្រសួងមហាផ្ទៃ មានបុព្វសិទ្ធិស្មើអគ្គនាយក, លោកស្រី ជី ច័ន្ទរស្មី ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ២ ជានាយករងសាលាជាតិរដ្ឋបាល«ស.ជ.រ.ម»មានបុព្វសិទ្ធិស្មើ អគ្គនាយករង,លោកស្រី ម៉ៅ ម៉ាលីស ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ១ជាប្រធាននាយកដ្ឋានកិច្ចការទូទៅ, លោក លី ពៅមណីរ័ត្ន ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ៣ជាប្រធាននាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ, លោក ឯមតាន់ សុផានិត ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ៤ជាប្រធាននាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.