ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

កម្លាំងនគរបាលឃាត់ខ្លួនយុវជនចំនួន​០៦នាក់ក្នុងករ​ណីប៉ុន.ប៉ង.ឃា.ត.កម្មនិងធ្វេីឱ្យខូចខាតដោយចេត​នាមានស្ថានម្ងន់ទោសអនុវត្តតាមច្បាប់៖

កម្លាំងនគរបាលឃាត់ខ្លួនយុវជនចំនួន​០៦នាក់ក្នុងករ​ណីប៉ុន.ប៉ង.ឃា.ត.កម្មនិងធ្វេីឱ្យខូចខាតដោយចេត​នាមានស្ថានម្ងន់ទោសអនុវត្តតាមច្បាប់៖

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

កម្លាំងនគរបាលឃាត់ខ្លួនយុវជនចំនួន​០៦នាក់ក្នុងករ​ណីប៉ុន.ប៉ង.ឃា.ត.កម្មនិងធ្វេីឱ្យខូចខាតដោយចេត​នាមានស្ថានម្ងន់ទោសអនុវត្តតាមច្បាប់៖

(បាត់ដំបង) នៅ​ថ្ងៃ​ សៅរ៍​៧កេីត​ ខែ​មិគសិរ​ឆ្នាំឆ្លូវត្រី​ស័ក​ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី​ ១១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១០និង​២៨​ នាទី​នៅ​ចំណុចភូមិកម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ អនុវត្តតាមយោ​បល់ដឹកនាំរបស់លោកឧត្ដមសេនីយ៍​ទោ​សាត​ គឹម​សាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់​លោក​វរសេនី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​និង​ដោ​យ​មានការសម្របសម្រួលលើ​នីតិវិធីពី​ ឯកឧត្តម​កែវ​ សុជាតិ​ ព្រះរាជវអា​ជ្ញា​នៃ​អយ្យ​ការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ ផង​នោះលោក​វរសេនី​យ៍ឯក​ ឈឿង​ គឹមសុងនាយការិយាល័យ​ នគរបាលព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ ​ដឹក​នាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហ​ការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដែល​ដឹកនាំ​ដោយ​លោក​វរសេនី​យ៍ទោ​ វ៉ាន់​ តារ៉ា​ ជា​នាយរងការិយាល័យ​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ ករណី​ប៉ុន.ប៉ងឃា.ត.ក.ម្ម និងធ្វេីឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ ទោស (ប្រើ.កាំ.បិ.ត.កា.ប់)មួយករ​ណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជន​សង្ស័​យ​ចំនួន ០៦នាក់​មក​កាន់​ស្នងការដ្ឋាន ​ដេីម្បីសាកសួរស្រាវជ្រាវក្នុងនោះមាន៖
១-​ឈ្មោះ​ ​សុង សុភារម្យ ភេទប្រុស​ អាយុ​ ២៦ឆ្នាំ មានទីលំនៅ​ភូមិរំចេក៤ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង។
២-ឈ្មោះ រិទ្ធ មេសា ហៅ សាល ភេទប្រុស អា យុ១៩ឆ្នាំ មានទីលំនៅក្នុងបន្ទប់ជួល ភូមិកម្មករ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង។
៣-ឈ្មោះ សុខ រីហ្វី ហៅ ង៉ោល ភេទប្រុស អា យុ២៣ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយ ប៉ោ ក្រុង-ខេត្តបាត់ដំបង។
៤-ឈ្មោះ រី សារ៉ាក់ ហៅ ផ្លិក ភេទប្រុ​ស អា យុ២១ឆ្នាំ មានទីលំនៅភូមិដាក់សសរ សង្កាត់អូរ ម៉ាល់ ក្រុង-ខេត្តបាត់​ដំបង។
៥-ឈ្មោះ ជួន វ៉ាន់ឌីន ហៅ ឌីន ភេទ​ប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង-ខេត្តបាត់ដំបង ។
៦-ឈ្មោះ ចេង សារ៉េតប្រាថ្នា ហៅ ពន្លឺ មានទី លំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង ។
-*វត្ថុតាងដកហូត​រួម​មាន​៖​
– ម៉ូតូ ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៍ក្រហម ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AO-0161 ជាមធ្យោបាយធ្វើសកម្មភាព។

សូមជម្រាបជូនថា​បកាលពី​ថ្ងៃទី​ ០៨​ ខែ​ ធ្នូ ឆ្នាំ​ ២០ ២១​ វេលាម៉ោង​ ០២និង​៣០នាទី​ រំលងអាធ្រាត នៅ​ចំណុច​ ខាងមុខមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្តបាត់ដំបង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់​ស្វាយប៉ោ​ ក្រុងនិងខេត្តបាត់ដំបង​ ជនសង្ស័យ​ខាងលេី​ និងបក្ខពួកផ្សេង ទៀត បាន​ធ្វេីសកម្មភាព​ យក​កាំ.បិ.ត​.កា.ប់​ និង យកដុំថ្មគប់ ទៅ​លេី​ជនរងគ្រោះ​ចំនួន​ ០២​ នាក់​ ឈ្មោះ ឯល អ៊ូម៉ើត ហៅ ម៉ៅ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួសរយៈត្រង់កំភួនដៃខាងស្តាំនិងឈ្មោះ សឿន ជីងឈី ហៅ ឈី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការ​សំរោង ក្រុងនិងខេត្តបាត់ដំបង រងរបួសធ្ងន់ ។

ក្រោយកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល​ ហេីយឆ្លង​តាមរយៈការ​ស្រាវជ្រាវនេះសមត្ថកិច្ចកំណត់មុខ​សញ្ញានិងឈានដល់ការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​បានកសាងសំ​ណុំរឿង​បញ្ជូន​ជនសង័្សយទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់ ៕

កម្មវិធីចាក់វីដេអូ

00:18
00:20
កម្មវិធីចាក់វីដេអូ

00:00
00:07
កម្មវិធីចាក់វីដេអូ

00:00
00:04
កម្មវិធីចាក់វីដេអូ

00:00
00:12
កម្មវិធីចាក់វីដេអូ

00:00
00:16

      

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.