ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

អ្នកនាង ធី សុវណ្ណថា ចេញបដិសេធចំពោះការប្រឌិតចោទប្រកាន់ជាថ្មី ហើយផ្តាំទៅលោក សម រង្ស៉ី ឱ្យបំភ្លេចនាងចោលចុះ

អ្នកនាង ធី សុវណ្ណថា ចេញបដិសេធចំពោះការប្រឌិតចោទប្រកាន់ជាថ្មី ហើយផ្តាំទៅលោក សម រង្ស៉ី ឱ្យបំភ្លេចនាងចោលចុះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អ្នកនាង ធី សុវណ្ណថា អតីតសកម្មជនដ៏លេចធ្លោម្នាក់របស់ អតីតក្រុមប្រឆាំង ដែលបានមករួមរស់នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានចេញសារបដិសេធជាថ្មី ចំពោះការប្រឌិតចោទប្រកាន់ម្តងទៀតរបស់ លោក សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់។

ជាមួយគ្នានេះ អ្នកនាងក៏បានផ្តាំទៅ លោក សម រង្ស៉ី ឱ្យបំភ្លេចនាងចោលចុះ ដោយចាប់ពីដើរចេញពីក្រុមប្រឆាំងមក នាងមិនដែលគិតមិនដែលស្រមៃទៅគាំទ្រលោក សម រង្ស៉ី ឬធ្វើយុវជនបន្តវេនពីលោកនោះឡើយ។

តាមរយៈបណ្តាញសង្គម Facebook អ្នកនាង ធី សុវណ្ណថា បានលើកឡើងដូច្នេះថា៖ «នាងខ្ញុំ សូមបដិសេធម្តងទៀត (ជាលើកទី២) សារជាង ៤០០ទំព័រ ដែលលោក សម រង្ស៉ី បានផូសផ្សាយកាលពីយប់ម្សិលមិញ នាងខ្ញុំ បានដាក់ពាក្យប្តឹងតាំងពីឆ្នាំ ២០១៦។ កាលដែលលោក សម រង្សី ផូសផ្សាយប្រឌិតរឿង ដដែលៗបែបនេះ បង្ហាញពីកម្រិតចំណេះដឹងនយោបាយ គ្មានប្រាជ្ញា គ្មានគំនិតថ្មីៗ ដើម្បីធ្វើនយោបាយបន្ត។ ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាអ្នកបន្តវេន្តដ៏ស័ក្តិសមបំផុតរបស់បក្សប្រជាជន និងបានអំពាវនាវឱ្យ លោក សម រង្ស៉ី ជ្រើសអ្នកបន្តវេនចូលរួមប្រជែងនយោបាយលោកគួរ ជ្រើសរើសមនុស្សដែលស័ក្តិសម លោកមិនគួរផូសវាយប្រហារនាងខ្ញុំទេ តើលោកមានបំណងអ្វី? »។

ការឆ្លើយតបរបស់ អ្នកនាង ធី សុវណ្ណថា បានលើកឡើងបន្ទាប់ពី លោក សម រង្ស៉ី បានបង្ហោះសារនៅលើហ្វេសបុក កាលពីម្សិលមិញ ដោយស្នើឱ្យក្រុមហ៊ុន Line បញ្ជាក់អំពីសារ៤០០ទំព័រ។ សារនេះលោក សម រង្ស៉ី បានប្រកាន់ថា ជាសារឆ្លើយឆ្លងរវាង សម្តេចតេជោ ហ៊ុន សែន និង អ្នកនាងធី សុវណ្ណថា ដោយលោកបានចោទប្រកាន់ សម្តេចតេជោ ហ៊ុន សែន ថាបានយកលុយ១លានដុល្លារ ទៅសូកប៉ាន់ អ្នកនាង ធី សុវណ្ណថា ដើម្បីឱ្យនាងធ្វើបាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិ។

ពាក់ព័ន្ធករណីនេះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោក សម រង្ស៉ី ដោយផាកពិន័យប្រាក់ចំនួន ១០លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តជូនដើមបណ្តឹង គឺសម្តេចតេជោ ហ៊ុន សែន ចំនួន៤ពាន់លានរៀល ក្នុងសំណុំរឿងបទបរិហាកេរ្តិ៍មួយនេះ។

សម្រាប់អ្នកនាង ធី សុវណ្ណថា, ការព្យាយាមចោទប្រកាន់ជាថ្មីរបស់ លោក សម រង្ស៉ីនេះ គឺគ្រាន់តែជាការនឹករលឹកដល់រូបនាងប៉ុណ្ណោះ។ អ្នកនាងបានថ្លែងថា «ខ្ញុំបានមើលឃើញ យុវជនប្រឆាំងជំនាន់ក្រោយជាច្រើននាក់ទាំងក្នុងស្រុក និងក្រៅស្រុក មានសមត្ថភាពល្អ ឆន្ទៈល្អ និងបានតស៊ូ ស្មោះស្ម័គ្រជាមួយលោក រហូតដល់បច្ចុប្បន្ន លោកគួរតែមើលឃើញពួកគាត់ផូសផ្សាយពីពួកគាត់មិនគួរផូសផ្សាយ ពីខ្ញុំទេ»

នាងបានបញ្ជាក់ជាថ្មីថា «ខ្ញុំមិនដែលគិតមិនដែលស្រមៃទៅគាំទ្រលោក ឬធ្វើយុវជនបន្តវេនពីលោកទេ ឬទៅធ្វើជាយុវជនប្រឆាំងដូចមុនទេ ព្រោះខ្ញុំបានយល់ដឹងយ៉ាងច្បាស់ពីគុណតម្លៃសន្តិភាពបានឃើញប្រទេស កំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ពិសេសបានកំពុងកែទម្រង់ភាពអសកម្មជាច្រើន។ សូមលោកបំភ្លេចខ្ញុំចោលចុះ កុំរំលឹកពីខ្ញុំកុំរំខានខ្ញុំទៀត ខ្ញុំសុំរស់នៅធម្មតាជីវភាពសាមញ្ញ ខ្ញុំចូលរួមជួយប្រជាជនមូលដ្ឋាន ជួយប្រទេសជាតិតាមលទ្ធភាពតិចតួចរបស់ខ្ញុំ»៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.