ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

លោកជំទាវអភិបាលខេត្តប៉ៃលិន ដឹកនាំមន្ត្រីរាជការក្រោមឱវាទប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ និងឡើងអ្នកតាភ្នំខៀវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវអភិបាលខេត្តប៉ៃលិន ដឹកនាំមន្ត្រីរាជការក្រោមឱវាទប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ និងឡើងអ្នកតាភ្នំខៀវ

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយអភិបាលរងខេត្ត ព្រមទាំងមន្រ្តីរាជការមកពីមន្ទីរជុំវិញខេត្ត បានរៀបចំពិធីបួងសួងសុំសេចក្តីសុខ និងឡើងអ្នកតាភ្នំខៀវ ស្ថិតនៅមុខផ្លូវចូលខ្លោងទ្វាររមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការប្តូរទីតាំងអ្នកតាភ្នំខៀវចុះពីកូនខ្ទមចាស់តូច មកដាក់តាំងឱ្យគង់នៅកន្លែងអាស្រមធំទូលាយសង់ថ្មីចំនួន៣ខ្នង ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ក្រោយពីស្ថាបនាផ្លូវ ឡើងកាន់ទៅរមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវរួចរាល់ទាំងស្រុងដែលនឹងបើកដំណើរការ ឱ្យភ្ញៀវទេសចរ ឡើងទៅលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាមឆាប់ៗខាងមុខនេះ ខណ:ក្រុមការងារបានរៀបចំតុបតែងដាំដើមផ្កាចម្រុះពណ៌នៅសងខាងផ្លូវ សូនរូបសត្វគ្រប់ប្រភេទ ដើម្បីទាក់ទាក់ទាញភ្ញៀវឱ្យចូលមកលេងក្នុងខេត្តប៉ៃលិន កាន់តែច្រើនកុះករ។ លោកជំទាវបានបន្តទៀតថា ទន្ទឹមនឹងនោះ ដោយសង្កេតឃើញរូបសំណាកអ្នកតាភ្នំខៀវ ស្នាក់នៅក្នុងកូនខ្ទមតូចចាស់ទ្រុតទ្រោម ទើបខាងរដ្ឋបាលខេត្ត បានធ្វើការសាងសង់អាស្រមថ្មីចំនួន៣ខ្នង តូច២ ធំ១ និងរៀបចំពិធីឡើងអ្នកតាភ្នំខៀវនេះតែម្តង។ លោកជំទាវបញ្ជាក់ទៀតថា ការធ្វើពិធីនេះឡើង ដើម្បីបួងសួងសុំសេចក្តីសុខ ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការមកពីមន្ទីរជុំវិញខេត្ត ទទួលបានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលជោគជ័យគ្រប់ភារកិច្ចរបស់ខ្លួន។ លើសពីនេះ ក៏សូមបួងសួងឱ្យវិញ្ញាណរបស់អ្នកតាភ្នំខៀវ បានជួយថែរក្សាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកលេងរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ឱ្យទទួលបានសេចក្តីសុខក្សេមក្សាន្តទាំងទៅទាំងមក កុំឱ្យមានគ្រោះថ្នាក់អ្វីកើតឡើងឡើយ។

ចំណែកលោកតាជី ដែលជាអ្នកដឹកនាំធ្វើពិធីឡើងអ្នកតា និងសូត្រធម៌បើកព្រះនេត្រអ្នកតាភ្នំខៀវនេះ ក៏បានសូត្រធម៌ដង្ហោយកោះហៅអស់ទាំងវិញ្ញាណអារុកអារក្សអ្នកតាព្រៃភ្នំទាំងឡាយ ឱ្យមូលគ្នាចូលមកស្នាក់នៅក្នុងអាស្រមខាងលើ ដើម្បីធ្វើការឃុំគ្រោង ការពារ ថែរក្សា ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តប៉ៃលិន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកពីតាមបណ្តាខេត្តនា នា ចូលមកលេងកម្សាន្ត តាមរមណីយដ្ឋានក្នុងខេត្តប៉ៃលិន ជួបតែសុខសុវត្ថិភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ទាំងឡាយទាំងពួង ជាពិសេសជំងឺកូវីដ១៩ផងដែរ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.