ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន៖ ATF បង្ហាញថាអាស៊ានពិតជាត្រូវការគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន និងការផ្សាភ្ជាប់គ្នា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន៖ ATF បង្ហាញថាអាស៊ានពិតជាត្រូវការគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន និងការផ្សាភ្ជាប់គ្នា

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានបង្ហោះលើកផេកផ្លូវការថា, ក្រោមការវាយតម្លៃរបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានបង្ហាញថា តាមរយៈវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២នេះ ប្រទេសសមាជិកអាស៊ាន អាស៊ានបូកបី អាស៊ាន-ឥណ្ឌា អាស៊ាន-រុស្ស៉ី និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ពិតជាត្រូវការគ្នាទៅវិញទៅមក ដើម្បីការរីកចម្រើន និងការផ្សាភ្ជាប់គ្នា។

ការបញ្ជាក់យ៉ាងដូច្នេះត្រូវបានលើកឡើងក្នុងឱកាសបិទបញ្ចប់វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) នារាត្រីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោកស្រី នីវ៉ាយ៉ាន ហ្គីរី អាត់នីយ៉ានី (Ni Wayan Giri Adnyani) លេខាធិការអចិន្ត្រៃយ៍ តំណាងលោក សាន់ឌីយ៉ាហ្កា សាឡាហ៊ូដឌីន អ៊ុនណូ (SANDIAGA Salahuddin Uno) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

នាឱកាសថ្លែងសុន្ទរកថាបិទ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើថា «ព្រឹត្តិការណ៍ ATF 2022 នេះ ពិតជាបង្ហាញថា យើងត្រូវការគ្នាទៅវិញទៅមកកម្រិតណា ដើម្បីការរីកចម្រើន និងការផ្សារភ្ជាប់គ្នា»។

លោករដ្ឋមន្ត្រីបានបន្តថា ព្រឹត្តិការណ៍ ATF 2022 បាននាំមកនូវលទ្ធផល និងសមិទ្ធផលដ៏អស្ចារ្យ។ ជាក់ស្តែង ប្រទេសសមាជិកអាស៊ានបានឯកភាពលើការប្រកាសបើកដំណើរការទេសចរណ៍អាស៊ានឡើងវិញជាជំហានៗ។ វាជាសារប្រកបដោយក្តីសង្ឃឹមដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់។ ការប្រកាសនេះនឹងជំរុញការជឿជាក់និងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ។

លោករដ្ឋមន្ត្រីទេសចរណ៍កម្ពុជារូបនេះបានបញ្ជាក់ថា ភាពជោគជ័យនៃព្រឹត្តិការណ៍ ATF 2022 នឹងមិនអាចទៅរួចនោះទេ ប្រសិនបើមិនមានការគាំទ្រយ៉ាងខ្លាំងពីប្រទេសសមាជិកទាំងអស់ តំណាងការទូតរបស់ប្រទេសសមាជិក និងប្រទេសជាដៃគូ ដៃគូអាស៊ាន អ្នកទិញ អ្នកលក់ អ្នកសារព័ត៌មាន ដែលបានចូលរួមយ៉ាងសកម្ម និងទទួលខុសត្រូវក្នុងព្រឹត្តិការណ៍នេះ ហើយបានផ្តល់ឱ្យអាស៊ាន និងភាគីពាក់ព័ន្ធនូវការសម្របសម្រួលទាំងអស់ ដើម្បីឱ្យការចូលរួមប្រកបដោយប្រសិទ្ធភាព។

គួរជម្រាបថា បន្ទាប់ពីបញ្ចប់ការថ្លែងសុន្ទរកថា លោករដ្ឋមន្ត្រី ថោង ខុន ក៏បានប្រគល់ស្លាកបន្តវេនទៅឱ្យប្រទេសឥណ្ឌូណេស៊ី ក្នុងនាមម្ចាស់ផ្ទះបន្ទាប់រៀបចំវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២៣។

វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២នេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ» ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ ប្រទេសសមាជិកអាស៊ានបានឯកភាពលើការប្រកាសបើកដំណើរការទេសចរណ៍អាស៊ានឡើងវិញជាជំហានៗ ខណៈកម្ពុជាបានប្រកាសបើកប្រទេសទាំងស្រុង និងខិតខំផ្សព្វផ្សាយប្រទេសរបស់ខ្លួនជាគោលដៅទេសចរណ៍សុវត្ថិភាពទូទាំងប្រទេស៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.