ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

ម្ចាស់​សង្វៀន​ជល់​មាន់​មួយ​កន្លែង​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម នៅ​តែ​ល្មើស​នឹង​បម្រាម​ទាំងនេះ​យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​ខ្លាចរអា​នឹង​ការឆ្លង​ជំងឺ​កូវី​ដ​១៩ សោះឡើយ

ម្ចាស់​សង្វៀន​ជល់​មាន់​មួយ​កន្លែង​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម នៅ​តែ​ល្មើស​នឹង​បម្រាម​ទាំងនេះ​យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​ខ្លាចរអា​នឹង​ការឆ្លង​ជំងឺ​កូវី​ដ​១៩ សោះឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ម្ចាស់​សង្វៀន​ជល់​មាន់​មួយ​កន្លែង​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម នៅ​តែ​ល្មើស​នឹង​បម្រាម​ទាំងនេះ​យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​ខ្លាចរអា​នឹង​ការឆ្លង​ជំងឺ​កូវី​ដ​១៩ សោះឡើយ

កំពង់ចាម ៖ ទោះបីជា​រាជរដ្ឋាភិបាល​ចេញ​បម្រាម​នានា​ចំពោះ​ការជួបជុំ​គ្នា​ច្រើន ពិសេស​ការជួបជុំ​ប្រព្រឹត្ត​អំពើ​ល្បែងស៉ីសង សេធ​គ្រឿង​ស្រវឹង​យ៉ាងណាក៏ដោយ ក៏​ម្ចាស់​សង្វៀន​ជល់​មាន់​មួយ​កន្លែង​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម នៅ​តែ​ល្មើស​នឹង​បម្រាម​ទាំងនេះ​យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​ខ្លាចរអា​នឹង​ការឆ្លង​ជំងឺ​កូវី​ដ​១៩ សោះឡើយ​។​

👉.​យោងតាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា​÷ ម្ចាស់​ទីតាំង​សង្វៀន​ជល់​មាន់ឈ្មោះ វ៉ាន់ បើក​លេង​ជា​ច្រើន​ខែ​មក​ហើយ គ្មាន​អាជ្ញាធរ​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​នោះឡើយ ខណៈ​ដែល​ចុះ​ថត​ឡាយ ត្រូវបាន​ម្ចាស់​សង្វៀន​បញ្ជល់មាន់ និង​អាប៉ោង ដេញ​វាយ​ទាញ​យក​កាមេរ៉ា ទូរស័ព្ទ ធ្វើឲ្យ​អ្នកសារព័ត៌មានរ​ត់​បាតជើង​សព្រាត​។​

👉.​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​÷ ទីតាំង​ជល់​មាន់​បើក​លេង​ជា​ច្រើន​ខែ​មក​ហើយ មិន​ដែល​មាន​សមត្ថកិច្ច​ចុះ​មក​បង្ក្រាប​ឡើយ គឺ​ស្ថិតនៅ​ចំ​ម្ងាយ​ពី​រង្វង់​មូល​៣០០០​ម៉ែត្រ ក្នុង ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ដែល​មាន​លេងល្បែង​ជល់​មាន់ និង​អាប៉ោង​ស្រែក​ហ៊ោកញ្ជ្រៀវ​។​

👉.​ពាក់ព័ន្ធ​ករណី​នេះ សូម​រាយការណ៍​ជូន​លោក ឯក ប៉ាន់​ដន អធិការនគរបាល​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម មេត្តា​ទទួល​ជ្រាប​ផង ខណៈ​ដែល​ប្រជាពលរដ្ឋ​កំពុង​មានកា​រ​ភ័យខ្លាច ចំពោះ​ជំងឺឆ្លង​រាតត្បាត និង​ភាពអសន្តិសុខ ក្នុង​មូលដ្ឋាន​ដែល​បង្កឡើង​ដោយ អំពើ​អបាយមុខ​ល្បែងស៊ីសង​ខុសច្បាប់​។ ជាមួយគ្នា​នោះ ក៏​សូម​ស្នើ​ដល់​លោក ឯម កុសល ស្នងការ​ខេត្ត​កំពង់ចាម ជួយ​ត្រួតពិនិត្យ​មើល​ករណី​នេះ​ផង​ទាន​។
​ពលរដ្ឋ​មួយចំនួន​នៅ​ស្រុក​កំពង់សៀម បាន​សំណូមពរ​សូម​ស្នើ​ដល់​លោក ឯម កុសល ស្នងការ​ខេត្ត​កំពង់ចាម ជួយ​ត្រួតពិនិត្យ​មើល ករណី​នេះ​ផង​ទាន​។
​សូម​មាន​វិធានការ​ចំពោះ​ពី​ទីតាំង​បញ្ជល់មាន់ និង​ល្បែង​អាប៉ោង​ខាងលើ​ឲ្យមាន​ប្រសិទ្ធភាព​ផង ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ និង​ក៏​ដើម្បី​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ស្ដីពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.