ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្តល់សម្ភារសុខាភិបាលដល់រដ្ឋបាលខេត្តកែប ដើម្បីបម្រើឱ្យវិស័យសុខាភិបាល

លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្តល់សម្ភារសុខាភិបាលដល់រដ្ឋបាលខេត្តកែប ដើម្បីបម្រើឱ្យវិស័យសុខាភិបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កែប)៖ អំណោយសម្ភារសុខាភិបាលរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី តាមរយៈក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ាណែត បាននាំយកទៅផ្តល់ជូនរដ្ឋបាលខេត្តកែប ដើម្បីបម្រើឱ្យវិស័យសុខាភិបាល និងចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាបម្រើឱ្យការងារមនុស្សធម៌។

ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តកែប។

ក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ អភិបាល ខេត្តកែប បានសំដែងនូវទឹកចិត្ត សប្បាយរីករាយ និងថ្លែងអំណរគុណ ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលតែងតែផ្តល់នូវការឧបត្ថម្ភ ទាំងស្មារតី សម្ភារៈ និងឱវាទល្អៗសម្រាប់រដ្ឋបាលខេត្តកែប ទាំងការងារដឹកនាំ និងបំរើសេវាជូនប្រជាពលរដ្ឋ។

លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា បើទោះជាស្ថានភាពជំងឺកូវីដ១៩ នៅខេត្តកែប មានការធូរស្រាលក៏ពិតមែនតែប្រជាពលរដ្ឋមួយចំនួន ដែលរងវិបត្តិដោយសារជំងឺនេះ នៅពុំទាន់មានជីវភាពប្រក្រតីឡើងវិញនៅឡើងទេ ដែលទាមទារឱ្យមានការជួយជ្រុំជ្រែងពីអាជ្ញាធរ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់សប្បុរសជននានា បន្តជួយឧបត្ថម្ភដល់រដ្ឋបាលខេត្តពាក់ព័ន្ធលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការងារមនុស្សធម៌ នៅតាមសហគមន៍មូលដ្ឋានដែលបង្ហាញឱ្យឃើញនូវសិល្បៈចែករំលែក និងស្មារតីចេះជួយគ្នាទៅវិញទៅមករបស់សប្បុរសជននៅគ្រប់ទិសទី។

ឆ្លៀតក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ ក៏បានគោរពជូនពរជ័យ ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីជាភរិយា រួមទាំងបុត្រា បុត្រី ប្រកបដោយពុទ្ធពរបួនប្រការអាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងជៀសផុតពីជំងឺកូវីដ១៩ ជានិច្ច និងនិរន្តតទៅ។

អំណោយជាសម្ភារសុខាភិបាលខាងលើនេះ ក្រោយរដ្ឋបាលខេត្ត ទទួលរួចហើយក៏បានធ្វើការប្រគល់បន្តូវសម្ភារទាំងអស់ ដល់មន្ទីរពេទ្យបង្អែកខេត្តកែប ដើម្បីយកទៅទុកដាក់ប្រើប្រាស់ឱ្យចំគោលដៅ។

គួររំលឹកថា អំណោយជាសម្ភារសុខាភិបាលដែលលោក ហ៊ុន ម៉ាណែត និងភរិយា បានប្រគល់ជូនរដ្ឋបាលខេត្តកែបនាពេលនេះរួមមាន៖ សម្ភារជំនួយការពិនិត្យជំងឺទូទៅ និងរោគស្រ្តី, សម្ភារជំនួយការងារមន្ទីរពិសោធន៍, សម្ភារជំនួយការវះកាត់ និងបរិក្ខាផ្សេងៗចំនួន ១៥០កេស, ម៉ាស៊ីន X-Ray (Dentist) ០១គ្រឿង, ព្រមទាំងជែលលាងសម្អាតដៃចំណុះ ៥០០មីលីលីត្រ ចំនួន ៣០,០០០ដប៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.