ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ

រដ្ធមន្ដ្រី វេង សាខុន ដើម្បីជួយជំរុញកំណើនផលិតកម្មកសិកម្ម តាមរយ:ការធានាបរិមាណផ្គត់ ផ្គង់ គុណភាព និងសុវត្ថិភាពផលិតផល ទីផ្សារ និងតម្លៃ

រដ្ធមន្ដ្រី វេង សាខុន ដើម្បីជួយជំរុញកំណើនផលិតកម្មកសិកម្ម តាមរយ:ការធានាបរិមាណផ្គត់ ផ្គង់ គុណភាព និងសុវត្ថិភាពផលិតផល ទីផ្សារ និងតម្លៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ព័ត៌មានជាតិ

រដ្ធមន្ដ្រី វេង សាខុន ដើម្បីជួយជំរុញកំណើនផលិតកម្មកសិកម្ម តាមរយ:ការធានាបរិមាណផ្គត់ ផ្គង់ គុណភាព និងសុវត្ថិភាពផលិតផល ទីផ្សារ និងតម្លៃ

(ភ្នំពេញ) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ផលិតកម្មកសិកម្មតាមកិច្ចសន្យាបាននិងកំពុងដើរតួនាទីជាស្ពានចម្លងរវាងកសិករ ឬអ្នកផលិតជាមួយវិស័យឯកជន ដើម្បីជួយជំរុញកំណើនផលិតកម្មកសិកម្ម តាមរយ:ការធានាបរិមាណផ្គត់ ផ្គង់ គុណភាព និងសុវត្ថិភាពផលិតផល ទីផ្សារ និងតម្លៃ។ មិនតែប៉ុណ្ណោះ ភាគីប្រមូលទិញក៏នឹងជួយជាបច្ចេកទេស ផ្គត់ផ្គង់ធាតុចូលកសិកម្ម ឥណទាន ព័ត៌មាន និងសេចក្តីត្រូវរបស់ទីផ្សារ។

សហគមន៍កសិកម្មតាសីសាមគ្គី មានទីតាំងស្ថិតក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល បានចុះ បញ្ជីនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ មានសមាជិកចំនួន ៩២គ្រួសារ (ស្រ្តី ៣៦នាក់) មានភាគហ៊ុនចំនួន ២០០ហ៊ុន និងមានទុនសរុបចំនួន ១០លានរៀល។ ឆ្នាំ២០១៨ លោក ណុប នុន ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាល និងជាកសិករឆ្នើមទទួលបានចំណាត់ថ្នាក់លេខ១ ពីកម្មវិធីប្រកួតប្រជែងកសិករឆ្នើមប្រចាំឆ្នាំ២០១៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបានទទួលពានរង្វាន់លេខ១ ពី សម្តេចតេជោ នាយករដ្ឋមន្រ្តីផងដែរ។ បច្ចុប្បន្ននេះ សមាជិកកើនឡើងរហូតដល់ទៅ ១២៩គ្រួសារ (ស្រ្តី ៣៥ នាក់) មានផ្ទៃដីដាំដុះបន្លែ ៣៧ហត មានភាគហ៊ុនចំនួន ៩០១ហ៊ុន ទុនកើនឡើងដល់ទៅ ៥២លានរៀល។ ក្រៅពីនេះ សហគមន៍មានធនធានជាទ្រព្យ សម្ភារមួយ ចំនួនសម្រាប់បម្រើក្នុងផលិតកម្ម និងអាជីវកម្មដូចជា ៖ រោងដែកស័ង្កសីចំនួន ១ខ្នង សម្រាប់ប្រមូលផ្តុំ និងវេចខ្ចប់បន្លែ ឃ្លាំងត្រជាក់ចំនួន ០១ កន្លែង សម្រាប់ស្តុកបន្លែ ទូរកញ្ចក់ចំនួន ០១ រថយន្តដឹកបន្លែចំនួន ០៣គ្រឿង (ចំណុះ ២,៥ តោន ចំនួន០២ និងរថយន្ត ១២កៅអីចំនួន ០១គ្រឿង) សម្រាប់ដឹកជញ្ជូនបន្លែទៅកាន់ទីផ្សារ។ ក្រៅពីដាំបន្លែ សហគមន៍ក៏មានសេវាផ្តល់ឥណទាន ការផ្គត់ផ្គង់ធាតុចូលកសិកម្ម ទីផ្សារ (ទិញ និងលក់បន្លែសុវតិ្ថភាព) និងផ្តល់សេវាកម្មសាងសង់ផ្ទះសំណាញ់ និងសេវាកម្មផ្សេងៗទៀត។

លោក ណុប នុន បានឲ្យដឹងថាសមាជិកសហគមន៍ទាំងអស់កំពុងដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ជាង ២០មុខ រួមមាន៖ ស្ពៃខៀវ ស្ពៃបូកគោ ស្ពៃក្ដោប ស្ពៃក្រញាញ់ខ្មែរ ស្ពៃហាង ស្ពៃតឿ ស្ពៃក្រញាញ់ផ្អែមម៉ាទ្បេស៊ី ស្ពៃចង្កឹះ ខាត់ណាដើម ខាត់ណាផ្កា ត្រសក់ ត្រឡាច ជីរណា និងប៉េងបោះ។ល។ អាចផ្គត់ផ្គង់បន្លែឲ្យទីផ្សារបានរាល់ថ្ងៃសម្រាប់រយៈពេលពេញ ១ឆ្នាំនូវបន្លែចំនួន ៨ មុខ គឺស្ពៃក្តោប ខាត់ណាផ្កា ខាត់ណាដើម ស្ពៃហាង ស្ពៃ ក្រញាញ់ ស្ពៃ ក្រញាញ់ផ្អែមម៉ាទ្បេស៊ី ស្ពៃតឿ និងស្ពៃចង្កឹះ ក្នុងបរិមាណចន្លោះពី ១-២តោន ទៅ កាន់ទីផ្សារក្នុងខេត្ត និងរាជធានីភ្នំពេញចំនួន១០ ហើយទទួលបានប្រាក់ចំណូលជាមធ្យមប្រមាណ ១ ៥០០ ០០០រៀល/ថ្ងៃ។ សហគមន៍មានផែនការដាំបន្លែចំនួន ៣មុខបន្ថែមទៀតដើម្បីផ្គត់ផ្គង់ទីផ្សារគឺប៉េងបោះឆេរីក្រហម និងលឿង ប៉េងបោះហាវៃ និងម្ទេសហាវៃក្រហម និងលឿងផងដែរ ដោយសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីធ្វើការពិសោធន៍ស្រាវជ្រាវ។ នៅក្នុងឆ្នាំ២០២១ សហគមន៍បានចុះកិច្ចសន្យាផ្គត់ផ្គង់បន្លែសុវត្ថិភាពជាមួយផ្សារ និងភោជនីយដ្ឋានចំនួន១៩ នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។ ក្នុងចំណោមកិច្ចសន្យាផ្លូវការទាំងអស់ សហគមន៍បានចុះកិច្ចសន្យាជាមួយផ្សារ និងក្រុមហ៊ុនចំនួន៧ នៅរាជធានីភ្នំពេញ រួមមានក្រុមហ៊ុនរ៉េមិច (REMIC) ចំនួន៣៥តោន ផ្សារអាលីម៉ង់ចំនួន៥តោន និងផ្សារចំនួនប្រាំផ្សេងទៀត ក្នុងបរិមាណប្រមាណ១០តោន។ ក្រៅពីនេះ សហគមន៍បានចុះកិច្ចសន្យាមិនផ្លូវការជាមួយផ្សារ និងភោជនីយដ្ឋានចំនួន១២ទៀត នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ដើម្បីផ្គត់ ផ្គង់បន្លែសុវត្ថិភាពប្រមាណ ១០តោន/ឆ្នាំ។ សហគមន៍ក៏ បានទទួលទិញបន្លែសុវត្ថិភាពពីសហគមន៍កសិកម្មចំនួន ១០ នៅខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សាររបស់សហគមន៍កសិកម្មទាំងនោះផងដែរ។

ក្រៅពីការដាំដុះបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារ សហគមន៍បានបង្កើតក្រុមអ្នកបច្ចេកទេសសាងសង់ផ្ទះសំណាញ់ជូនដល់កសិករនៅទូទាំងប្រទេសចំនួនមួយក្រុមដែលមានសមាជិកចំនួន ២៥នាក់ ភាគច្រើនជាអ្នកធ្វើចំណាកស្រុកទៅប្រទេសថៃ។ នៅឆ្នាំ២០២០-២០២១ សហគមន៍សង់ផ្ទះសំណាញ់បានចំនួន ១១៦ខ្នង ជូនសមាជិក និងកសិករក្រៅសហគមន៍ ក្នុងតម្លៃ ៨ដុល្លារ/ម៉ែត្រ ការ៉េ ផ្ទះសំណាញ់ទំហំ ១០ម x ២៥ម កំពស់ ៤,៥ម គឺមានតម្លៃ ២ ០០០ដុល្លារ។ ក្រៅពីផ្តល់សេវាសាងសង់ផ្ទះសំណាញ់ សហគមន៍បានជួយបង្រៀនបច្ចេកទេសដាំដុះបន្លែដល់កសិករផងដែរ។ លោកក៏បានជូនបទពិសោធន៍ថា ៖ ដើម្បីទទួលបានស្ថិរភាពតម្លៃ និងស្ថិរភាពទីផ្សារ “កសិករត្រូវដាំបន្លែដែលទីផ្សារត្រូវការ និងអនុវត្តបច្ចេកទេសបានត្រឹមត្រូវ សិក្សាពីតម្រូវការទីផ្សារ ស្វែងរកដៃគូអាជីវកម្ម ប៉ាន់ប្រមាណសមត្ថភាពផ្គត់ផ្គង់ឲ្យទីផ្សារ រៀបចំផែនការនៃការដាំ ដុះ និងប្រមូលផល។

ក្នុងរយៈពេល ៥ឆ្នាំ សហគមន៍សម្រេចបាននូវសមិទ្ធផលសំខាន់ៗចំនួន៣គឺ ៖

ទី១៖ បង្កើនសមត្ថភាពក្នុងការគ្រប់គ្រងសហគមន៍ គ្រប់គ្រងអាជីវកម្ម និងហិរញ្ញវត្ថុត្រូវបាន ពង្រឹងតាមរយៈការបណ្តុះបណ្តាលពីសំណាក់មន្រ្តីជំនាញបច្ចេកទេសរបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម និងស្ថាប័នដៃគូផ្សេងៗទៀត។

ទី២៖ ទទួលការគាំទ្រហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មចំនួន ៣៧ម៉ឺនដុល្លារ និង ១០ម៉ឺនដុលា្លរពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)។ តាមរយៈហិរញ្ញប្ប ទាននេះ សហគមន៍បានពង្រីកអាជីវកម្ម កសាងការិយាល័យ ឃ្លាំងស្តុកបន្លែ រថយន្តបំពាក់ដោយទូរត្រជាក់ និងសម្ភារមួយចំនួនទៀតសម្រាប់អនុវត្តការងារ និងពង្រីកអាជីវកម្ម។

ទី៣៖ មានគំនិតផ្តួចផ្តើមក្នុងការពង្រឹងមុខរបរដែលមានស្រាប់ និងបង្កើតមុខរបរថ្មី ដើម្បីបង្កើតឱកាសការងារ កាត់បន្ថយចំណាកស្រុក និងបង្កើនប្រាក់ចំណូលជូនដល់សមាជិក។ ជាក់ស្តែង ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ សហគមន៍នៅតែអាចបង្កើនចំនួនបញ្ជាទិញ និងការផ្គត់ផ្គង់បន្លែសុវត្ថិភាពទៅកាន់ទីផ្សារប្រមាណជាង ៧២០តោន ក្នុងឆ្នាំ២០២១ ដែលចំនួននេះបានកើនឡើងរហូតដល់ទៅ ៤០% បើធៀបទៅនឹងឆ្នាំ២០២០ និងបានផ្តល់ឱកាសការងារជូនដល់សមាជិកបានប្រមាណជាង១៨០គ្រួសារ និងទទួលបានប្រាក់ចំណូលជាមធ្យមប្រមាណ ៥០០ដុល្លារ/ខែ។

ព័ត៌មានបន្ថែមសូមអញ្ជើញទំនាក់ទំនង៖
-លោក ណុប នុន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតាសីសាមគ្គី
ទូរស័ព្ទលេខ ០៨៩ ៦៦១ ០៩៩

       

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.