ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

ថ្នាក់ដឹកនាំការងារនៃរាជរដ្ឋាភិបាលចុះជួយពង្រឹងគណបក្សប្រជាជនឃុំខ្នារសណ្តាយខេត្តសៀមរាប..!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្នាក់ដឹកនាំការងារនៃរាជរដ្ឋាភិបាលចុះជួយពង្រឹងគណបក្សប្រជាជនឃុំខ្នារសណ្តាយខេត្តសៀមរាប..!

សៀមរាប÷នៅថ្ងៃទី២២ខែមករា ឆ្នាំ២០២២ឯកឧត្តម​ សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ សន្និបាតគណ:កម្មាធិការគណបក្សប្រជាជន ឃុំខ្នារសណ្តាយ។
ក្នុងពិធិសន្និបាតនេះឯកឧត្តម​ សែម សុវណ្ណនី មានប្រសាសន៍ថា នៅក្នុងឃុំខ្នារ សណ្តាយ​ ជាឃុំមានតំបន់ទេសចរណ៍ប្រាសាទបន្ទាយស្រី ដែលមានភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិមកទស្សនាជាប្រចាំ​។ ដូច្នេះហើយឃុំនេះត្រូវបាន និងកំពុងបន្តអភិវឌ្ឍ​ដូចជាស្ថាបនាផ្លូវ ដាក់អំពូលភ្លើងសូឡាដាក់បំភ្លឺផ្លូវ​​ “គឺអំពូលបំភ្លឺផ្លូវភូមិឃុំមានសុវត្ថិភាព”, បាននិងកំពុងបន្តដាំដើមក្ងោក និងដើមសាកូរ៉ា​ នៅតាមដងផ្លូវជាតិ ដើម្បីជាសោភ័ណ្ណភាពឃុំ និងជាការទាក់ទាញដល់ភ្ញៀវទេសចរណ៍ផងដែរ។
ឯកឧត្តម​ សែម សុវណ្ណនី​ បានថ្លែងទៀតថា ក្រុមការងារចុះជួយឃុំខ្នារសណ្តាយ ក៏បានចុះជួយប្រជាពលរដ្ឋ​ ដោយធ្វើការសាងសង់ផ្ទះ​ ពីផ្ទះស្លឹក​ ទៅជាផ្ទះឈើប្រក់ស័ង្កសី​ ជាច្រើនខ្នងផ្ទះផងដែរ, សាងសង់សាលាបុណ្យ នៃភូមិនីមួយៗ​ក្នុងឃុំ និងសាងសង់បង្គន់អនាម័យ ជូនប្រជាពលរដ្ឋ និងមានការងារអភិវឌ្ឍជាច្រើនទៀត។​ ដោយឡែកនៅពេលខាងមុខដ៏ឆាប់ៗនេះ​ នឹងធ្វើការស្ថាបនាផ្លូវ១ខ្សែជាង៩គូឡូម៉ែត្រ​ ដែលមានទទឹង៦ម៉ែត្រ​ នៅក្នុងភូមិទួលក្រឡាញ់ ឃុំខ្នារសណ្តាយ បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ​ ក្នុងការដឹកកសិផលទៅកាន់ទីផ្សារផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.