ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ពិភាក្សាពីការវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ដែលដឹកនាំដោយលោក Zhang Hailong ប្រធានសភាពាណិជ្ជកម្មចិន និងមានការអមដំណើរ ពីតំណាងក្រុមហ៊ុន CACS និងតំណាងក្រុមហ៊ុន GCC។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងស្នើសុំអនុសាសន៍ និងការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទាក់ទងនឹងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ដំណើរការរថយន្តដើរដោយថាមពលអគ្គិសនី និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសសម្រាប់វិស័យនេះ ដើម្បីជំរុញការប្រើប្រាស់រថយន្ត ដើរដោយ ថាមពលអគ្គិសនីឱ្យបានទូលំទូលាយនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើមតំណាងក្រុមហ៊ុននីមួយៗបានបង្ហាញនូវបទពិសោធន៍ និងសកម្មភាពការងាររបស់ខ្លួន ក៏ដូចជាទំនាក់ទំនងជាមួយនឹងបណ្ដាក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀត ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី និងបានជម្រាបជូនអំពីគម្រោងដំឡើងស្ថានីយសាកថ្មរថយន្ត EVs ចំនួន១០ទីតាំង ដើម្បីជំរុញលើកទឹកចិត្ត និងទាក់ទាញការចាប់អារម្មណ៍ឱ្យមានការប្រើប្រាស់ពីសំណាក់សាធារណៈទូទៅ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគាំទ្រដល់គម្រោងដែលក្រុមហ៊ុនស្នើឡើង និងបានជំរុញឱ្យក្រុមហ៊ុន ផ្តោតការចាប់អារម្មណ៍លើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ដំណើរការស្ថានីយ៍សាកថ្មរថយន្តតាក់ស៊ី ដើរដោយថាមពលអគ្គិសនី នៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាន និងបានបង្ហាញ ការព្រួយបារម្ភលើការបោះចោល អាគុយចាស់ៗ ចេញពីរថយន្តដើរថាមពលអគ្គិសនី និងបានស្នើឱ្យក្រុមហ៊ុន ពិចារណាលើបញ្ហានេះឱ្យបានសមស្របដើម្បីចៀសវាង ការធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងដែរថា ក្រសួងគ្រោងនឹងរៀបចំដាក់តាំងបង្ហាញរថយន្តដើរដោយថាមពលអគ្គិសនីនៅក្នុង Showroom ក្នុងបរិវេណទីស្តីការក្រសួង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជន ក៏ដូចជាអ្នកប្រើប្រាស់យានយន្តសម្រាប់ធ្វើដំណើរផងដែរ។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីតួនាទីជាអ្នកសម្របសម្រួលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងវិស័យ ឯកជន និងបានសង្កត់ធ្ងន់ថា ក្រសួងមិនមែនជាចៅហ្វាយរបស់វិស័យឯកជនទេ ប៉ុន្តែជាអ្នកសម្របសម្រួលសម្រាប់វិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមាន ការរីកចម្រើន។

ជាការឆ្លើយតប តំណាងក្រុមហ៊ុនសន្យានឹងលើកយកបញ្ហាកង្វល់ ទាក់ទងនឹងការបោះចោលអាគុយចាស់ៗចេញពីររថយន្តទៅរាយការណ៍ជូនថ្នាក់ដឹកនាំ របស់ក្រុមហ៊ុន ដើម្បីពិចារណាយកទៅអនុវត្តនៅពេលគម្រោងនេះចាប់ផ្តើមដំណើរការនៅកម្ពុជា៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.