ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

និយ័តករបរធនបាលកិច្ច ពន្យល់ពីការផាកពិន័យចំពោះការមិនរាយការណ៍ ការមិនផ្ដល់ព័ត៌មាន និងការមិនផ្ដល់របាយការណ៍

និយ័តករបរធនបាលកិច្ច ពន្យល់ពីការផាកពិន័យចំពោះការមិនរាយការណ៍ ការមិនផ្ដល់ព័ត៌មាន និងការមិនផ្ដល់របាយការណ៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ដើម្បីរួមចំណែកចែករំលែក នូវចំណេះដឹងដល់សាធារណជន និយ័តករបរធនបាលកិច្ច បានរៀបចំនូវអត្ថបទមួយពន្យល់ ពីការផាកពិន័យ ចំពោះការមិនរាយការណ៍ ការមិនផ្ដល់ព័ត៌មាន និងការមិនផ្ដល់របាយការណ៍ ។

ខាងក្រោមនេះ ជាការពន្យល់ទាំងស្រុង របស់និយ័តករបរធនបាលកិច្ច៖

យោងតាមមាត្រា ៤៤ នៃច្បាប់ស្តីពីបរធនបាលកិច្ច (២០១៩) បរធនបាល ត្រូវផាកពិន័យជាប្រាក់ដោយមន្ត្រីអធិការកិច្ចបរធនបាលកិច្ច ពី ២០ ០០០ ០០០(ម្ភៃលាន) រៀល ទៅ ៥០ ០០០ ០០០(ហាសិបលាន) រៀល ចំពោះអំពើដូចជា៖

(១)៖ មិនបានរាយការណ៍ និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងបរធនបាលកិច្ច ឲ្យបរធនបាលទាយក អត្ថគាហកៈ និងបញ្ញត្តិករពាក់ព័ន្ធ
និង(២)៖ មិនផ្តល់របាយការណ៍ហិរញ្ញវត្ថុជាប្រចាំទៅបញ្ញត្តិករពាក់ព័ន្ធ និងទៅនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។

ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥០ ០០០ ០០០ (ហាសិបលាន) រៀល ទៅ ១០០ ០០០ ០០០ (មួយរយលាន) រៀល និង/ឬដាក់ពន្ធនាគារពី ១(មួយ) ខែ ទៅ១ (មួយ) ឆ្នាំ (ច្បាប់ស្តីពីបរធនបាលកិច្ច, ២០១៩ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ២០២១; អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញវត្ថុមិនមែនធនាគារ, ២០២១)៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.