នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានចុះពិនិត្យមើលមណ្ឌលចាក់វ៉ាក់សាំងនិងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងមណ្ឌលសុខភាពបឹងបត់កណ្តោល និងមណ្ឌលសុខភាពបឹងកន្ទួត ក្នុងខេត្តពោធិ៍សាត់ ។
លោកជំទាវ នៅតែបន្តក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋ ត្រូវតែរួសរាន់ទៅទទួលយកនូវការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងនិងមូលដ្ឋានសុខាភិបាលតែម្ដង។
លោកជំទាវ បានជម្រាបជូនដល់ប្រជាពលរដ្ឋនូវជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង ដែលកំពង់រីករាលនៅបណ្តាប្រទេសក្នុងពិភពលោកក៏ដូចនៅក្នុងប្រទេសកម្ពុជាផងដែរ។ ដូចនេះហើយលោកជំទាវ បានបន្តផ្តាំផ្ញើរអោយប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យអោយបានគ្រប់ៗគ្នា ក៏ដូចជាពាក្យស្លោក «៣កុំ ៣ការពារ» បូករួមជាមួយការចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួនដូសផងដែរ។




