ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

រដ្ឋបាលខេត្តកណ្តាល ទទួលអំណោយជាសម្ភារៈពេទ្យមួយចំនួនពី ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុនី ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋបាលខេត្តកណ្តាល ទទួលអំណោយជាសម្ភារៈពេទ្យមួយចំនួនពី ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុនី ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

ខេត្តកណ្ដាល៖ សម្ភារៈពេទ្យជាច្រើនរួមមាន៖ សម្ភារៈទាក់ទងការរុំ និងការថែទាំរបួស សម្ភារជំនួយការពិនិត្យជម្ងឺទូទៅ និងរោគស្ត្រី សម្ភារជំនួយការមន្ទីរពិសោធន៍ សម្ភារជំនួយការ វះកាត់ និងសម្ភារៈ បរិក្ខាផ្សេងៗសរុបចំនួន ១៥០កេស, ទឹកថ្នាំសម្លាប់មេរោគ (លាយទឹក៦០លីត្រ)៤០លីត្រ, ទឹកច្រាសម្លាប់មេរោគ៩០០លីត្រ ស្រោមដៃ ១០.០០០គួរ, អាវក្រណាត់(សម្រាប់អ្នកជម្ងឺ១០. ០០០អាវ ឈើច្រត់ជនពិកា៥គូរ, ជើងរានដើរមានកង៥សម្រាប់ និងជើងរានដើរ២០សម្រាប់ ដែលជាអំណោយរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុនី ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាន ផ្ដល់ជួនដល់គណៈ កម្មការប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ខេត្តកណ្តាល សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាល ជម្ងឺកវឹង-១៩ ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។

ក្នុងឱកាសទទួលនៅសម្ភារៈពេទ្យនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមបណ្ឌិត និង លោកជំទាវ ដែលបានឧបត្ថម្ភនូវ សម្ភារៈទាក់ទងការរុំ និងការថែទាំរបួស សម្ភារជំនួយការពិនិត្យជម្ងឺទូទៅ និងរោគស្ត្រី សម្ភារជំនួយការមន្ទីរពិសោធន៍ សម្ភារជំនួយការ វះកាត់ និងសម្ភារៈ បរិក្ខាផ្សេងៗជាច្រើនទៀត ដែលនេះសបញ្ជាក់ឱ្យឃើញថា ឯកឧត្តមបណ្ឌិត និង លោកជំទាវ បានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាលទាំងមូល ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលកំពុងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ដែលកំពុងឆ្លងចូលនៅក្នុងសហគមន៍។

ឯកឧត្តមអភិបាលខេត្ត បន្តថា ជាកាយវិការប្រកបដោយគុណធម៌ មនុស្សធម៌ របស់ឯកឧត្តមបណ្ឌិត និង លោកជំទាវ គឺការជួយ គ្នាក្នុងគ្រាលំបាកដែលត្រូវបានថ្នាក់ដឹកនាំខេត្ត ប្រជាពលរដ្ឋទូទាំងខេត្តចងចាំទុកក្នុងចិត្តជានិច្ច ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា សម្ភារៈពេទ្យ និងសម្ភារៈ បរិក្ខាផ្សេងៗទៀត គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ខេត្តកណ្ដាល ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយឯកឧត្តមបានសន្យាថា និងនាំយកសម្ភារៈទាំងអស់នេះ ទៅបម្រើជូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាលប្រកបដោយប្រសិទ្ធភាពខ្ពស់។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.