ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

មន្ត្រី​យោធា​ម្នាក់ រង​ការចោទប្រកាន់​ថា ជាប់​ពាក់ព័ន្ធ​នឹង​ការកាប់​បំផ្លាញ​ព្រៃឈើ​តំបន់​អភិរក្ស ក្រុងប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ រហូតមកដល់​បច្ចុប្បន្ន​នេះ​ទៅហើយ ព្រៃឈើ​នៅ​ក្នុង​ដែន​តំបន់​អភិ​រ ក្ស​ជា​ច្រើន​កន្លែង ក្នុង​ក្រុង​ប៉ៃលិន កំពុង​ទទួល​រង​នូវ​ការវិនាស​សកម្ម គួរឱ្យ​ព្រួយបារម្ភ ដោ យ​ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​សាមញ្ញ និង​មន្ត្រីរាជការ​មួយចំនួន ក៏​បាន​បន្ត​កាប់​បំផ្លាញ​ព្រៃ​រាន​យក​ដី ដាំ​ដំណាំ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ផងដែរ ។

​ជា​ពិសេស​ព្រៃឈើ​នៅ​តំបន់​ភូមិ​ភ្នំ​ដំ បង ភូមិ​ក្រចាប់ ភូមិ​អូរ​ប្រើ​ស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន រហូតមក​ដល់​ភូមិប​ហ៊ុយ ភូមិ​អូរច្រា​កើត សង្កាត់​ប​យ៉ាខា ក្រុងប៉ៃលិន ទទួលរង​ការកាប់បំផ្លាញ​ជិត​ខ្ទេចខ្ទី​អស់​រលីង​ទៅហើ យ ទើប​ក្រោយមក​ខាង​មន្ទីរ​បរិស្ថាន និង​មន្ត្រី​ឧទ្យានុ​រក្ស បាន​សហការ​ជាមួយ​មន្ត្រី​យោធា មួយចំនួន បាន​ចុះ​បង្ក្រាប​តែម្តង ។

​ប្រភព​ព័ត៌មាន​ពី​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន ឱ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ កន្លងទៅ ខាង​មន្ត្រី​របស់​លោក បាន​សហការ​ជាមួយ​មន្ត្រី​យោធា ចុះ​ធ្វើ​ការទប់ស្កាត់ បង្ក្រាប​បទល្មើស​កាប់​បំផ្លាញ ធនធាន​ធម្មជាតិ​តាម​ខ្សែក្រវ៉ាត់​ព្រំដែន នៅត្រង់​ចំណុច​អូរ​តា​ផៃ ក្នុង​ភូមិប​ហ៊ុយ សង្កាត់​ប​យ៉ាខា ក្រុងប៉ៃលិន ហើយ​បាន​ប្រទះ​ឃើញ​កន្លែង​កាប់​ទន្ទ្រាន​ព្រៃឈើ យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ នៅក្បែរ​ដី​ដែល​មាន​ម្ចាស់​ឈ្មោះ យាយ ម៉ៅ ត្រង់​ក្បែរ​ចំការ​ខ្លឹម​ច័ន្ទគ្រឹ​ស្នា ក្នុង​ភូមិ​ខាងលើ ។​

​លោក​បន្ត​ទៀត​ថា ក្រោយមក​ខាង​មន្ត្រី​បាន​ស៊ើបសួរ​ប្រជាពលរដ្ឋ នៅក្បែរ​កន្លែង​នោះ គេ​ប្រាប់ថា ជា​ដី​របស់​យោធា​ម្នាក់ ឈ្មោះ សឿន ភារុន រស់នៅ​ក្រុង​ប៉ៃលិន ជា​អ្នក​កាប់ ដោយ​បាន​យក​ម៉ាស៊ីន​ត្រង់​ស៊ីន័រ ទៅ​អារ​ផ្តួលរំលំ​ដើមឈើ​អស់​ជាច្រើន​ផងដែរ ។

​លោក គឹម សុខា បន្តទៀតថា ខាង​លោក​ពិតជា​មាន​ការលំបាក​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ទាំងនេះ ព្រោះ​ចុះទៅ​ទប់ស្កាត់​នៅ​ខាងកើត គេ​នាំគ្នា​រត់​ទៅ​កាប់​ខាងលិច ជួនកាល​ពេល​មន្ត្រី​របស់​លោក​សម្រាក​ពី​ការងារ ១​ថ្ងៃ ជា​ឱកាស​ល្អ គេ​នាំគ្នា​លួច​កាប់បំផ្លា ញ​អស់​ជាច្រើន ។​

​ទោះបីជា​យ៉ាងណា ខាង​លោក​នឹង​ហៅ​មន្ត្រី​យោធា​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ខាងលើ​យក​មក​សួរនាំ ដើម្បី​ធ្វើ​កិច្ចសន្យា​រាងចាល បញ្ឈប់​ការកាប់​បំផ្លាញ​នេះ ហើយ​បើ​មិន​ព្រម​ទេ ខាង​លោក​នឹង​កសាង​សំណុំរឿង បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ។

​ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​បញ្ហា​អាកាសធាតុ​ប្រែប្រួល ខណៈ​ជនល្មើស​នៅតែ​បន្ត​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន តំបន់​អភិរក្ស បើទោះបីជា​មាន​ក្រុម​មន្ត្រី​បរិស្ថាន មន្ត្រី​ឧទ្យានុ​រក្ស និង​មន្ត្រី​យោធា ជាច្រើន នាក់​ប្រចាំការ ការពារ​យ៉ាងណា​ក៏​នៅតែ​មាន​បទល្មើស​ការកាប់​បំផ្លាញ​ដដែល ។

​ប្រភព​បន្តទៀតថា មើល​ទៅ​ព្រៃឈើ ដែល​នៅ​សេសសល់​តិចតួច មិន​អាច​គង់​វង់​បានយូរ​ទៀត​ទេ បើសិនជា​មន្ត្រី​ទាំងនោះ​គ្មាន​ឆន្ទៈ​ក្នុង​ការទប់ស្កាត់​នឹង​ការពារ​បែបនេះ ។ ម្យ៉ាងវិញទៀត អា កាស​ធាតុ​សព្វថ្ងៃ​កាន់តែ​ក្តៅ​ខ្លាំង​ទៅៗ ខណៈ​ព្រៃឈើ​កាន់តែ​រលាយ​បន្តិច​ម្តងៗ ព្រោះ​អ្នក​បំផ្លាញ​តិចតួច តែ​អ្នក​ទទួល​រង​ផល​ប៉ះពា ល់​គឺ​មនុស្ស​ទាំងអស់​គ្នា​តែ​ម្តង ៕ ដោយ ៖ នីយ៉ា​

 

IMG-20170222ch1 (1) IMG-20170222ch1 (2) IMG-20170222ch1 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.