ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

កម្ពុជារៀបចំពិធីអបអរសាទរ «ទីក្រុងសៀមរាប ជាទីក្រុងទេសចរណ៍វប្បធម៌អាស៊ាន» គឺដើម្បីបង្កើនការផ្សព្វផ្សាយ និងបំផុសស្មារតីជាតិទាំងមូលឱ្យចូលរួមលើកស្ទួយការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ

កម្ពុជារៀបចំពិធីអបអរសាទរ «ទីក្រុងសៀមរាប ជាទីក្រុងទេសចរណ៍វប្បធម៌អាស៊ាន» គឺដើម្បីបង្កើនការផ្សព្វផ្សាយ និងបំផុសស្មារតីជាតិទាំងមូលឱ្យចូលរួមលើកស្ទួយការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ កម្ពុជារៀបចំពិធីអបអរសាទរ «ទីក្រុងសៀមរាប ជាទីក្រុងទេសចរណ៍វប្បធម៌អាស៊ាន» គឺដើម្បីបង្កើនការផ្សព្វផ្សាយ និងបំផុសស្មារតីជាតិទាំងមូលឱ្យចូលរួមលើកស្ទួយការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ។ នេះបើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

គួរជម្រាបថា ទីក្រុងសៀមរាបត្រូវបានជ្រើសរើសជាទីក្រុងទេសចរណ៍វប្បធម៌អាស៊ានសម្រាប់ឆ្នាំ២០២០-២០២២ តាមរយៈសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងសិល្បៈអាស៊ាន កាលពីអំលុងចុងខែតុលា ឆ្នាំ២០២០ កន្លងទៅ។

មកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក៏បានរៀបចំពិធីអបអរសាទរដែលទីក្រុងសៀមរាបបានក្លាយជាទីក្រុងវប្បធម៌អាស៊ាននេះ។ ពិធីនេះត្រូវបានប្រារព្ធឡើងនៅមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពលោក ហាប់ ទូច រដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិ ព្រមទាំងមន្រ្តីរាជការមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។

លោក ហាប់ ទូច បានលើកឡើងថា «ការរៀបចំព្រឹត្ដិការណ៍វប្បធម៌ដើម្បីអបអរសាទរទីក្រុងសៀមរាបជាទីក្រុងទេសចរណ៍វប្បធម៌អាស៊ាន ពិតជាមានន័យធំធេងក្នុងការបង្កើនផ្សព្វផ្សាយ និងបំផុសស្មារតីជាតិទាំងមូលឱ្យចូលរួមលើកស្ទួយការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្រមតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌»។

លោករដ្ឋលេខាធិកាបានបន្ដថា កម្ពុជាធ្វើជាប្រធានប្តូរវេនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ ហើយបានប្រកាសជ្រើសរើសយក «ទីក្រុងសៀមរាមជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ២០២០-២០២២» ហើយការដាក់បញ្ចូលទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាននេះ ជាមោទនភាពសម្រាប់ជាតិខ្មែរទាំងមូល ពិសេសសម្រាប់ខេត្តសៀមរាប ដែលជាទឹកដីពោរពេញទៅដោយមរតកវប្បធម៌ដ៏សម្បូណ៌បែប ទាំងរូបី និងអរូបី ជាពិសេសរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ និងជាគោលដៅទេសចរណ៍វប្បធម៌ប្រកបដោយសក្តានុពលនៅក្នុងតំបន់ និងពិភពលោក។

នៅក្នុងព្រឹត្តិការណ៍នោះ គេបានតាំងពិព័រណ៍ម្ហូបអាហារខ្មែរជាច្រើនដែលយកពីតាមតំបន់មួយចំនួន ដូចជាមុខម្ហូបនៅខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំជាដើម។ ក្រៅពីមុខម្ហូបប្រចាំតំបន់ទាំងនោះ នំប្រពៃណីចាម្ប៍ក៏ត្រូវបានមកចូលរួមក្នុងពិព័រណ៍នេះដែរ។ ស្ដង់នំប្រពៃណីចាម្ប៍បានទាក់ទាញសាធារណជាច្រើនឱ្យចូលទស្សនា និងភ្លក្សរសជាតិដែលមានក្បូរក្បាច់លម្អដ៏ស្រស់ស្អាត។

សូមបញ្ជាក់ថា គណៈកម្មការរៀបចំព្រឹត្តិការណ៍ និងការចុះពិនិត្យជាក់ស្តែង ដោយមានសកម្មភាពវប្បធម៌ជាច្រើននៅតាមទីកន្លែងផ្សេងៗគ្នានៅក្នុងក្រុងសៀមរាប និងនៅរមណីយដ្ឋាន មានជាអាទិ៍ ការបង្ហាត់និងបង្ហោះខ្លែងខ្មែរ មហោស្រពចម្អិនម្ហូបអាហារខ្មែរ តន្ត្រីបុរាណ របាំ ល្ខោន ក្បាច់គុនល្បុក្កតោ កម្មវិធីអំណាន ការគូររូបតាមដងផ្លូវ ការសូត្រកំណាព្យនិងនិទានរឿង ការតាំងពិព័រណ៍គំនូរតម្បាញសូត និងការប្រកួតប្រជែងម្ហូបអាហារខ្មែរផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.