ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

ឧកញ៉ា ប៉ែន នួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងទៀត ពាក់ព័ន្ធបទល្មើស បោកមានស្ថានទម្ងន់ទោស និងរំលោភលើទំនុកចិត្ត

ឧកញ៉ា ប៉ែន នួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងទៀត ពាក់ព័ន្ធបទល្មើស បោកមានស្ថានទម្ងន់ទោស និងរំលោភលើទំនុកចិត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឧកញ៉ា ប៉ែន នួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងទៀត ពាក់ព័ន្ធបទល្មើស បោកមានស្ថានទម្ងន់ទោស និងរំលោភលើទំនុកចិត្ត

កំពត៖ឧកញ៉ា ប៉ែន នួន ដែលសម្បូររឿងអាស្រូវប្រព្រឹត្តបទល្មើសឆបោក ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពត ចាប់ខ្លួនម្តងទៀតហើយ កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ពាក់ព័ន្ធបទល្មើសឆបោកមានស្ថានទម្ងន់ទោសនិងរំលោភលើទំនុកចិត្ត ខណៈកាលពីឆ្នាំ២០២០ ឧកញ៉ា ប៉ែន នួន ក៏ធ្លាប់ត្រូវសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួននិងជាប់ពន្ធនាគារ ផងដែរ ។

តាមប្រភពព័ត៌មានដែលទើបទទួលបាន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នេះ បានឲ្យដឹងថា ឧកញ៉ា ប៉ែន នួន ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពតចាប់ខ្លួន យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ខា ដែនណា តំណាងអយ្យការអមសាលាដំបូងខេត្តកំពត ដែលចេញកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ។

ក្នុងដីកាបញ្ជាឲ្យចូលខ្លួននេះ គឺ តំណាងអយ្យការអមសាលាដំបូងខេត្តកំពតបញ្ជាឲ្យឈ្មោះ ប៉ែន នួន  បច្ចុប្បន្នរស់នៅផ្ទះលេខ៥អា ស្ថិតនៅភូមិអង្គរកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឲ្យចូលមកបង្ហាញខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពតឲ្យ បានមុនថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ រៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរករណីបណ្ដឹង របស់ឈ្មោះ ស៊ិន ប៊ុល ភេទប្រុស អាយុ៣៨ឆ្នាំ ដែលបានប្ដឹង ឧកញ៉ា ប៉ែន នួន ថា បានប្រព្រឹត្តបទល្មើសឆបោកមានស្ថានទម្ងន់ទោសរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅអំឡុងខែមិថុនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ។ ក្នុងដីកាបញ្ជាឲ្យចូលខ្លួននេះ ឧកញ៉ា ប៉ែន នួន ក៏បានផ្ដិតមេដៃទទួលស្គាល់ផងដែរ ។ 

បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរ ឧកញ៉ា ប៉ែន នួន តាមនីតិវិធីមុនបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ឧកញ៉ា ប៉ែន នួន ក៏ធ្លាប់ត្រូវបានជាប់ពន្ធនាគារនៅរាជធានីភ្នំពេញម្ដងរួចមកហើយ ហើយត្រូវបានតុលាការប្រកាសសាលក្រមផ្តន្ទាទោសផងដែរពាក់ព័ន្ធទៅនឹងបទល្មើសឆបោកទៅលើអាជីវករអស់ប្រាក់រាប់ម៉ឺនដុល្លារ ក្រោមភាពគម្រោងសាងសង់ផ្លូវជាតិមួយខ្សែ តែជាគម្រោងសាងសង់ខ្យល់ ប៉ុណ្ណោះ ៕SRN

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.