ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

អាជ្ញាធរខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះរុះ រើសំណង់មិនរៀបរយដែលសង់លើដីរដ្ឋក្បែរដងព្រែកក្បាលរមាស ក្នុងស្រុកទឹកឈូ

អាជ្ញាធរខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះរុះ រើសំណង់មិនរៀបរយដែលសង់លើដីរដ្ឋក្បែរដងព្រែកក្បាលរមាស ក្នុងស្រុកទឹកឈូ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាជ្ញាធរខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះរុះរើសំណង់មិនរៀបរយដែលសង់លើដីរដ្ឋក្បែរដងព្រែកក្បាលរមាស ក្នុងស្រុកទឹកឈូ

(ខេត្តកំពត)៖ របងថ្មដ៏រឹងមាំដែលគេលួចរៀបចាក់គ្រឹះនៅក្បែរដងព្រែកក្បាលរមាស ស្ថិតក្នុងភូមិត្រពាំងធំ ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានអាជ្ញាធរខេត្ត ដឹកនាំកម្លាំងចម្រុះចុះទៅរុះរើ យកធ្វើជាសម្បត្តិរដ្ឋវិញនៅព្រឹកនេះ ក្រោមបង្គាប់បញ្ជារបស់ លោកអភិបាលខេត្តកំពត។

ប្រតិបត្តិការនេះបានប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដឹកនាំដោយ លោក សេង​ សេរីបុត្រ អភិបាលរងខេត្តកំពត និងមានការចួលរួមពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងមន្ត្រីគ្រប់ជំនាញ។

ចំពោះប្រតិបត្តិការដឹកនាំកម្លាំងចម្រុះ រុះរើសំណង់មិនរៀបរយដែលសង់លើដីរដ្ឋនេះ លោក សេង សេរីបុត្រ អភិបាលរងខេត្តកំពត បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន ដាច់ខាតត្រូវតែរុះរើសំណង់ខុសច្បាប់ ពិសេសសំណង់ដែលសង់រំលោភចូលក្នុងដីរបស់រដ្ឋ ឬសំណង់ប៉ះពាល់ដីចំណីព្រែកជាដើម។

យ៉ាងណាក៏ដោយ ជុំវិញនឹងការរុះរើសំណង់មិនស្របច្បាប់នៅជាប់ចំណីព្រែកក្បាលរមាសនេះ លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ ក៏បានបញ្ជាក់ដែរថា ក្រោយពីទទួលបាននូវសេចក្តីរាយការណ៍ពីការចាក់ដី និងធ្វើរបងថ្មទន្ទ្រានយកដីរដ្ឋស្ថិតក្នុងភូមិសាស្ត្រខាងលើ លោកក៏បានបញ្ជាកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញទៅហាមឃាត់ឱ្យបញ្ឈប់សកម្មភាព ប៉ុន្តែម្ចាស់សំណង់នៅតែបន្តលួចធ្វើ ទើបរដ្ឋបាលស្រុកបានចេញលិខិតជូនដំណឹងដល់ម្ចាស់សំណង់ឱ្យរុះរើចេញចំនួន៣លើកមកហើយ ប៉ុន្តែម្ចាស់សំណង់មានចេតនារឹងរូស ទើបអាជ្ញាធរប្រើធម៌ក្តៅបែបនេះតែម្តង។

សូមបញ្ជាក់ថា របងថ្មដ៏រឹងមាំប្រវែងជាង៥០០ម៉ែត្រ ស្ថិតជាប់ដងព្រែកក្បាលរមាស ក្នុងភូមិត្រពាំងធំ ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានអាជ្ញាធរខេត្ត ដឹកនាំកម្លាំងចម្រុះរុះរើចេញ ដោយប្រើគ្រឿងចក្រចំនួន៣គ្រឿង។ជាមួយគ្នានេះ លោកអភិបាលស្រុកទឹកឈូ បានអះអាងថា ផ្នែកខ្លះនៃផ្ទៃដីនៅភូមិសាស្ត្រខាងលើ គឺស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ប៉ុន្តែចំពោះការចាក់ដីឬធ្វើរបងនៅទីនេះ ម្ចាស់សំណង់មិនបានសុំច្បាប់ពីរដ្ឋបាលដែនដីឡើយ។ ជាមួយនឹងចំណាត់ការដ៏ក្តៅនេះ មហាជនពិតជាមានការត្រកអរ ហើយសង្ឃឹមថា លោកអភិបាលខេត្តកំពតថ្មី ម៉ៅ ធនិន នឹងប្រើកណ្តាប់ដៃដែក បំបែកសំណុំរឿងក្តីក្តាំងធំៗជាច្រើនទៀត ពិសេសចាត់ការដល់ជនឆ្លៀតឱកាស ដែលលួចបន្លំ បំពារបំពានដីរបស់រដ្ឋបន្តទៀត ៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.