ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

មិនធម្មតាមែន ឈ្មោះ អូន (ហៅបឹងបុផ្ផា) ដែលជាម្ចាស់ កាស៊ីណូ ចក្រវាល ជាយដែន មួយកន្លែងនេះ ទំនងផ្ដល់លាភសក្ការៈយ៉ាងច្រើនទៅឲ្យមន្ត្រីពាក់ព័ន្ធ ក្នុងខេត្តត្បូងឃ្មុំ អស់ហើយ ទើបហ៊ានបើកល្បែងស៊ីសងខុសច្បាប់ បានដោយរលូន

មិនធម្មតាមែន ឈ្មោះ អូន (ហៅបឹងបុផ្ផា) ដែលជាម្ចាស់ កាស៊ីណូ ចក្រវាល ជាយដែន មួយកន្លែងនេះ ទំនងផ្ដល់លាភសក្ការៈយ៉ាងច្រើនទៅឲ្យមន្ត្រីពាក់ព័ន្ធ ក្នុងខេត្តត្បូងឃ្មុំ អស់ហើយ ទើបហ៊ានបើកល្បែងស៊ីសងខុសច្បាប់ បានដោយរលូន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

មិនធម្មតាមែន ឈ្មោះ អូន (ហៅបឹងបុផ្ផា) ដែលជាម្ចាស់ កាស៊ីណូ ចក្រវាល ជាយដែន មួយកន្លែងនេះ ទំនងផ្ដល់លាភសក្ការៈយ៉ាងច្រើនទៅឲ្យមន្ត្រីពាក់ព័ន្ធ ក្នុងខេត្តត្បូងឃ្មុំ អស់ហើយ ទើបហ៊ានបើកល្បែងស៊ីសងខុសច្បាប់ បានដោយរលូន

(ខេត្តត្បូងឃ្មុំ) ÷ ម្ចាស់ទីតាំងសង្វៀនបញ្ជល់មាន់និង អាប៉ោង ហើយនិង យូគី មួយកន្លែងនេះ កំពុងនាំបក្សពួកប្រមូលផ្ដុំការជួបជុំ!បើកល្បែងស៊ីសងខុសច្បាប់ បានដោយរលូន ជ្រកក្រោមស្លាក កាស៊ីណូ ចក្រវាល ជាយដែន គេសង្ស័យអត់មានច្បាប់អនុញ្ញាតពីរាជរដ្ឋាភិបាល ទីតាំងនេះនៅចំណុចចំការកៅស៊ូ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បែរជាអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ធ្វើព្រងើយមិនហ៊ានធ្វើការបង្ក្រាប!ស្របតាមរាជរដ្ឋាភិបាល ដាក់ចេញនូវគោលនយោបាយ ភូមិ/ ឃុំ/ សង្កាត់/ ឲ្យមានសុវត្ថិភាព

ប្រភពព័ត៌មានច្បាស់ការណ៍ទទួលបានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ បានឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២-នេះ បាននាំគ្នាលើកឡើងថា÷ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគា៌ ស្នងការនគរបាលខេត្តត្បូងឃ្មុំ កំពុងបណ្ដែតបណ្ដោយឲ្យឈ្មោះ អូន
(ហៅបឹងបុផ្ផា)ដែលជាម្ចាស់ កាស៊ីណូ ចក្រវាល ជាយដែន មួយកន្លែងនេះ ធ្វើអ្វីៗតាមតែអំពើចិត្ត ផ្ទុយពីគោលការដែលមានចែងក្នុងច្បាប់អនុញ្ញាតឲ្យបើក កាស៊ីណូ ។

ដូច្នេះទើបមានសេចក្តីអំពាវនាវមកដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមពិនិត្យឡើងវិញចំពោះករណីម្ចាស់ កាស៊ីណូ ចក្រវាល ជាយដែន មួយកន្លែងនេះ កំពុងធ្វើព្យុះធ្វើភ្លៀងបើកដៃឲ្យពលរដ្ឋខ្មែរ នាំគ្នាចូលទៅលេងល្បែងសុីសងភ្នាល់ចាក់លុយខុសច្បាប់ យ៉ាងពពាក់ពពូន នៅក្នុង កាស៊ីណូ ចក្រវាល ជាយដែន នៅចំណុចចំការកៅស៊ូ មួយកន្លែង ស្ថិតនៅភូមិ/ឃុំ ខាងលើនេះតែម្តង ។

ប្រភពដដែលពីប្រជាពលរដ្ឋហើយនិងអ្នកចូលទៅលេងល្បែងខុសច្បាប់ ជ្រកក្រោមស្លាក កាស៊ីណូ ចក្រវាល ជាយដែន មួយកន្លែងនៅភូមិអន្លង់ជ្រៃ ឃុំកក់ បាននិយាយប្រាប់ថា ក្នុងមួយថ្ងៃៗមានអ្នកជិះរថយន្តសេរីទំនើបៗនិងអ្នកជិះម៉ូតូ មកពីចិត្តឆ្ងាយនាំគ្នាចូលទៅលេងល្បែងជល់មាន់និងអាប៉ោង ហើយយូគី ដូចគេទៅបុណ្យហែរកឋិនអញ្ចឹង
សម្រាប់ការភ្នាល់មាន់ក្នុង ១គូៗមានដាក់ដើមថាន់ចាប់ពី(១ ពាន់.ដុល្លារ)ទៅដល់(៤ ពាន់ ដុល្លារ)ឯណោះ បើមានគូពិសេសវិញភ្នាល់ចាក់លុយច្រើនជាងនេះទៀតផង
ចំណែកបៀអាប៉ោង ហើយនិង យូគី ក៏បើកលេងជាទ្រង់ទ្រាយធំដូចគ្នាផងដែរ។
ប៉ុន្តែលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគា៌ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ព្រមទាំង លោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បែរជានាំគ្នារក្សាភាពស្ងៀមស្ងាត់បែបនេះទៅវិញ។

ករណីនេះតាមការកត់សម្គាល់ពីប្រជាពលរដ្ឋ រស់នៅក្នុង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា÷ឈ្មោះ អូន
(ហៅបឹងបុផ្ផា) ជាម្ចាស់ កាស៊ីណូ ចក្រវាល ជាយដែន មួយកន្លែងនៅភូមិ/ ឃុំ ខាងលើនេះ កំពុងបើកភ្លើងខៀវឲ្យពលរដ្ឋខ្មែរ នាំគ្នាចូលទៅលេងល្បែងសុីសងខុសច្បាប់ យ៉ាងអនាធិបតេយ្យបែបនេះជារៀងរាល់ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងខាងលើនេះមានការព្រួយបារម្ភនិងភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាច ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ។

ជុំវិញករណីនេះប្រជាពលរដ្ឋពួកគាត់នាំគ្នាអំពាវនាវយ៉ាងទទូចមកដល់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន​ អគ្គស្នងការនគរបាលជាតិ សូមជួយពិនិត្យនិងមានវិធានការទប់ស្កាត់ចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ មួយកន្លែង ជ្រកក្រោមស្លាក កាស៊ីណូ ចក្រវាល ជាយ ដែន ស្ថិតនៅភូមិ/ឃុំ /ខាងលើនេះផងទាន។
ព្រោះភាពអសកម្មមិនមានការទប់ស្កាត់ របស់លោក ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ និងលោក​ ម៉ុន មាគា៌ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដោយសារមិនហ៊ានបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះទាល់តែសោះ!
ឬមួយទុកឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភនិងភ័យខ្លាចនិងបញ្ហាអសន្តិសុខនិងអំពើចោរកម្មនិងការឆ្លងនូវជំងឺ កូវិដ-១៩,, ជាខ្លាំង៕

 

 

     

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.