ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

ចាងហ្វាងសារព័ត៌មានម្នាក់ ប្តឹងចៅក្រម២រូប និងព្រះរាជអាជ្ញារង២រូប ទៅកាន់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ពាក់ព័ន្ធការកាត់ក្តីអយុត្តិធម៌រឿងដីធ្លីជាមួយយោធាផ្កាយ២ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ឧត្តរមានជ័យ)៖ ចាងហ្វាងសារព័ត៌មានម្នាក់ បានដាក់ពាក្យបណ្តឹងទៅកាន់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដោយប្តឹងចៅក្រមចំនួន២រូប និងព្រះរាជអាជ្ញារងចំនួន២រូប ដោយគាត់អះអាងថា បានកាត់ក្តីយ៉ាងអយុត្តិធម៌សម្រាប់រូបគាត់ និងប្រជាពលរដ្ឋមួយចំនួនទៀត រឿងដីធ្លីជាមួយមន្រ្តីយោធាផ្តាយ២ ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

យោងតាមពាក្យបណ្តឹងរបស់លោក ប៉ែន នួន ចាងហ្វាងសារព័ត៌មានក្នុងស្រុកម្នាក់ ដែលបណ្តាញព័ត៌មាន  ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា លោកបានដាក់ពាក្យប្តឹងទៅកាន់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ដោយចោទប្រកាន់អតីតចៅក្រមសាលាដំបូងខេត្តឧត្តរមានជ័យ លោក ស៊ឹម ពិចិត្រ, ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អួង វុទ្ធា, អតីតព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យលោក គង់ រតនា និងព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុ សុភក្តិ កាត់ក្តីអយុត្តិធម៌ក្នុងរឿងដីធ្លី។

នៅក្នុងពាក្យបណ្តឹងរបស់ខ្លួន លោក ប៉ែន នួន បានជម្រាបទៅកាន់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថា លោកត្រូវបានមន្រ្តីតុលាការខាងលើ កាត់ក្តីកំបាំងមុខយ៉ាងអយុត្តិធម៌កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ តាមពាក្យបណ្តឹងរបស់ឈ្មោះ អ៊ុក គឹមលី ជាយោធាពាក់ផ្កាយពីរ ដោយបានប្តឹងលោករឿងផ្សាយព័ត៌មានពាក់ព័ន្ធបញ្ហាដីធ្លី។ លោក ប៉ែន នួន ក៏អះអាងផងដែរថា លោកក៏ជាជនរងគ្រោះម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋ៤គ្រួសារផ្សេងទៀត ដែលត្រូវមន្រ្តីយោធាផ្កាយ២រូបនេះ រំលោភយកដី ហើយប្តឹងលោកទៅកាន់តុលាការទៀតផង។

តាមរយៈពាក្យបណ្តឹងដដែលនេះ លោក ប៉ែន នួន បានបន្តថា សម្រាប់ការកាត់ក្តីនៅក្នុងរឿងដីធ្លីខាងលើនេះ ត្រូវបានមន្រ្តីតុលាការទាំង៤រូប សម្រេចឲ្យលោកចាញ់ក្តី និងបង្គាប់ឲ្យសងជំងឺចិត្តខ្ទង់លានរៀលជូនភាគីផ្កាយ២ រហូតលោកបានបន្តប្តឹងឧទ្ធរណ៍ និងចុងក្រោយប្តឹងទៅកាន់រដ្ឋមន្រ្តី កើត រិទ្ធ ដើម្បីឲ្យជួយរកយុត្តិធម៌៕

ខាងក្រោមនេះជាពាក្យបណ្តឹងរបស់លោក ប៉ែន នួន៖

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.