ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

សម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ដែលបានបង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការឆ្លើយតបនឹងវិបត្តិកូវីដ១៩ (Video inside)

សម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ដែលបានបង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការឆ្លើយតបនឹងវិបត្តិកូវីដ១៩ (Video inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ព្រះសីហនុ)៖ ក្នុនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាសូមកោតសរសើរចំពោះរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលបានបង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ ក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ និងបានដាក់ចេញនូវផែនការស្តារវិស័យទេសចរណ៍អាស៊ានក្រោយវិបត្តិនៃជំងឺកូវីដ១៩។

ក្នុងឱកាសអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន សូមធ្វើការវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រតិភូអន្តរជាតិទាំងអស់ ក្នុងការធ្វើដំណើរមកចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នាពេលនេះ តាមផ្លូវគោក និងផ្លូវអាកាសទោះជាត្រូវប្រើពេលវេលាវែង និងបំពេញបែបបទធ្វើដំណើរបន្ថែម ក្នុងបរិបទជំងឺកូវីដ១៩ យ៉ាងណាក្តី។ ការចូលរួមនេះ ពិតជាបានបង្ហាញអំពីឆន្ទៈរួម សាមគ្គីភាព និងមិត្តភាព ក្នុងការអភិវឌ្ឍនិងស្តារវិស័យទេសចរណ៍ឱ្យងើបចេញពីវិបត្តិនៃជំងឺកូវីដ១៩ ក្នុងស្មារតីនាំមកនូវវិបុលភាព និងភាពចម្រើនជូនប្រជាពលរដ្ឋអាស៊ាន និងឈានទៅសម្រេចបាននូវចក្ខុវិស័យអាស៊ាន ជា «សហគមន៍តែមួយ វាសនាតែមួយ»។

បន្ថែមពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា អស់រយៈពេល២ឆ្នាំមកហើយ ដែលវិបត្តិនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់មកលើសង្គម-សេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍ ដែលធ្វើឱ្យមានការធ្លាក់ចុះយ៉ាងគំហុកនៃចំនួនភ្ញៀវទេសចរ ទាំងក្នុងប្រទេស តំបន់ ក៏ដូចជាសកលលោកទាំងមូល។

បើតាមសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា វិបត្តិនេះ ពិតជាធ្វើឱ្យភាពរីកចម្រើននៃវិស័យទេសចរណ៍ដើរថយក្រោយ ហើយដែលថ្នាក់ដឹកនាំទេសចរណ៍ ទាំងផ្នែករដ្ឋ ឯកជន និងសហគមន៍អន្តរជាតិ ត្រូវគិតគូរឡើងវិញនូវនយោបាយអភិវឌ្ឍ គំរូធុរកិច្ចសមស្រប (Adaptive Business Model) ក៏ដូចជាផែនការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ក្នុងបរិបទនៃការរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាបរិបទក្រោយវិបត្តិនៃជំងឺកូវីដ១៩។ ច្បាស់ណាស់ថា វិស័យទេសចរណ៍នឹងត្រូវប្រឈមនិន្នាការថ្មីៗនៃតម្រូវការ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឌីជីថល ការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគិតគូរកាន់តែស៊ីជម្រៅដល់សុខភាពសាធារណៈជាសកល។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជាពិតជាមានសេចក្តីសោមនស្ស ដោយបានសង្កេតឃើញការបើកប្រទេសឡើងវិញ ជាបណ្តើរៗ នៅតាមបណ្តាប្រទេសក្នុងតំបន់ និងសកលលោក និងជាពិសេស ការរួបរួមសាមគ្គីគ្នា និងការសហការយ៉ាងសកម្មរវាងប្រជាជនអាស៊ាន ប្រទេសដៃគូ និងស្ថាប័នអន្តរជាតិ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមរបស់តំបន់ និងសកលលោក។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងស្មារតីនេះ កម្ពុជាសូមកោតសរសើរចំពោះរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលបានបង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ ក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ និងបានដាក់ចេញនូវផែនការស្តារវិស័យទេសចរណ៍អាស៊ាន ក្រោយវិបត្តិនៃជំងឺកូវីដ១៩ សេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីទេសចរណ៍អាស៊ាន ប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់កាន់តែប្រសើរ ក៏ដូចជាផែនការយុទ្ធសាស្រ្ត កម្មវិធីការងារនិងគោលការណ៍ណែនាំអាស៊ានផ្សេងទៀត ស្របតាមក្របខណ្ឌអាស៊ាន ស្តីពីការស្តារឡើងវិញគ្រប់ជ្រុងជ្រោយ»។

សម្តេចតេជោ បានបញ្ជាក់ថា ដូចប្រទេសនានាលើសកលលោក កម្ពុជាក៏បានទទួលរងឥទ្ធិពលអវិជ្ជមានពីវិបត្តិនៃជំងឺកូវីដ១៩ បច្ចុប្បន្ន យ៉ាងធ្ងន់ធ្ងរផងដែរ ជាពិសេសខ្សែច្រវ៉ាក់ផ្គត់ផ្គង់ទេសចរណ៍ ស្ទើរតែកាត់ផ្តាច់ទាំងស្រុង។ ជាក់ស្តែង អាជីវកម្មទេសចរណ៍ជាច្រើនត្រូវបានផ្អាកដំណើរការ បុគ្គលិករាប់ម៉ឺននាក់បានបាត់បង់ការងារ ជំនាញ និងទេពកោស្សមួយចំនួនត្រូវបានបាត់បង់ ព្រមទាំងផលអវិជ្ជមានផ្ទាល់និងមិនផ្ទាល់ ជាច្រើនផ្សេងទៀត។

ទន្ទឹងនឹងនេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា ទោះជាយ៉ាងនេះក៏ដោយ ជាមួយនឹងភាពបុរសកម្ម និងចក្ខុវិស័យវែងឆ្ងាយ រាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ជាពិសេសតាមរយៈផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ច នៅកម្ពុជាក្នុងឆ្នាំ២០២១៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.