ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

ក្រសួងព័ត៌មាន បានរៀបចំកីឡាប្រដាល់ប្រកបដោយសុវត្ថិភាព ពោលគឺកីឡាករទទួលបានការបំប៉ន និងការព្យាបាល ១០០ % ពីក្រសួងព័ត៌មាន ដើម្បីជាការចូលរួមលើកកម្ពស់វិស័យកីឡាប្រដាល់នៅកម្ពុជា ។

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ក្រសួងព័ត៌មាន បានរៀបចំកីឡាប្រដាល់ប្រកបដោយសុវត្ថិភាព ពោលគឺកីឡាករទទួលបានការបំប៉ន និងការព្យាបាល ១០០ % ពីក្រសួងព័ត៌មាន ដើម្បីជាការចូលរួមលើកកម្ពស់វិស័យកីឡាប្រដាល់នៅកម្ពុជា ។

ក្នុងកម្មវិធីប្រកួតកីឡាប្រដាល់លក្ខណៈមិត្តភាពTVK Fighter សប្តាហ៍ទី៤ ដែលបានបន្តធ្វើឡើងនៅសង្វៀនប្រកួត TVK ដោយធ្វើការផ្សាយ ផ្ទាល់ ចាប់ពីម៉ោង៤រសៀល រហូតដល់ម៉ោង ៦ល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា ជាការចូលរួមលើកកម្ពស់វិស័យកីឡាប្រដាល់នៅកម្ពុជា ដើម្បីឈានទៅ SEA Games វៀតណាម ២០២២ និង SEA Games កម្ពុជា ២០២៣ ទូរទស្សន៍ជាតិកម្ពុជាក្រោមឱវាទក្រសួងព័ត៌មាន សហការជាមួយសហពន្ធ័កីឡាប្រដាល់គុនខ្មែរ បានរៀបចំកីឡាប្រដាល់ក្នុងសុវត្ថិភាព ពោលគឺ កីឡាករ ទទួលបានការបំប៉ន និងការព្យាបាល១០០ % ពីក្រសួងព័ត៌មាន ។

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានមានប្រសាសន៍ថា ការគាំទ្រកីឡាជាតិ និងការប្រកួតតំណាងជាតិ ដើម្បីជួយកសាង ធនធានកីឡាករប្រដាល់ ឲ្យកាន់តែសម្បូរបែបសម្រាប់ជាតិ ក្នុងគោលដៅឈានទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ ។

ឯកឧត្តម បានគូសបញ្ជាក់ថា ការរៀបចំកម្មវិធីប្រកួតកីឡាប្រដាល់លក្ខណៈមិត្តភាព TVK Fighter រយ:ពេលជាបន្តបន្ទាប់ មកនេះគឺជាការរួមចំណែកលើកកម្ពស់កីឡាប្រដាល់គុនខ្មែរ ឲ្យកាន់តែមានគុណភាពខ្ពស់ និងមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិបន្ថែម ទៀត។ ឯកឧត្តមបន្ដថា សម្រាប់ការប្រកួតប្រដាល់គុនខ្មែរនេះដែរ ក្រៅពីការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា ក៏មានផ្សាយតាម គេហទំព័រផ្លូវការ Facebook TVK-ទទក FB កីឡាអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាផងដែរ។ សម្រាប់កម្មវិធីប្រដាល់នេះ គឺជាវិធីជំរុញ ឲ្យបរទេសកាន់តែងាយយល់និងស្គាល់គុនខ្មែរកាន់តែខ្លាំង៕   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.