ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

ក្រុមដាវសាំម៉ូរ៉ៃ ៥នាក់ ព្រួតកាប់យុវជនម្នាក់ស្លាប់ ឥឡូវសមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែតឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្តចាត់ការតាមច្បាប់

ក្រុមដាវសាំម៉ូរ៉ៃ ៥នាក់ ព្រួតកាប់យុវជនម្នាក់ស្លាប់ ឥឡូវសមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែតឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្តចាត់ការតាមច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុមដាវសាំម៉ូរ៉ៃ ៥នាក់ ព្រួតកាប់យុវជនម្នាក់ស្លាប់ ឥឡូវសមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែតឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្តចាត់ការតាមច្បាប់

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ៥នាក់ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងនគរបាលការពារព្រំដែនទីបញ្ជាការភូមិភាគ៥ ចុះឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង២៣និង៣០ នាទី នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចភូមិ សុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណ:ដែលក្រុមជនសង្ស័យទាំងនោះ មានប្រដាប់ដោយដុំថ្ម,ដំបង,ដាវសាំម៉ូរ៉ៃ កាប់ទៅលើយុវជនរងគ្រោះម្នាក់ បណ្តាលអោយរងរបួសធ្ងន់ធ្លាយពោះវៀនចេញក្រៅដេកក្នុងថ្លុកឈាម។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានអោយដឹងថា៖ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចេញអន្តរាគមន៍ ស្រាវជ្រាវនៅចំណុចកើតហេតុ និងកម្លាំងមួយចំនួនបានចេញច្បាមមុខសញ្ញាតាមគោលដៅសង្ស័យ ជាលទ្ធផល ឃាត់ខ្លនជនសង្ស័យបានចំនួន១នាក់ មានឈ្មោះ តិ អ៊ីន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល និងដកហូតបានដាវសាំម៉ូរ៉ៃ១ដើម។ លោកវរសេនីយ៍ឯក សៅ សារឿន បានបន្តថា លុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១១និង០០នាទី កម្លាំងជំនាញបានបន្ត ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ បន្ថែមទៀត រួមមានឈ្មោះ: ទី១-ឈ្មោះ ពាន សុផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ។ ទី២-ឈ្មោះធុច ឆាត ភេទ ប្រុស អាយុ១៨ឆ្នាំ។ ទី៣-ឈ្មោះតាក់ ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៤-ឈ្មោះឡឹក សាវុធ ហៅក្រៅ ប៉ិឡិ ភេទប្រុស អាយុ១៩ឆ្នាំ។ ក្រុមជនសង្ស័យទាំង៤នាក់ ស្នាក់នៅភូមិយាង សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង៤នាក់ខាងលើ បានឆ្លើយសារភាពថា ពិតជាបានចូលរួមធ្វើសកម្មភាព គប់ដុំថ្ម និងកាំបិត ដាវ ទៅលើក្រុមជនរងគ្រោះពិតប្រាកដមែន។ លោកអធិការក្រុងប៉ោយប៉ែត បានបញ្ជាក់ថា៖ ជនរងគ្រោះឈ្មោះ ផន ឌីស្កូ ហៅក្រៅ តួ (ស្លាប់) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានស្លាប់នៅពេលបញ្ជួនដល់មន្ទីពេទ្យមង្គលបូរី។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.