ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

គ.ជ.ប តម្កល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជុំសម្រេចសង្កាត់ផ្សារចាស់ លើបណ្តឹងតវ៉ារបស់ពលរដ្ឋ៥រូប ទុកជាបានការ

គ.ជ.ប តម្កល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជុំសម្រេចសង្កាត់ផ្សារចាស់ លើបណ្តឹងតវ៉ារបស់ពលរដ្ឋ៥រូប ទុកជាបានការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានជំនុំជម្រុះលើបណ្ដឹង/សំណុំរឿងលេខ ០០១ បានសម្រេចតម្កល់សេចក្តីសម្រេចលេខ ០០១/២២ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាប្រជុំសម្រេចសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានដើមបណ្ដឹងផ្ទាល់ឈ្មោះ ដួង វិចិត្រ និងជាតំណាងប្រជាពលរដ្ឋចំនួន ៤រូប ទុកជាបានការពេញទាំងមូល។

ការតម្កល់សម្រេចរបស់ក្រុមប្រឹក្សាប្រជុំសម្រេចសង្កាត់ផ្សារចាស់ គឺបានធ្វើឡើងពេញមួយរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងលេខ ០០១។ អង្គជំនុំជម្រុះនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៥រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ នៅទីស្ដីការ គ.ជ.ប។

គ.ជ.ប បានសម្រេចទទួលពាក្យបណ្តឹងរបស់លោក ដួង វិចិត្រ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ទុកជាត្រឹមត្រូវតាមទម្រង់ ប៉ុន្តែ បដិសេធចោលដោយខុសនឹងគតិច្បាប់។

បើតាមលោក ប្រាជ្ញ ចន្ទ បានឱ្យដឹងថា សេចក្តីសម្រេចនេះក្រុមប្រឹក្សាជំនុំជម្រុះនឹងប្រកាសជាសាធារណៈ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅចំពោះមុខដើមបណ្តឹង និងបើកផ្លូវតវ៉ា ទៅក្រុមប្រឹក្សាធម្មនុញ្ញតាមកំណត់ច្បាប់។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពន្យល់ថា «ការសម្រេចកម្កល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជុំសម្រេចសង្កាត់ផ្សារចាស់ លើបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋចំនួន៥នាក់ ដែលធ្លាប់រស់នៅសង្កាត់ផ្សារចាស់ ដោយបានផ្លាស់ទីលំនៅទៅសង្កាត់ស្ទឹងមានជ័យ១ ហើយបើយោងតាមមាត្រា៥១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺតម្រូវឱ្យស្រង់ឈ្មោះអ្នកដែលលុបចេញពីបញ្ជី អញ្ចឹងក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាអ្នកគ្រប់គ្រងសង្កាត់ផ្សារចាស់ បានស្រង់បញ្ជីឈ្មោះដើម្បីធ្វើការលុបឈ្មោះ ប៉ុន្តែ ដោយសារតែសាមីខ្លួនទៅរស់នៅសង្កាត់ស្ទឹងមានជ័យ១ អត់បានចុះឈ្មោះនៅក្នុងកំឡុងពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសពីការពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នោះទេ ប៉ុន្តែ ប្រជាពលរដ្ឋបែរជាមកប្តឹងតវ៉ារក្សាទុកឈ្មោះរបស់ពួកគាត់ឱ្យនៅដដែល»។

លោក ហង្ស ពុទ្ធា បានពន្យល់បន្ថែមថា «សម្រាប់ក្រុមប្រឹក្សាជំនុំជម្រុះ គឺបានពិភាក្សាគ្នាដោយផ្អែកលើច្បាប់ ត្រង់មាត្រា៦១ មាត្រា៤៦ និងមាត្រា ៥១នៃច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ខណៈច្បាប់នេះ គឺតម្រូវឱ្យប្រជាពលរដ្ឋ ដើម្បីមានឈ្មោះក្នុងបញ្ជីទាល់តែមានអាស្រយដ្ឋានក្នុងឃុំ សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត ក៏ប៉ុន្តែ ជាក់ស្តែងសាមីខ្លួនលោកបានផ្លាស់ទីលំនៅពីសង្កាត់ផ្សារចាស់ទៅរស់នៅសង្កាត់ស្ទឹងមានជ័យ១ ទៅហើយ អញ្ចឹងទើបក្រុមប្រឹក្សាជំនុំជម្រុះបានសម្រេចចិត្តរក្សាទុកការសម្រេចរបស់ក្រុមប្រឹក្សាសង្កាត់ផ្សារចាស់នេះនៅដដែល»។

សូមជម្រាបជូនថា បណ្តឹងខាងលើនេះ មានកម្មវត្ថុប្ដឹងតវ៉ានឹងសេចក្ដីសម្រេចលេខ ០០១/២២ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាប្រជុំសម្រេចសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានដើមបណ្ដឹងផ្ទាល់ឈ្មោះ ដួង វិចិត្រ និងជាតំណាងប្រជាពលរដ្ឋចំនួន ៤រូប៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.