ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

មន្ទីរបរិស្ថានរាជធានីភ្នំពេញ បើកវគ្គបណ្ដុះបណ្ដាល ការអនុវត្តយន្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនានា និងការគ្រប់គ្រងសំរាមនៅខណ្ឌដូនពេញ

មន្ទីរបរិស្ថានរាជធានីភ្នំពេញ បើកវគ្គបណ្ដុះបណ្ដាល ការអនុវត្តយន្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនានា និងការគ្រប់គ្រងសំរាមនៅខណ្ឌដូនពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ មន្ទីរបរិស្ថានរាជនីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តយន្តការ ពិន័យអន្តរការណ៍ចំពោះអំពើល្មើសនានា ដែលមានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យស្ដីពីការគ្រប់គ្រង សំរាមសំណល់រឹងទីប្រជុំជន នៅខណ្ឌដូនពេញ ដើម្បីផ្សព្វផ្សាយដល់សង្កាត់ទាំង១១ ក្នុងមូលដ្ឋាន ខណ្ឌដូនពេញ។

ក្នុងវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោមវត្តមានលោក ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ រួមទាំងលោក លោកស្រីចៅសង្កាត់ទាំង១១ នាយប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធ។

លោក ហួត ហៃ បានបញ្ជាក់ថា បញ្ហាសំរាមសំណល់រឹង គឺជាបញ្ហាសំខាន់មួយក្នុងចំណោមបញ្ហាប្រឈមចំនួន៣ ដែលរាជធានីភ្នំពេញ បាននិងកំពុងជួបប្រទះ គឺទី១៖ បញ្ហាស្ទះចរាចរណ៍, ទី២៖ បញ្ហាស្ទះលូ និងទី៣៖ បញ្ហាស្ទះសំរាម។

សូមបញ្ចាក់ផងដែរបញ្ហាសំរាមនេះ គឺមានផែនការត្រូវអនុវត្តចំនួន០៣គឺ ការបញ្ចេញ ការប្រមូល និងការទុកដាក់ ឲ្យបានត្រឹមត្រូវ។ ដូច្នេះនៅរាជធានីភ្នំពេញ ជាក់ស្ដែង នៅមូលដ្ឋានខណ្ឌដូនពេញ ក្រុមហ៊ុនប្រមូលសំរាមនឹងទៅប្រមូល និងដឹកជញ្ជូនជារៀងរាល់ថ្ងៃចាប់ពីម៉ោង៩យប់ ដល់ម៉ោង៥ភ្លឺ។ ដូចនេះម៉ោងបញ្ចេញសំរាម គឺពីម៉ោង៦ ព្រឹក ដល់៩យប់។ ការបញ្ចេញសំរាមខុសពីម៉ោងនេះនឹងទទួលការផាកពិន័យ។

លោក សុខ ពេញវុធ បានឱ្យដឹងដែរថា កន្លងមកមូលដ្ឋានខណ្ឌដូនពេញ ប្រជាពលរដ្ឋបានទុកដាក់ និងបញ្ចេញសំរាមតាមពាសវាលពាសកាល ដូច្នេះក្រោយមាន ក្រុមហ៊ុនដេញថ្លៃបាន ក្រុមហ៊ុន ម៉ិ ស៊ូ ដា គ្រុប (Mizuda Group Co., Ltd) និងការណែនាំ និងជូនដំណឹងជាញឹកញាប់ ប្រជាពលរដ្ឋ បានទុកដាក់វេចខ្ចប់ សំរាមបាន ល្អប្រសើរច្រើន។

លោក គាត រង្សី ក៏បានលើកឡើងនឹងសំនូមពរដល់អាជ្ញាធរខណ្ឌខណ្ឌ ក៏ដូចអាជ្ញាធរសង្កាត់ ត្រូវជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ឲ្យមានការ យល់ដឹងពីបញ្ហាការវេចខ្ចប់ ការបែងចែកប្រភេទសំរាម ការបញ្ចេញសំរាម បើពុំដូចនោះទេ អាជ្ញាធរនឹងធ្វើការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនានា ដែលមានចែងក្នុង ជំពូកទី៧ នៃអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។

គួរបញ្ជាក់ផងដែរ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឲ្យក្រុមហ៊ុនចំនួន៣ ចេញប្រតិបត្តិការលើការប្រមូល និងដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញនាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ក្រោយពីបានសម្រេចជ្រើសរើសអស់មួយឆ្នាំ បានប្រគល់សិទ្ធិ និងកិច្ចសន្យាជូននាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

តំបន់ទី១៖ មាន០៥ខណ្ឌ គឺខណ្ឌទួលគោក, ខណ្ឌឫស្សីកែវ, ខណ្ឌសែនសុខ, ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែលដេញថ្លៃឈ្នះ ដោយក្រុមហ៊ុន 800 ស៊ូភើ និងក្រុមហ៊ុនគ្លូបប៊លអ៊ែកសិនហ្វរអ៊ិនវ៉ាយ រ៉ឺម៉ិន អឺ វែរនេស ផាប់ប្លីក លីមីតធីត។

តំបន់ទី២៖ មាន០៥ខណ្ឌ គឺខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ដែលដេញថ្លៃឈ្នះ ដោយក្រុមហ៊ុនម៉ិ ស៊ូ ដា គ្រុប (Mizuda Group Co., Ltd)។

តំបន់ទី៣៖ មាន០៤ខណ្ឌ គឺខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ដែលដេញថ្លៃ ដោយក្រុមហ៊ុនស៊ិនទ្រី (Cintri Cambodia)/ អេ វើ ប្រាយ (Everbright China)៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.