ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

​ស្នងការ៣ខេត្ត អំពាវនាវឱ្យរថយន្តពាក់ស្លាកលេខ ន.ប និងបិទស្លាកនគរបាលជាតិ មិនស្រប់ច្បាប់រួសរាន់ទៅបង់ពន្ធ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ស្នងការ៣ខេត្ត អំពាវនាវឱ្យរថយន្តពាក់ស្លាកលេខ ន.ប និងបិទស្លាកនគរបាលជាតិ មិនស្រប់ច្បាប់រួសរាន់ទៅបង់ពន្ធ

ស្នងការដ្ឋាននគរបាលខេត្តចំនួន៣ គឺខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តកំពង់ស្ពឺ បានអំពាវនាវដល់មន្ត្រីនគរបាលដែលមានរថយន្តពាក់ស្លាកលេខ ន.ប និងបានបិទស្លាក(Logo)នគរបាលជាតិ ដែលបម្រើការងារជូនអង្គភាពមិនស្រប់ច្បាប់ ត្រូវធ្វើការកែតម្រូវចង្គូតពីស្តាំទៅឆ្វេង និងធ្វើការបង់ពន្ធ និងចុះបញ្ជីឱ្យបានត្រឹមត្រូវទៅតាមច្បាប់ និងតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ។

ថ្លែងនៅក្នុងកិច្ចប្រជុំដាច់ដោយឡែកពីគ្នាកាលពីថ្ងៃទី២១ ខែមករា លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ បានប្រកាសឲ្យមន្ត្រីនគរបាលទូទាំងខេត្តដែលមានរថយន្តចង្កូតស្តាំត្រូវធ្វើបច្ចុប្បន្នភាព យកមកចុះបញ្ជីចូលជាសម្បត្តិរដ្ឋ ឲ្យបានទាន់ពេលវេលា ដើម្បីទទួលបានភាពស្របច្បាប់ និងស្លាកលេខថ្មី។ លោកស្នងការខេត្ត ​ក៏​បាន​ណែនាំ​ដល់​កងកម្លាំង​ដែល​ប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ​ ត្រូវ​យក​មក​ចុះបញ្ជី​ចូល​ជា​សម្បត្តិ​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ត្រូវ​ដឹង​ពី​ច្បាប់​នៃ​ការ​ប្រើប្រាស់​រថយន្ត​ស្លាក​លេខ ​នគរបាល​ ។​ លោកស្នងការខេត្ត ក៏បានព្រមានថា ចំពោះ​មន្ត្រី​នគរបាល​ណា​ ឬ​ជន​ណា​ដែល​លួច​បន្លំ​ប្រើប្រាស់​ស្លាក​លេខ ​នគរបាល​ ក្រុមការងារ​បង្ការ​ បង្ក្រាប​ និង​អនុវត្តន៍​វិធានការ​តាម​ច្បាប់​។

ចំណែក លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានមានប្រសាសន៍ថាចំពោះរថយន្តដែលបានបង់ពន្ធរួច ចុះបញ្ជីត្រឹមត្រូវជារបស់រដ្ឋ និងបំពាក់ស្លាកលេខ និងប្រើប្រាស់(Logo)របស់អង្គភាព មិនអនុញ្ញាតឲ្យផ្ទេរ ឬលក់បានឡើយ ។

រីឯ លោកឧត្ដមសេនីយ៍ទោ សម សាមួន  ស្នងការនគរបាលខេត្ដកំពង់ស្ពឺវិញ បានអះអាងថា រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានលើកលែងពន្ធ ពន្ធជាបន្ទុករបស់រដ្ឋ  លើមធ្យោបាយយានជំនិះគ្រប់ប្រភេទដែលប្រើប្រាស់ស្លាកលេខ នគរបាលជាតិ  និងមានការរៀបចំតាមការកំណត់របស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ។ លោកឧត្តមសេនីយ៍ទោ សម សាមួន បានបន្តទៀតថា  ក្នុងនោះផងដែរ ក៏មានមធ្យោបាយមួយចំនួនជាកម្មសិទ្ធិឯកជន ប៉ុន្ដែត្រូវបានប្រើប្រាស់ និងសុំចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋ  ដោយយល់ព្រមចុះបញ្ជី និងផ្ដល់ជូនរដ្ឋ ដើម្បីប្រើប្រាស់ជាមធ្យោបាយក្នុងអង្គភាពរដ្ឋ។

លោកស្នងការ បានណែនាំចំពោះមធ្យោបាយដែលបានបំពាក់លេខ នគរបាលជាតិ ត្រឹមត្រូវ និងមានក្នុងបញ្ជីរដ្ឋ  ប៉ុន្ដែជារថយន្ដចង្កូតស្ដាំ សូមយកទៅធ្វើការកែចង្កូតមកឆ្វេងតាមស្ដង់ដារនៃការធ្វើចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា នៅទីតាំងក្រុមហ៊ុនដែលទទួលស្គាល់ និងមានការអនុញ្ញាតពីក្រសួងសាធារណការត្រឹមត្រូវ។ លោកស្នងការ ក៏បានសង្កត់ធ្ងន់ថា តាមគោលការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  និងក្រសួងមហាផ្ទៃ គឺរថយន្តដែលបំពាក់ស្លាកលេខនគរបាលជាតិក្លែងក្លាយ និងមិនមានក្នុងបញ្ជី ឬជារថយន្ដចង្កូតស្ដាំគ្មានពន្ធ នៅពេលខាងមុខនេះ សមត្ថកិច្ចគយ នឹងបង្រ្កាប និងយករថយន្ដនោះទៅដោះបំបែកជាគ្រឿងបន្លាស់មិនអនុញ្ញាតឲ្យមានការបង់ពន្ធ ឬកែចង្កូតទេ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.