ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

កម្លាំងជំនាញប្រឆាំងគ្រឿងញៀនចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ចំនួន០៥នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅក្រុងប៉ោយប៉ែត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំងជំនាញប្រឆាំងគ្រឿងញៀនចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ចំនួន០៥នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅក្រុងប៉ោយប៉ែត!

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុសស្រីទាំងចំនួន០៥នាក់ បន្ទាប់ពីធ្វើការឃាត់និងសួរនាំនៅ នៅការិយាល័យជំនាញរួចកម្លាំងនគរបាលការិយាល័យជំនាញ បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេតុ្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធី នៅថ្ងៃទី២៥ខែមករា ឆ្នាំ២០២២នេះ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរបាលការិយាជំនាញនិងកម្លាំងនគរបាលក្រុងប៉ោយប៉ែតបង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់្រនូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់និងវត្ថុតាងមួយចំនួនដើម្បីចូឡរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចផ្តល់ព័ត៌មានអំពីទីតាំងបន្ទាប់ជួល០១កន្លែងកំពុងធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់សារធាតុញៀននៅក្នុងបន្ទប់ជួលរបស់ឈ្មោះ សាយ កញ្ញា ។

ក្រោយពីទទួលបានព័ត៌មាន និងមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៥និង៤០នាទីល្ងាចថ្ងៃទី២៤ខែមកករា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀននិងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះដល់ទីតាំងបន្ទប់ជួល ស្ថិតនៅក្នុងភូមិបាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានចំនួន០៥នាក់ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ជនសង្ស័យទាំង០៥នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ សាយ កញ្ញា ភេទស្រី អាយុ២៩ឆ្នាំមុខសញ្ញាជួញដូរ,
២-ឈ្មោះ ជា ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ,
៣-ឈ្មោះ នួន ខួច ភេទប្រុស អាយុ២៩ឆ្នាំ ,
៤-ឈ្មោះ ហ៊ុន ញ៉ាញ់ ភេទប្រុស អាយុ៣១ឆ្នាំ,
៥-ឈ្មោះ ផូ សុភាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ០៤នាក់ជាមុខសញ្ញាប្រើប្រាស់នឹងបានចាប់យកវត្ថុតាង នឹងសម្ភារះរួមមាន៖ ១-ម្សៅក្រាមសថ្លា ០៨កូនថង់, ២-ថ្នាំគ្រាប់ពណ៌ក្រហមWy ចំនួន១៨កូនថង់ ស្មើចំនួន២០៣គ្រាប់, ៣-កូនជញ្ជីងចំនួន០១, ៤-ទូរស័ព្ទចំនួន ០១គ្រឿង, ៥-ឧប្បករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងទៀតថា៖ជនសង្ស័យមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុសស្រីទាំង០៥នាក់ បន្ទាប់ពីធ្វើការឃាត់និងសួរនាំនៅ ការិយាល័យជំនាញរួចកម្លាំងនគរបាលការិយាល័យជំនាញ បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេតុ្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធី នៅថ្ងៃទី២៥ខែមករា ឆ្នាំ២០២២នេះផងដែរ៕
ដោយ៖ រុន សារ៉េត

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.