ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង! ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ ==> ឃាត់ខ្លួនជនសង្ស័យ៤០នាក់ពាក់ព័ន្ធករណី Online Scams ក្នុងអគារ BAOLI INTER CITY ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ==> អភិបាល​រាជធានីភ្នំពេញ ណែនាំឱ្យមន្ត្រី​ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត

អ្នកវិភាគចៅចាក់ស្មុក៖ សម រង្ស៊ី ជាកូនអុកត្រីស្អុយនយោបាយ ធ្វើសកម្មភាពប្រៀបដូចខ្មោចលង

អ្នកវិភាគចៅចាក់ស្មុក៖ សម រង្ស៊ី ជាកូនអុកត្រីស្អុយនយោបាយ ធ្វើសកម្មភាពប្រៀបដូចខ្មោចលង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អ្នកនយោបាយចាញ់ចាស់វស្សា សម រង្ស៊ី ដែលអស់ទាំងបក្ស និងកំពុងរត់ចោលទោសជាង១០០ឆ្ នាំក្នុងសំណុំរឿងព្រហ្មទណ្ឌ និងសំណុំរឿងបរិហាករ្តិ៍ផ្សេងទៀត គ្មានតម្លៃសម្រាប់កម្ពុជាឡើយ តែនៅមានតម្លៃសម្រាប់ការអនុវត្តច្បាប់ដែលជនចង្រៃជាតិរូបនេះ ត្រូវបង់សងចំពោះជាតិនិង ប្រជាជនកម្ពុជានូវរាល់ទង្វើក្បត់ជាតិ ក្បត់ប្រជាជន និងការធ្វើបទឧបឃាតរដ្ឋប្រហាររលូតថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លង ទៅរួមនឹងទោសទណ្ឌជេរប្រមាថ​ព្រះចេស្តាព្រះមហា ក្សត្រខ្មែរផងដែរ។ សន្លឹកបៀរនយោបាយដែលទណ្ឌិតនេះ ធ្លាប់លេងក៏លេងអស់ហើយ និងចាញ់បោសគូថខោក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ និងបានក្លាយពីអ្នកនយោបាយមានបក្ស​ទៅជាអ្នកនយោបាយគ្មានបក្ស និងរត់ចោលស្រុក។ ចំណែកបរទេសនានាក៏បានដកសេចក្តីទុកចិត្ត លែងរាប់រកនិង​ចាត់ទុកថាជាមនុស្សគ្មាន​តម្លៃនយោបាយតទៅទៀត ព្រោះចរិតនយោបាយយូកូមរបស់ សម រង្ស៊ី ដើរញុះញង់ លាបពណ៌ បញ្ឆេះឱ្យមានការស្អប់ខ្ពើម​និងរើសអើងជាតិសាសន៍ សាសនា និងប្រមាថព្រះចេស្តាព្រះមហាក្សត្រ មិនអាចឱ្យពួកបន្តការពារជននេះទៀតឡើយ។ សម រង្ស៊ី ពេលនេះប្រៀបបាននឹងកូនអុកត្រីស្អុយដែលគេស៊ីបោះចោលរួច ទៅហើយ គ្មានអ្វីគួរឱ្យចាប់អារម្មណ៍ និងគេយកមកប្រើប្រាស់ទៀតឡើយ។

ដោយសារតែបានដឹងថាខ្លួនគឺជាជនចង្រៃជាតិ និងជាសត្រូវប្រជាជន ជាកូនអុកត្រីស្អុយ ទើបទណ្ឌិត សម រង្ស៊ីនិងបក្ខពួក រួមមាន មូរ សុខហួរ, អេង ឆៃអ៊ាង, ហូរ វ៉ាន់ ជាដើម ព្យាយាមក្នុងការដំឡើងតម្លៃខ្លួន និងប្រើប្រាស់វិធីសាស្ត្រនយោបាយផ្សេងៗដើម្បីកសាងតម្លៃរបស់ខ្លួនមកវិញ។ ប៉ុន្តែទណ្ឌិត សម រង្ស៊ី និងបក្ខពួកផ្សេងទៀត ហាក់ដូចជាឡាក់ឆុង យីអ៊ុនក៏ដាក់ អារក្ខក៏ជាន់។ មិនអាចជួយសង្គ្រោះជីវិតនយោបាយខ្លួនមិនបានហើយ ថែមទាំងប្រឈមមុខនឹងការជួបគុក ថែមទៀត។ ចុងក្រោយនេះ សម រង្ស៊ី បានក្លាយជាសត្វក្របីកញ្ចាស់មួយក្បាលមិនហ៊ានជល់នឹងកូនក្របី ហើយក៏ទទួលបាននូវរហស្សនាមថ្មី «រង្ស៊ីជាមាន់ត្រចៀកស» ហ៊ានលបវាយគេពី ក្រោយខ្នង តែមិនហ៊ានប្រឈមនឹងការពិត និងមិនទទួល ខុសត្រូវចំពោះពាក្យសម្តីនិងទង្វើរបស់ខ្លួន។ ដោយសារតែការធ្វើនយោបាយបែបសងសឹកនិយម និងគ្មានសីលធម៌ និងគុណធម៌នេះហើយ បាននៅចុងក្រោយនេះ សម រង្ស៊ីទៅណាក៏គេមិនស្វាគមន៍ ជាន់ទឹកដីសហរដ្ឋអាម៉េរិក ពលរដ្ឋខ្មែរធ្វើបាតុកម្មបណ្តេញចេញ ដោយសារតែនិយាយខុសពីការ ពិតលើរឿងដកសញ្ជាតិអាម៉េរិកាំងពីពលរដ្ឋខ្មែរ។ ឥឡូវនេះ កំពុងរងនូវសម្ពាធរបស់និស្សិតខ្មែរដែលសិក្សានៅបរទេស ទាមទារឱ្យ សម រង្ស៊ី សុំទោសចំពោះការប្រមាថមាក់ងាយ មិនអត់ឱនឱ្យបានលើគុណភាពសញ្ញាបត្រដែលកូនខ្មែរបាន ខិតខំប្រឹងប្រែងៀនសូត្រនៅបរទេសថែមទៀតផង។

ដើមចមគឺក៏ព្រោះតែ សម រង្ស៊ី បានប្រមាថលើសញ្ញាបត្រ របស់លោក ហ៊ុន ម៉ាណែត ដែលទទួលបានពីសាលាបណ្ឌិតយោធានិងសាលាផ្នៃបណ្តា ប្រទេសផ្សេងទៀតថាជាសញ្ញាបត្រយោគយល់ ឬសញ្ញាបត្រកម្រិត២ សម្រាប់ជនបរទេស រហូតដល់លោក ហ៊ុន ម៉ាណែត បបួលភ្នាល់ដាក់ អនាគតនយោបាយរបស់ខ្លួនដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគតរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីការពារភាពត្រឹមត្រូវ និងគុណភាពសញ្ញាបត្ររបស់កូនខ្មែរដទៃទៀត ដែលបានសិក្សានៅក្រៅប្រទេស។ រហូតមកដល់ពេលនេះ សម រង្ស៊ី អ្នកនយោបាយចាស់វស្សាតែមានចរិតដូចកូនក្មេងបៀមដៃរូបនេះ មិនហ៊ានទទួលយកការភ្នាល់របស់លោក ហ៊ុន ម៉ាណែតឡើយ។ ប៉ុន្តែពលរដ្ឋខ្មែរបានដឹង យ៉ាងច្បាស់ពីចរិតនយោបាយមាន់សម្លរបស់ រង្ស៊ី គឺនិយាយឱ្យតែបាន និងនិយាយឱ្យតែរួចពីមាត់ មិនទទួលខុសត្រូវ នឹងមិនហ៊ានភ្នាល់ឡើយ។ មិនហ៊ានភ្នាល់ក៏ព្រោះតែដឹងខ្លួននឹង ចាញ់លោក ហ៊ុន ម៉ាណែត ជាក់ជាមិនខាន។ ការពិតគឺដូច្នេះ មែន សាលាដែលពាក់ព័ន្ធជាពិសេសសាលបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាម៉េរិកដែល សម រង្ស៊ី តែងតែយកជាប្រធានបទវាយប្រហារបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់អនាគតរបស់គណបក្សប្រជាជន បានចេញមកបញ្ជាក់ពីគុណភាពសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត និងបញជាក់ថាពួកគេគ្មានបែងចែកប្រភេទសញ្ញាបត្រដូច សម រង្ស៊ី ឃោសនាបោកប្រាស់ឡើយ។

សារទាំងនេះប្រៀបបាននឹងការទះកំផ្លៀង សម រង្ស៊ី ជាច្រើនដៃនិងផ្តល់មេរៀនដល់អ្នកនយោបាយចាញ់ចាស់វស្សារូបនេះ ឱ្យបញ្ឆប់ការធ្វើនយោបាយបែបប្រជាភិថុតិ និងអគុណធម៌ និងអសីលធម៌បន្តទៀត ហើយគួរតែចេះជួយលើកតម្កើង ជាតិសាសន៍ខ្លួន ជាពិសេសគួរត្រេតអរចំពោះជាតិកម្ពុជា ដែលមានកូនខ្មែរជាច្រើនពាន់នាក់បានទទួលអាហារូបករណ៍​ទៅសិក្សាក្រេបយកចំណេះវិជ្ជាមកពីបរទេស ដើម្បីមកជួយស្តារកសាង និងអភិវឌ្ឍប្រទេសរីករាយ បន្ទាប់ពី ធនធានមនុស្សជាច្រើនសែនលាននាក់ត្រូវបានកាប់សម្លាប់នៅក្នុងរបបខ្មែរក្រហម ហើយទម្រាំនឹងបានកសាងធនធានមនុស្សបានប៉ុណ្ណេះ ត្រូវឆ្លងកាត់ដំណាក់កាលលំបាកជាច្រើន ក្នុងប្រវត្តិសាស្ត្រកម្ពុជា។ សម រង្ស៊ី គួរតែជួយជំរុញលើកទឹកចិត្តនិស្សិតខ្មែរទាំងក្នុងនិងក្រៅប្រទេស ដើម្បីក្រេបយកចំណេះវិជ្​មកបម្រើជាតិ មិនមែនជាន់ពន្លិច និងប្រមាថមាក់ងាយលើសញ្ញាបត្រ និងចំណេះដឹងកូនខ្មែរឡើយ។ តែសាធារធាតុរបស់ពូជក្បត់ជាតិមិនអាចបន្សាបបានឡើយ គឺសម រង្ស៊ី ក្បត់ជាតិតាំងពីជីតារបស់ខ្លួនរហូតដល់ឪពុក គឺ សម សារី ដែលរៀបចំផែនការផ្តួលរំលំសម្តេចឪ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោមការគាំទ្ររបស់អាម៉េរិក តែផែនការទីក្រុថបាងកកត្រូវបានបរាជ័យ សម សារី បានក្លាយជាជនក្បត់ជាតិ។ មកដល់កូនគឺ សម រង្ស៊ី ក៏នៅតែជាប់ក្រយ៉ៅសែស្រឡាញក្បត់ជាតិ និងក្បត់ប្រជាជនរហូតដល់ ហ៊ានធ្វើអ្វីៗទាំងអស់រាប់ទាំងការអំពាវនាវឱ្យបរទេសបញ្ឈប់ ទិញទំនិញពីកម្ពុជា បញ្ឈប់ផ្តល់ជំនួយដល់កម្ពុជា និថបញ្ឈប់វិនិយោគនៅកម្ពុជាដើម្បីបម្រើមហិចហឆតាដ៏ឆ្កួតលីលារបស់បក្ខពួកខ្លួន។

សរុបមកវិញ សម រង្ស៊ី ពិតជាគ្មានតម្លៃសម្រាប់កម្ពុជាឡើយ និងគ្មានអ្វីលេងទៀតទេ។ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយ ក្នុងការជួយសង្គ្រោះជីវិតនយោបាយគ្មានតម្លៃរបស់ខ្លួន ជនចង្រៃជាតិ សម រង្ស៊ី បានព្យាយាមលេងសន្លឹកបៀរជាច្រើន ដូចជាបង្កើតជម្លោះពាក្យសម្តីលើសញ្ញាបត្រ ការភ្ជាប់ខ្លួននឹងជនជាប់ចោទពីបទក្បត់ជាតិ កឹម សុខា ដោយឱ្យតុលាការកាត់ទោសខ្លួនជំនួស កឹម សុខា ឬការជីកកកាយរឿងរ៉ាវចាស់ៗមកផ្សព្វផ្សាយលើបណ្តាញហ្វេសប៊ុករបស់ខ្លួន ដើម្បីកុំឱ្យគេភ្លេចឈ្មោះខ្លួន និងទាញការចាប់អារម្មណ៍ នៅតែគ្មានន័យដដែល ហើយថែមទាំងជាប់ផុងកាន់តែខ្លាំង និងយីអ៊ុនដាក់ អារក្ខជាន់កាន់តែខ្លាំងដែលជាសម្ពាធដ៏ធ្ងន់ធ្ងរ ចំពោះទណ្ឌិតរូបនេះ គឺប្រជាជនក៏ថ្កោលទោស និងឯកោផ្នែកនយោបាយទាំងក្នុងចំណោមបក្ខពួក និងអ្នកគាំទ្របរទេស។ អាចនិយាយបានថា ជីវិតនយោបយរបស់ទណ្ឌិត សម រង្ស៊ី បានស្លាប់បាត់ទៅហើយ នៅសល់តែគេយកទៅកប់ចោលតែប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី ធ្វើសកម្មភាពដូចជាខ្មោចលងនយោបាយ!

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.