ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

ក្រុម​ឈ្មួញ​អារឈើ​រំពង​ពេញ​ព្រៃ​អភិរក្ស​លំផាត់ សង្ស័យ​បង់​ផ្លូវ​រួចរាល់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ ប្រភព​បែកធ្លាយ​បន្ទាប់ពី​គេហទំព័រ និង​ផេក​ហ្វេ​ស្បុក គេ​អះអាង​ថា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី​លោក ផុន ខេ​មរិ​ទ្ធ កា​ពារ​មិន​អោយ​អ្នកសារព័ត៌មាន​ចូល​ទៅ​យក​ព័ត៌មាន ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ព្រោះ​ឈ្មួញ​កំពុង​កាប់​ឈើ ។​

​ស្នូរ​សម្លេង​មា​ស៊ីន​កាត់ឈើ​ឡើង​កងរំពង​ពេញ​ព្រៃ​អភិរក្ស​លំផាត់ ដែល​សេចក្ដីរាយការណ៍​ថា មេ​ឈ្មួញ​ទាំងនោះ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ឈ្មោះ អេង និង​ជា​ប្អូនប្រុស​បង្កើត​របស់​លោក​ឧត្ដមសេនីយ៍ត្រី គឹម រស្មី មេ​អាវុធហត្ថ​ខេត្ត​រតនគិរី ។ គំនរ​ឈើ​រាប់ពាន់​ម៉ែត្រគូប លាក់ទុក​ក្នុង​ព្រៃ ដែល​មន្ត្រី​អភិរក្ស​បរិស្ថាន​កំពុង​ការពារ​យ៉ាង​តឹងរឹង ។​

​តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​និយាយថា គំនរ​ឈើ​ទាំងនោះ ជា​របស់ បងរ​ស្មី គេ​កាប់​ជាង​មួយ​ខែ​មក​ហើយ មិនឃើញ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មក​បង្ក្រាប​ឡើយ ដោយ​កាប់​ឈើ​ក្នុង​ដែន​អភិរក្ស​លំផាត់ ប្រមូល​ដឹក​តាម​គោយន្ត និង​រថយន្ត​មក​គរ​ទុក​នៅ​ភូមិ​កែង​សាន់ ឃុំ​សមុទ្រ​លើ ស្រុក​លំផាត់ រួច​ដឹក​យកទៅ​លក់​អោយ​ឈ្មួញ​ជនជាតិ​វៀតណាម​ជា​រាងរាល់​ថ្ងៃ​បាន​យ៉ាង​រលូន ។​

​លោក អេង ជា​មន្ត្រី​អាវុធហត្ថ ដឹកឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម ដោយ​ឆ្លងកាត់​ឃុំ​បរខាំ​ចេញ​តាម​ច្រក​ព្រំ​ប៉ុស្តិ៍​អូរ​ថ្ម ។​

​គំនរ​ឈើ​ទាំងនោះ ត្រូវបាន​ក្រុមការងារ​របស់​សហភា​តរៈ អង្គភាព​សារព័ត៌មាន នគ​រមាស ដឹកនាំ​ដោយ​លោក ចាន់​ធី ចាងហ្វាង​ការផ្សាយ​ប្រទះឃើញ កាល​ព្រឹក​ថ្ងៃទី ១៦ ខែ​កុម្ភៈ ឆ្នាំ ២០១៧ នេះ បន្ទាប់ពី​ធ្វើ​ដំណើរ​កាត់​ក្នុងព្រៃ កាលពី​ថ្ងៃ​ទី ១៥ និង​ទី​១៦ ខែ​កុម្ភៈ ។​

​ជុំវិញ​សេចក្ដីរាយការណ៍​ខាងលើ អង្គភាព​សារព័ត៌មាន​យើង​មិន​អាច​ស្នើសុំ​អោយ​មាន​ការបង្ក្រាប​ទានពេលវេលា និង​មាន​ការបកស្រាយ​ពី​អាជ្ញាធរ​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បានទេ ខណៈ​មិនអាច​ទំនាក់​ទង​បាន ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ ៕
​

 

IMG-20170221ch6 (1) IMG-20170221ch6 (2) IMG-20170221ch6 (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.