ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ ផ្នែកសឹករង ទឹកឈូ របស់តំបន់ប្រតិបត្តិការសឹងរង កំពត

ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ ផ្នែកសឹករង ទឹកឈូ របស់តំបន់ប្រតិបត្តិការសឹងរង កំពត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ ផ្នែកសឹករង ទឹកឈូ របស់តំបន់ប្រតិបត្តិការសឹងរង កំពត

(ខេត្តកំពត)៖ ពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង មេបញ្ជារផ្នែកសឹករង ទឹកឈូ របស់តំបន់ប្រតិបត្តិការសឹករងកំពត ត្រូវបានប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត និងលោក អ៉ីម ច័ន្ទសោធន អភិបាលរងស្រុកទឹកឈូ។

បន្ទាប់ពីបានប្រកាសតែងតាំង លោក សួន សារិន មេបញ្ជាការផ្នែកសឹករង ទឹកឈូ របស់តំបន់ប្រតិបត្តិការសឹករងកំពត ដែលទើបទទួលតំណែងថ្មី លោកបានឡើងប្តេជ្ញាចិត្តថា៖ ប្តេជ្ញា ស្មោះត្រង់អស់មួយជីវិត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាល មាតុភូមិកម្ពុជា និងធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហារបស់យើង។ខិតខំបំពេញតួនាទី ភារកិច្ច ក្នុងការដឹកនាំកសាងអង្គភាពឱ្យបានរីកចម្រើន រឹងមាំ គ្រប់វិស័យ,ខិតខំជំរុញការងារបង្កបង្កើនផល ដាំដំណាំ ចិញ្ចឹមសត្វគ្រប់ប្រភេទ តាមលក្ខណៈភូមិសាស្ត្រដើម្បីលើកស្ទួយជីវភាពកងទ័ពឱ្យបានប្រសើរឡើង។ខិតខំពង្រឹងការសាមគ្គីភាព ឯកភាព ផ្ទៃក្នុងដើម្បីផលប្រយោជន៍អង្គភាព និងសហការឱ្យបានល្អជាមួយគ្រប់ស្ថាប័ន ពិសេសរៀនសូត្រយកគំរូល្អៗរបស់រៀមច្បងដែលមានបទពិសោធន៍ច្រើនឆ្នាំកន្លងមក។

មានមតិផ្តាំផ្ញើក្នុងពិធីនោះ លោក អ៉ីម ច័ន្ទសោធន អភិបាលរងស្រុកទឹកឈូ បានលើកឡើងថា រាល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពផ្នែកសឹករង ក៏ដូចជាបណ្តាកម្លាំងសមត្ថកិច្ចគ្រប់អង្គភាព ក្នុងស្រុកទឹកឈូ កន្លងមកពិតជាឆ្លុះបញ្ចាំងឱ្យឃើញថា ស្រុកទឹកឈូទាំងមូល មានស្ថិរភាព មានសន្តិសុខល្អប្រសើរ។លោកបានបន្តថា ក្នុងនាមជាអនុប្រធានគណៈបញ្ជាការឯកភាពស្រុក និងក្រោមកិច្ចសហការចូលរួមពីកងកម្លាំងទាំង៣ ដែលជានិច្ចកាលតែងតែបានចូលរួមគ្រប់សកម្មភាព ទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់ ទាំងបទល្មើសនៅក្នុងមូលដ្ឋាន ដែលធ្វើឱ្យបទល្មើសនានាមានការធ្លាក់ចុះជាបន្តបន្ទាប់។នេះព្រោះតែកិច្ចសហការគ្នាបានយ៉ាងល្អរវាងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់អង្គភាព ក្នុងដែនសមត្ថកិច្ចរបស់យើង។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត បានបញ្ជាក់ថា ជាការពិតណាស់ការផ្លាស់ប្តូរនាយទាហាន ជាកាតព្វកិច្ចរបស់អង្គភាពដែលត្រូវកែសម្រួលទៅតាមតម្រូវការវិវត្តន៍ទៅតាមអង្គភាពនិមួយៗ។ចំពោះការផ្លាស់ប្តូរនាយទាហានផ្នែកសឹករង ទឹកឈូ របស់តំបន់ប្រតិបត្តិការសឹករងកំពត ថ្ងៃនេះត្រូវបានក្រុមការងារវាយតម្លៃផ្អែកលើការងារជាក់ស្តែង ដោយយកមេបញ្ជាការរង៥នាក់ វាយតម្លៃដើម្បីឱ្យយោធភូមិភាគសម្រេច គឺតម្រូវឱ្យលោក វរសេនីយ៍ត្រី សួន សារិន ជាមេបញ្ជាការផ្នែកសឹករង ទឹកឈូ។

លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត បានបញ្ជាក់ទៀតថា ក្នុងនាមជាប្រធានសមាគមអតីយុទ្ធជនខេត្តកំពត ក៏សូមពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង នាយឧត្តមសេនីយ៍ គន់ គីម ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់ខ្ពស់ ពីការលំបាករបស់បងប្អូនកងទ័ព និងកងកម្លាំងគ្រប់អង្គភាព នៅទូទាំងប្រទេស ពិសេសកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពតរបស់យើង។

ជាមួយគ្នានេះ កងកម្លាំងគ្រប់អង្គភាព និងយោធិនស្ថិតក្រោមឱវាទទាំងអស់ ត្រូវចូលរួមការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារបូរណភាពទឹកដី ការពារអធិតេយ្យភាពជាតិ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវយកចិត្តទុកដាក់គ្រប់គ្រងថែរក្សា នូវគ្រឿងបំពាក់សម្ភារៈបច្ចេកទេស អាវុធ គ្រាប់រំសេវគ្រប់ប្រភេទដោយមិនទុកឱ្យខូចខាត ឬបាត់បង់ដោយប្រការណាមួយនោះឡើយ៕

សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.