ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំផ្សព្វផ្សាយវិធានការទប់ស្កាត់រថយន្តចង្កូតស្តាំនិងបិទវគ្គមេរៀនលំហាត់របៀប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំផ្សព្វផ្សាយវិធានការទប់ស្កាត់រថយន្តចង្កូតស្តាំនិងបិទវគ្គមេរៀនលំហាត់របៀប

ខេត្ដបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២១ ខែមករាឆ្នាំ២០២២នេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបន្ទាន់មួយផ្សព្វផ្សាយ វិធានការទប់ស្កាត់រថយន្តចង្កូតស្ដាំនិង បិទវគ្គបណ្ដុះបណ្ដាលលំហាត់របៀបនៅនឹងកន្លែងរយ:ពេលខ្លី ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងទទួលផែនការងារធនធានមនុស្ស បានថ្លែងថា លោកសូមវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមចំនួន៤៨នាក់ដែលបានយកចិត្តទុកដាក់រៀនសូត្រ វគ្គពង្រឹងលំហាត់របៀបនៅនិងកន្លែង សិក្ខាកាមយើងបានទទួលជោគជ័យរហូតដល់៩៩%។លោកក៏បានស្នើឲ្យគ្រប់អង្គភាពជំនាញ បណ្តាអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៩ និងវរ:នគរបាលការពារព្រំដែនទាំង៤ ត្រូវចាត់បញ្ជូនមន្ត្រីមករៀនសូត្របន្តទៀត ដើម្បីពង្រឹងសមត្ថភាព ចំណេះ ជំនាញ និងវិន័យ។

លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ បានផ្សព្វផ្សាយពីវិធានការទប់ស្កាត់រថយន្តចង្កូតស្តាំ និងបានប្រកាសឲ្យមន្ត្រីនគរបាលទូទាំងខេត្តដែលមានរថយន្តចង្កូតស្តាំត្រូវលប់បំបាត់អោយអស់ ត្រូវធ្វើបច្ចុប្បន្នភាពយកមកកែចង្កូតឆ្វេង ចុះបញ្ជីចូលជាសម្បត្តិរដ្ឋ ឲ្យបានទាន់ពេលវេលា ដើម្បីទទួលបានភាពស្របច្បាប់ និងស្លាកលេខគំរូថ្មី។ ក្នុងនោះលោកក៏បានអំពាវដល់លោកអធិការគ្រប់ក្រុងស្រុក ត្រូវផ្សព្វផ្សាយច្បាប់ចរាចរណ៍តាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវឲ្យបានទូលំទូលាយ ព្រោះមួយរយ:ចុងក្រោយនេះគ្រោះថ្នាក់ចរាចរណ៍ហាក់មានការកើនឡើង ពិសេសស្រុកមង្គលបូរី។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រសាសន៍ វិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ សិក្ខាកាមនគរបាលទាំងអស់ក្រោយបញ្ចប់វគ្គលំហាត់របៀបរយ:ពេលខ្លីនេះ ត្រូវយកចំណេះដឹងទៅប្រើប្រាស់ជាប្រយោជន៍នៅតាមអង្គភាពរៀងៗខ្លួនឲ្យមានប្រសិទ្ធភាព។ ទន្ទឹមគ្នានោះលោកក៏បានណែនាំដល់កងកម្លាំងដែលប្រើប្រាស់រថយន្តចង្កូតស្តាំ ត្រូវកែចង្កូតឆ្វេង យកមកចុះបញ្ជីចូលជាសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវ និងត្រូវដឹងពីច្បាប់នៃការប្រើប្រាស់រថយន្តស្លាកលេខនគរបាល ។ ចំពោះមន្ត្រីនគរបាលណា ឬជនណាដែលលួចបន្លំប្រើប្រាស់ស្លាកលេខនគរបាល ក្រុមការងារបង្កា បង្ក្រាបនិងវិធានការតាមផ្លូវច្បាប់៕ដោយ៖លោកចាន់ ពុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.