ដោយសមាគមន៍ អ្នកសារព័ត៌មានកម្ពុជា-អាស៊ាន
សំឡេងជនរងគ្រោះ
ខេត្តកំពង់ធំ៖ចេញផ្សាយនៅថ្ងៃទី(22/01/2022)
អធិការរង នៃអធិការនគរបាលស្រុកស្ទោងម្នាក់ រងការចោទប្រកាន់ពីសំណាក់អធិការរង នៃអធិការនគរបាលស្រុកស្ទោងម្នាក់ រងការចោទប្រកាន់ពីសំណាក់ភាគីស្ដ្រីរងគ្រោះ ស្ដីអំពីរឿងចាប់រំលោភក្មេងស្រីអាយុ១៨ឆ្នាំគ្រោះ ស្ដីអំពីរឿងចាប់រំលោភក្មេងស្រីអាយុ១៨ឆ្នាំថា ៖ អធិការរងស្រុកស្ទោងរូបនោះបានជំរិតទារយកប្រាក់ ថ្លៃសេវាពីគាត់រហូតដល់១៣០០$ខណៈគាត់បានសំណងតែ២០០០$ ចំណែកជនរងគ្រោះបានស្រែទ្រហ៊ោយំ ឈឺចិត្តហើយឈឺកាយទៀត ទទួលតែ៧០០$ សូមអគ្គស្នងការ និងថ្នាក់ដឹកនាំជួយរកយុត្តិធម៌ !!
ជាក់ស្ដែងនៅរល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មានប្រជាពលរដ្ឋបានតេតាមទូរស័ព្ទបំភ្លឺប្រាប់អ្នកសារព័ត៌មានយើងស្រែថា អយុត្តិធម៌ណាស់ៗជួយខ្ញុំផង ពេលនេះគាត់មិនដឹងថា ទៅពឹងអ្នកណាទេ មានតែ អ្នកសារព័ត៌មាននឹងហើយ ដែលអាចជួយគាត់បាន ខណៈក្មួយស្រីគាត់ឈ្មោះ ទិត្យ អង អាយុ១៨ឆ្នាំ រស់នៅភូមិលៀប ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានឈ្មោះ ផល ភក្ដី ហៅ ភាគ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិលៀប ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានផ្ទះនៅជាប់គ្នា បានចាប់រំលោភ ក្មួយស្រីរបស់គាត់ជាច្រើន លើក ច្រើនសារ ។ បញ្ហាការរំលោភនេះ យោងតាមការបំភ្លឺ ពីលោកវរសេនីយ៍ឯក យ៉ង សំ អធិការនគរបាល ស្រុកស្ទោង បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង១០-២០នាទីយប់ ផ្នែកយុត្តិធម៌ នៃអធិការដ្ឋាន នគរបាលស្រុកស្ទោង បានទទួលពាក្យបណ្តឹងពីឈ្មោះ តិ ទិត្យ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិជីមាស ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ថាកាលពីអំឡុង ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ មានឈ្មោះ ផល ភក្ដី ហៅ ភាគ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិលៀប ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បានចាប់រំលោភកូនស្រី របស់ខ្លួនឈ្មោះ ទិត្យ អង អាយុ១៨ឆ្នាំ នៅភូមិលៀប ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។ ភាគីជនរងគ្រោះបានបំភ្លឺទៀតថា តាំងពីគាត់មកដាក់ពាក្យបណ្ដឹងចូល អធិការ នគរបាលស្រុកស្ទោង តាំពីយប់ថ្ងៃទី០៤ ខែធ្នូឆ្នាំ២០២១ មកម្លេះ គិតមកដល់ថ្ងៃទី២១ ខែមករាឆ្នាំ២០២២នេះ អស់រយៈពេល១ខែកន្លះទៅហើយ មិនដែលកោះហៅ ឬតេហៅគាត់មកដោះស្រាយនោះទេ ។ កន្លងមកករណីខាងលើនេះ ភាគីជនបង្ករ បានស្នើសុំដោះ ស្រាយគ្នាក្រៅប្រព័ន្ធតុលាការ ខាងភាគីបង្ករសុំសម្របសម្រួល សងសំណងត្រឹមតែ២០០០$ ដុល្លារ ខណៈពេលនោះ ក៏មានការព្រមព្រៀងគ្នា តែភាគីជនរងគ្រោះ បានបញ្ជាក់ថា គេហៅគាត់ទៅបន្ទប់ ហើយគាត់ប្រាប់ថា ខ្ញុំបានតែ៧០០$ ទេ ថ្នាក់លើគេដាក់មោឱ្យយក១៣០០$ ពីណាគេអ្នកនិយាយអញ្ចឹង ? ភាគីជនរងគ្រោះបានអះអាងថា វ៉ន សុភ័ណ គាត់អ្នកនិយាយ វ៉ន សុភ័ណ នៅនឹងហើយប៉ាក់ ក៏នៅនឹងដែរ ពីណាទៀតនៅនឹង? មានប៉ាក់ មាន វ៉ន សុភ័ណ មានបងខ្ញុំ ចំណែក រុំ គាត់ឈរនៅឯក្រៅទេ ចា ដល់ពេលចឹងគាត់ក៏និយាយពិភាក្សាជាមួយប៉ាក់ថាបង ចុះបើយកខ្ញុំប៉ុន្នឹងឯងហើយ ខ្ញុំបានអីទៀត សល់តែ៧០០នឹងក៏ គាត់ថានៅឱ្យស្ងៀមសិនទៅ បើគេបញ្ជូនទៅថ្នាក់លើ ឱ្យគេបញ្ជូនទៅ (ភាគីរងគ្រោះនិយាយ) ខ្ញុំថា នេះតំណាក់កាលចុងក្រោយ ថ្ងៃដែលខ្ញុំត្រូវបានទទួលលុយហើយ គាត់យកឱ្យខ្ញុំតែ៧០០$ ខ្ញុំមិនសុខចិត្តទេ ខ្ញុំថាអញ្ចឹង ដល់អញ្ចឹងគេបន្តថាម៉េចទៀត? គាត់តេ ដំបូងគាត់ហៅខ្ញុំ ដូចថា បើត្រូវរូវគ្នាហើយ គាត់ឱ្យទៅសម្រេច នៅកន្លែងគាត់នឹងអ្ហា ដល់ពេលគាត់សួរភាគីខាងប្រុសខាងប្រុសថា គេព្រមហើយ ដល់ពេលអញ្ចឹងទៅគាត់នេះឯងថា ថាឲ្យខាងប្រុសនេះឯង មានលុយទៀតដែលអ្ហា មានត្រឹម៤-៥០០$ទៀតអត់ ក៏យាយថា គាត់អត់មានលុយទេ គាត់អស់លទ្ធភាពហើយ គាត់មានតែ២០០០$ នេះឯង តែគេព្រមនឹងខ្ញុំហើយ រួចទៅក៏ឱ្យយាយនឹងចេញមកក្រៅ ខាងម៉ែអាប្រុសនឹង ចេញមកក្រៅ ដល់់ពេលចេញមកក្រៅហើយ គាត់នឹងឯងហៅខ្ញុំចូលទៅម្ដង ចូលទៅគាត់ថា លុយនឹងព្រមព្រៀងគ្នាហើយឬនៅ? ខ្ញុំថា ខ្ញុំព្រមហើយ អញ្ចឹងគិតយ៉ាងម៉េច? រឿងលុយនឹង ក៏ខ្ញុំថា ខ្ញុំព្រមទទួល២០០០$ តែខ្ញុំសុំឱ្យបងឯង១០០០$ ខ្ញុំឮនិងប៉ាក់គាត់ប្រាប់ខ្ញុំដែរ គាត់ថាគេយក១៣០០$ ដល់ពេលអញ្ចឹងទៅខ្ញុំថាសុំ១០០០$ ដល់ពេលខ្ញុំចូលទៅ ក៏បងភ័ណគាត់សួរអញ្ចឹងទៅ ខ្ញុំថា ខ្ញុំឱ្យបងឯង១០០០$ បងឯង ខ្ញុំសុំ១០០០$ គាត់ថាថ្នាក់លើ ! គាត់តេនិយាយទូរស័ព្ទ គាត់ថាថ្នាក់លើនេះឯងឱ្យយក១៣០០$ រួចទៅខ្ញុំថាបងខ្ញុំសុំឱ្យ១០០០$ គាត់ថាអត់បានទេ ព្រោះអីថ្នាក់លើគេដាក់នែ៎ រុំ អ្ហា ឱ្យយក១៣០០$នឹងឯង ខ្ញុំថា អញ្ចឹងខ្ញុំបាន៧០០$ ខ្ញុំអត់យកទេបង ដល់ពេលនឹងគាត់ថាបើមិនយក មានតែបញ្ជូនទៅថ្នាក់លើ ហើយគាត់បានសុំអង្វរក៏ លោក វ៉ន សុភ័ណ្ឌ ថា ខ្ញុំសុំបងឯងចប់ត្រឹមនឹងទៅ ខ្ញុំឱ្យបងឯង១០០០$ហើយ ខ្ញុំសុំ១០០០$ តែគាត់អត់ថា អត់ទេស អត់ទេស គាត់់ក៏ដើរគេចពីខ្ញុំប្រុយមោ ក៏ខ្ញុំនេះឯង ក៏បងប៉ាក់ថា ទៅផ្ទះវិញទៅ បើគេមិនព្រមហើយ ខ្ញុំក៏មកផ្ទះនេះឯង ខ្ញុំថាហឺក៏អយុត្តិពេកហើយ ដល់ថ្នាក់កូនក្មួយខ្ញុំ ខូចខ្លួនប៉ុណ្ណេះហើយ បានតែ៧០០$ ខ្ញុំពិចារណាជាមួយបងខ្ញុំ នៅខ្ញុំអត់ទាន់ចេញពីកន្លែងនឹងទេថាបង ដល់ថ្នាក់កូនក្មួយខ្ញុំខូចខ្លួនប៉ុណ្ណេះហើយបានតែ៧០០$ ចំណែកគ្នាគាត់ ដូចមិនឃើញមានជួយដោះស្រាយអីផង គ្រាន់តែឱ្យខ្ញុំទៅជួបនឹង ម៉ែអាប្រុសនេះឯង គ្រាន់តែឱ្យសម្រួលគ្នា នេះឯង គាត់អត់មាននៅនឹងទេ គ្រាន់តែឱ្យខ្ញុំចូលបន្ទប់ទៅ ឱ្យសម្រួលគ្នា ឱ្យត្រូវគ្នាប្រាប់គាត់ តែប៉ុណ្ណោះឯង អត់ដែលបានជួប វ៉ន សុភ័ណ ទេ ទើបនឹងថាថ្ងៃ យល់ព្រមគ្នា ប្រគល់លុយហើយតើ បានជួប វ៉ន សុភ័ណ នោះបង រាល់ដងអត់ដែលបានជួបគាត់ទេ ជួបតែ រុំ ទេ ហើយ រុំ
គាត់ថា ហឹស រឿងនេះបើមិនចប់បញ្ជូនទៅអ្ហឺ ស្អីទេសៗ គេហៅស្អីទេស អាកន្លែងកាត់ក្ដីនៅតុលាការនោះបង ចៅក្រម ទេដឹង ឬស្អីទេស គាត់និយាយអញ្ចេះឯង ខ្ញុំថាបងអ្ហើយ ខ្ញុំណែសុំបញ្ចប់ត្រឹមណេះឯងទៅ គាត់ព្រម មិនព្រម មិនដឹងធ្វើម៉េច។ អ្នកសារព័ត៌មានសួរបន្តថា តើចុះអ្នកណាហៅចូលបន្ទប់? អ្នកហៅចូលបន្ទប់នឹង វ៉ន សុភ័ណ ឱ្យ រុំ ហៅ ឱ្យហៅចូលទៅក្នុងបន្ទប់នឹង វ៉ន សោភ័ណ អ្នកនិយាយ រុំ គាត់ក្រៅទេ គាត់់នៅក្រៅ បងប៉ាក់គាត់នៅនឹងដែរ ។ ពាក់ព័ន្ធជុំវិញនឹងបញ្ហាខាងលើនេះ បែរជាមិនត្រូវគ្នាទៅវិញ ដោយសារ សមត្ថកិច្ចទារប្រាក់ថ្លៃសេវា ពីគាត់ច្រើនហួសហេតុពេកលើសកំណត់ច្បាប់ គាត់បានត្អូញត្អែរ និយាយដដែលៗថា អយុត្តិធម៌ណាស់ៗ ឱអ្នកកាត់ក្តីអឺយអ្នកកាត់ក្ដី ឲ្យជនរងគ្រោះ៧០០ដុល្លា ចំណែកអ្នកកាត់ក្តីទាមទារ ១៣០០ដុល្លារ អះអាងថា ថ្នាក់លើឲ្យយក ចំណែកឯគាត់ជាជនរងគ្រោះឈឺចិត្ត និងឈឺកាយទៀត ថែមទាំងបាត់បង់ អស់នូវកិត្តិយស ខ្មាស់គេអស់ ពេញស្រុក ពេញភូមិ ទទួលបានត្រឹមតែ ៧០០ ដុល្លារ គាត់ស្រែកថា អយុត្តិធម៌ណាស់ៗ ទាមទារឱ្យតុលាការខេត្តកំពង់ធំ បើកការស៊ើបអង្កេតដើម្បីជួយស្វែងរកយុត្តិធម៌ ជូនដល់ពួកគាត់ ដែលជាជនរងគ្រោះផង ។
-យោងតាមការសំណូមពរ របស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា.ករណីចាប់រំលោភក្មេងស្រីនេះ បានកើតឡើងតាំពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ សាច់ញាតិ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២មកម្លេះ តែសមត្ថកិច្ចនគរបាលស្រុកស្ទោងទើបតែហៅមកដោះស្រាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះទេ ចំណែកជនសង្ស័យបានគេចខ្លួនបាត់ហើយ បានឲ្យសាច់ញាតិចេញមុខមក សម្របសម្រួលដោះស្រាយគ្នា ។
តាមការបញ្ជាក់ពីភាគីជនរងគ្រោះថា ជនសង្ស័យឈ្មោះ ផល ភក្ដី ហៅ ភាគ ភេទប្រុស អអាយុ៣៨ឆ្នាំ រស់នៅ ភូមិលៀប ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវជាឪពុកមាថ្លៃ របស់ក្មេងស្រី រងគ្រោះដែលមានផ្ទះនៅជិតគ្នា នឹងក្មេងស្រីដែលបានរងគ្រោះឈ្មោះ(ទ-អ-ង) អាយុ១៨ឆ្នាំ ត្រូវបានគេចាប់រំលោភចំនួន០៤ដង យប់បានសម្រេច៣ដង ថ្ងៃកើតហេតុជាថ្ងៃចុងក្រោយ ដោយជនសង្ស័យបានលបចូលទៅ ចាប់រំលោភក្នុងបន្ទប់ក្មេងស្រីម្តងទៀត រហូតមកដល់ពេលនេះ ក្មេងស្រីរងគ្រោះមានផ្ទៃពោះ១ខែ ទៅហើយ ។
លោកសាយ គឹមឡម ហៅចិត្រ អភិបាល ស្រុកស្ទោង បានឲ្យដឹងថា ក្នុងករណីចាប់រំលោភក្មេងស្រីខាងលើនេះ លោកពុំបានដឹងនោះទេ ព្រោះអស់លោកសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាន នគរបាលស្រុកស្ទោង មិនរាយការណ៍ជូនគាត់ ដែលជាគណៈ មេបញ្ជាការ ឯកភាពស្រុកនោះឡើយ។បងស្រីម្នាក់ ដែលត្រូវជាសសាច់ញាតិ ក្មេងស្រីរងគ្រោះ ឈ្មោះ តុលា បានឲ្យអ្នក សារព័ត៌មាន យើងដឹងថា សាច់ញាតិជនសង្ស័យ និងសាច់ញាតិជនរងគ្រោះ បានចចារ ត្រូវរូវ ព្រមព្រៀងគ្នា ម្ដងរួចមកហើយគឺ ភាគីជនរងគ្រោះ ព្រមទទួលយកសំណងចំនួន ២០០០$ ដើម្បីបញ្ចប់រឿង តែដោយសារពេលនោះ លោក វ៉ន សុភ័ណ អធិការរងស្រុកស្ទោងបានទៀមទារប្រាក់ ថ្លៃសេវាលើសកំណត់ច្បាប់ ហួសហេតុពេក គឺរហូតដល់១៣០០$ ទើបភាគីបងស្រីជនរងគ្រោះ មិនយល់ ព្រម ទើបសម្រេចចិត្ត សំណូមពរឲ្យពូៗ ដែលជាអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយដំណឹងនេះ ដើម្បីឱ្យឯកឧត្ដម មែន លី ស្នងការនគរបាលខេត្តកំពង់ ធំ ជាពិសេសឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិ និងប្រមុខថ្នាក់ដឹកនាំបានជ្រាបជាព័ត៌មាន អំពីមន្ត្រី ខិលខូច ប្រព្រឹត្តិផ្ទុយស្រឡះពីប្រសាសន៍របស់សម្ដេចក្រឡាហោម ។
ចំណែកលោក វ៉ន សុភ័ណ្ឌ អធិការរងទទួលផែន ព្រហ្មទណ្ទ នៃអធិការដ្ឋាន នគរបាលស្រុកស្ទោង បានអះអាងថា លោកមិនបានទារលុយ ពីជនរង គ្រោះថ្លៃកាត់ក្តីក្រៅប្រព័ន្ឋតុលាការ ចំនួន១៣០០ដុល្លាទេ គឺថ្នាក់លើទេ តែលោកមិនព្រមបញ្ជាក់ថា តើថ្នាក់លើណានោះទេ ? ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី 20 ខែមករា ឆ្នាំ 2022 នេះ បងស្រីឈ្មោះ តុលា បានឱ្យដឹងថា គាត់បានសម្រេចចិត្តឡើងទៅតុលារ ខេត្តកំពង់ធំដើម្បីដាក់ពាក្យបណ្តឹងទាមទារ ជម្ងឺចិត្ត ៥០០០$ និងបានសំណូមពរ ឲ្យឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ សូមមេត្តាជួយរកយុត្តិធម៌ឱ្យក្មួយស្រីរបស់គាត់ ដែលជាជនរងគ្រោះផងទាន ៕



