ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

កម្លាំង​នគរបាល​​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន សហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្តចំនួន៣​ បេី​កប្រតិបត្តិការបង្រ្កាប​ក្រុមហ៊ុន​ប្រមូល​ទិញ​ស្វាយ «​រីចហ្វា​ម​អេ​ស៊ា​ឯ​.​ក​»​ ​រឹបអូស​គ្រឿង​​ញៀន​ប្រភេទ (​កេ​តា​មីន​) ជាង​១៤០០​គីឡូក្រាម

កម្លាំង​នគរបាល​​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន សហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្តចំនួន៣​ បេី​កប្រតិបត្តិការបង្រ្កាប​ក្រុមហ៊ុន​ប្រមូល​ទិញ​ស្វាយ «​រីចហ្វា​ម​អេ​ស៊ា​ឯ​.​ក​»​ ​រឹបអូស​គ្រឿង​​ញៀន​ប្រភេទ (​កេ​តា​មីន​) ជាង​១៤០០​គីឡូក្រាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំង​នគរបាល​​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន សហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្តចំនួន៣​ បេី​កប្រតិបត្តិការបង្រ្កាប​ក្រុមហ៊ុន​ប្រមូល​ទិញ​ស្វាយ «​រីចហ្វា​ម​អេ​ស៊ា​ឯ​.​ក​»​ ​រឹបអូស​គ្រឿង​​ញៀន​ប្រភេទ (​កេ​តា​មីន​) ជាង​១៤០០​គីឡូក្រាម

ភ្នំពេញ​៖​ កម្លាំង​សមត្ថកិច្ចនគរបាល​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន នៃក្រសួងមហាផ្ទៃ​ នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២១​នេះ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ,ខេត្តកោះកុង ,ខេត្ត​ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អមសាលាដំបូងខេត្ត​ ​បាន​បើក​ប្រតិបត្តិការចុះ​បង្ក្រាប​ករណី​កែ​ច្នៃ​គ្រឿង​ញៀន​​ទ្រង់ទ្រាយ​ធំ​ ស្ថិត​នៅ​ក្នុង​រោងចក្រ​ផលិត​ដំណាប់​ស្វាយ​មួយ​កន្លែងយីហោ «​រីចហ្វា​ម​អេ​ស៊ា​ ឯ​.​ក​»​ ស្ថិត​ក្នុងភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ និងរឹបអូស​គ្រឿង​​ញៀន​ប្រភេទ (​កេ​តា​មីន​) ជាង​១៤០០​គីឡូក្រាម។ ខណៈ​ឈ្មួញ​ជួញដូរ​គ្រឿង​ញៀន​កំពុង ដឹក​គ្រឿង​ញៀន​ជា​ច្រើន​ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ក៏បា​ន​ប៉ះទង្គិច​គ្នា​នៅ​ផ្លូវជាតិ​លេខ​៤។

ប្រភពដដែលបន្តថា​ ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន បាន​ផ្ទុះអាវុធមួយប្រាវ​ក្នុង​ការបាញ់ប្រហារ​គ្នាជាមួយ​ឈ្មួញ​គ្រឿង​​ញៀន​មក​លើ​សមត្ថកិច្ចចម្រុះ​ នៅ​ត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ បណ្តាល​ឱ្យ​​ឧក្រិដ្ឋជន​គ្រឿងញៀន​ម្នាក់ជា​ជនជាតិ​ចិន​ ត្រូវ​គ្រាប់​ស្លា​ប់​នៅ​នឹង​កន្លែង និង​ជនសង្ស័យ​ម្នាក់​ត្រូវ​ឃាត់ខ្លួន រួម​នឹង​រថយន្ត​១​គ្រឿងផងដែរ។

គួរបញ្ជាក់ថា​ ក្នុងប្រតិបត្តិការនោះ​ដែរ​ កម្លាំង​ជំនាញ​សមត្ថកិច្ច​បាន​រឹបអូស​ថ្នាំ​ញៀន​ប្រភេទ (​កេ​តា​មីន​) ជាង​១៤០០​គីឡូក្រាម ដែល​ឧក្រិដ្ឋជន​បាន​ផលិត និង​កែ​ច្នៃ​នៅ​ក្នុង​រោងចក្រ​ផលិត​ដំណាប់​ស្វាយ របស់​ក្រុមហ៊ុន​ចិន​នេះផងដែរ​។ 

ដោយឡែក​ជុំវិញករណីនេះដែរ​ បេី​តាមការបង្ហេីបពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ក្រុមហ៊ុន​ ក៏​បាន​ឱ្យ​ដឹង​​ថា ជារៀង​រាល់​ថ្ងៃ​ពួក​គាត់​ធ្លាប់តែ​ឃើញ​មានរថយន្តបេីកចេញ​-​ចូល​ៗ​ ប៉ុន្តែ​មិនដឹង​ថា តើ​គេ​ចូល​មក​យក​អ្វី​នោះ​ទេ? ព្រោះ​ទីតាំង​នេះ គឺជា​កន្លែង​ប្រមូល​ទិញ​ផ្លែស្វាយ ដើម្បី​ចូល​​ទិញ​ដំណាប់​ស្វាយ លុះ​ឃើញ​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ និង​ចូល​ឆែកឆេរ ទើប​ដឹង​ថា គឺជា​កន្លែង​ស្តុក​ទុក​នូវ​សារធាតុ​ផ្សំ​ថ្នាំ​គ្រវី​ទៅ​វិញ​៕

              

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.